ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ តីង្វៀន លើកទី ១ នៅខេត្ត កនទុម ឆ្នាំ ២០២៣ មានការចូលរួមរបស់តារាសម្ដែង សិប្បករសិប្បការិនីជាង ៦០០ នាក់ជាជនជាតិភាគតិចចំណុះខេត្តទាំង ៥ តីង្វៀន គឺ កនទុម យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និង ឡឹមដុង។
ឆ្លងតាមរយៈទិវាមហោស្រព សិប្បករសិប្បការិនី តារាសម្ដែងទាំងឡាយបាននាំមកជូនបងប្អូនជនជាតិឆ្លងកាត់បទពិសោធន៍ទាំងឡាយដ៏គួរឱ្យចាប់អារម្មណ៍ គូរព្រាងជាផ្ទាំងគំនូរជីវភាពរស់នៅប្រចាំថ្ងៃជាធម្មតារបស់ជនជាតិជាបងប្អូននីមួយៗ ។ល។
ក្នុងក្របខ័ណ្ឌទិវាមហោស្រព (ចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ១ ខែ ធ្នូ) បណ្តាក្រុមបានរៀបចំដាក់ដំណើរការសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ សម្តែង ឧទ្ទេសនាមឈុតឆាកដកស្រង់ចេញពីពិធីបុណ្យ ពិធីកិច្ចប្រជុំជីវភាពវប្បធម៌ប្រពៃណីជនជាតិ បរិយាកាសដាក់តាំងបង្ហាញឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលវប្បធម៌ប្រពៃណី ដាក់តាំងបង្ហាញ ឧទ្ទេសនាមភោជនាហារប្រពៃណី សមោសរសិល្បៈមហាជននិងបង្ហាញម៉ូដសម្លៀកបំពាក់បណ្តាជនជាតិតំបន់ តីង្វៀន តាំងពិព័រណ៍លក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែកបណ្តាជនជាតិ តំបន់ តីង្វៀន ក្នុងសហគមន៍វប្បធម៌បណ្តាជនជាតិ វៀតណាម។
ឆ្លងតាមរយៈសកម្មភាពពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ សិប្បករសិប្បការិនី តារាសម្ដែងបានពាំនាំមកជូនបងប្អូនជនជាតិឆ្លងកាត់បទពិសោធន៍ទាំងឡាយគួរឱ្យចាប់អារម្មណ៍ ត្រាសសេជាផ្ទាំងគំនូរជីវភាពរស់នៅប្រចាំថ្ងៃ ជាធម្មតារបស់ជនជាតិជាបងប្អូននីមួយៗ។ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សបណ្តាតម្លៃប្រពៃណីផង រឹតបន្តឹងសាមគ្គីភាពរវាងបណ្តាសហគមន៍ជនជាតិថែមទៀតផង។
ពិធីបើកឃ្លាំងស្រូវរបស់ជនជាតិ រើម៉ាំ (ខេត្ត កនទុម) ពិធីសែន ពេញវ័យជនជាតិ អេដេ (ខេត្ត ដាក់ឡាក់) ពិធីបុណ្យអំណរ រដូវ "រ៉ាំ រ្ហើន ឡូច កាច កយ" របស់ជនជាតិ ម៉្នុង (ខេត្ត ដាក់ណុង) ។ល។ ត្រូវបានសហគមន៍បណ្តាជនជាតិបង្ហាញឡើងវិញយ៉ាងវិសេសវិសាល។
សិប្បករសិប្បការិនីបង្ហាញមុខរបរហត្ថកម្មពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ តីង្វៀន ដូចជាតម្បាញ ធ្វើកុម្ភការភណ្ឌដីដុត សូនរូប ត្បាញសំពត់។ល។ សិប្បករ ក្រាស ចាញ់ក្រុង (ខេត្ត ឡឹមដុង) បានចែករំលែកថា ទិវាមហោស្រពបង្កើតលក្ខខណ្ឌជូនមាមីងបងប្អូនទាំង ៥ ខេត្ត តីង្វៀន មានឱកាសជួបជុំគ្នានិងបង្ហាញលក្ខណៈល្អឯករបស់ជនជាតិខ្លួន។ ជនជាតិនីមួយៗ មានទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែមានចំណុចស្រដៀងគ្នាមួយចំនួន។
ឆ្លងតាមរយៈឱកាសនេះ សិប្បករអាច សិក្សារៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ជា មួយគ្នាក្នុងការថែរក្សាបណ្តាតម្លៃវប្បធម៌និងសាយភាយក្នុងសហគមន៍។ សិប្បករ អាអែត នៅភូមិ ឡែ ឃុំ មរ៉ៃ ស្រុក សាថី (ខេត្ត កនទុម) បានអោយដឹងថា រើម៉ាំ គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចមានចំនួនមនុស្សតិចតួចនៅ វៀតណាម។ ព្រោះហេតុដូច្នេះ ការផ្សព្វផ្សាយបន្តគ្នានិងអភិរក្សបណ្តាតម្លៃវប្បធម៌គឺចាំបាច់យ៉ាងខ្លាំង។
ឆ្លងតាមរយៈសកម្មភាពពិធីបុណ្យ ក្មេងៗ ជំនាន់ក្រោយបានឃើញលក្ខណៈ វប្បធម៌ដ៏ល្អប្រពៃរបស់ជាតិខ្លួន។ ផ្តើមពីនោះពង្រីកអត្តសញ្ញាណរបស់ជនជាតិបន្ថែមទៀត ឆ្ពោះទៅរកការបង្ហាត់បង្រៀនអោយកូនចៅ។
បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ខ្លាំងអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពតំបន់ តីង្វៀន ក្នុងនោះកំណត់ "កសាងខឿនវប្បធម៌ តីង្វៀន ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ឯកភាពគ្នាក្នុងពិពិធភាព គោរពរាល់តម្លៃវប្បធម៌ខុសប្លែកគ្នារវាងបណ្តាជនជាតិ ចាត់ទុកថាជាកម្លាំងចលករមូលដ្ឋានគ្រឹះអោយអភិវឌ្ឍនិងសមាហរណកម្មអន្តរជាតិរបស់តំបន់"។
ប្រធាននាយកដ្ឋានវប្បធម៌ជនជាតិ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) លោកស្រី ង្វៀន ធីហាយញុង បានឲ្យដឹងថា ទិវាមហោស្រពគឺជាព្រឹត្តិការណ៍សំខាន់ក្នុងការលើកតម្កើង អភិរក្សរាល់តម្លៃវប្បធម៌ប្រពៃណី ព្រមទាំងជាឱកាសដើម្បីសិប្បករ សិប្បការិនី តារាសម្ដែង កីឡាករកីឡាការិនីជួបជុំប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរបទពិសោធន៍និងលើកកម្ពស់ទំនួលខុសត្រូវក្នុងការអភិរក្សពង្រីកលក្ខណៈវប្បធម៌ប្រពៃណីបន្ថែមទៀតរបស់បងប្អូនបណ្តាជនជាតិភាគតិចតំបន់ តីង្វៀន និយាយរួមនិងខេត្ត កនទុម និយាយដោយឡែក៕
អត្ថបទ៖ ខ្វាចឿង
រូបថត៖ ខ្វាចឿង - យឺទាន់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ