នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ឆ្នាំនេះក៏ជាឱកាសផ្សារណាត់ស្រុក ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) បើកប្រជុំ។
ផ្សារណាត់បើកប្រជុំតែក្នុងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍នៅទីកណ្ដាលនៃទីរួមស្រុក ម៉ែវវ៉ាក ជាឱកាសដើម្បីបងប្អូនជនជាតិមកពីគ្រប់ភូមិនិគមក្នុងនិងក្រៅស្រុកបានជួបជុំ ផ្លាស់ប្តូរ ផ្ដោះប្តូរ លក់ដូរបណ្តាមុខទំនិញដ៏ចាំបាច់ កសិផល បសុសត្វ ស្បៀងអាហារ ភោជនាហារ ។ល។
អញ្ជើញមកកាន់ផ្សារណាត់ ម៉ែវវ៉ាក ប្រជាជននិងភ្ញៀវទេសចរអាចស្វែងរកបានផលិតផលពិសេសប្រចាំមូលដ្ឋានជាច្រើន ប្រដាប់ប្រដាប្រើប្រាស់ របស់របរប្រើប្រាស់ជិតស្និទ្ធចំពោះបងប្អូនជនជាតិតំបន់ភ្នំដូចជា ក្វៃទៅ (កាផា) សំពត់សង្កិម សំពត់ធ្មៃ មុខម្ហូបប្រពៃណីរបស់បងប្អូនជនជាតិអន្តោគ្រាម។
ជាពិសេស កន្លែងផ្សារនេះក៏មានតំបន់មួយដើម្បីលក់ដូរគោធំលំដាប់ទីមួយ ទីពីរនៅតាមស្រុកតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ - ផ្សារគោស្រុក ម៉ែវវ៉ាក ទៀតផង៕
អត្ថបទនិងរូបថត៖ ហ្វាងហៀវ
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ