ស្រុក បាក់ប៊ិញ (ខេត្ត ប៊ិញធន់) ជាកន្លែងប្រមូលផ្តុំលក្ខណៈដ៏វិសេសវិសាលជាច្រើនរបស់វប្បធម៌ ចាម តំបន់វាលទំនាបនិងជាប់មាត់សមុទ្រ។ ការថែរក្សានិងពង្រីកបណ្តាតម្លៃវប្បធម៌ ចាម នៅទីនេះតែងតែបានគណៈកម្មាធិការបក្សនិងអាជ្ញាធរមូលដ្ឋានផ្តោតការយកចិត្តទុកដាក់ជាពិសេស...
ស្រុក បាក់ប៊ិញ ជាមូលដ្ឋានមានបងប្អូនជនជាតិ ចាម រស់នៅផ្តុំគ្នាច្រើន រស់នៅផ្អែកលើរបរដាំដំណាំស្រូវ បន្លែបង្ការ ផលិតកុម្ភការភណ្ឌនិងចេញទៅ កាន់លំហច្បាមសមុទ្រជាចម្បង។ យោងតាមលោក ង្វៀន កុងលី អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុក បាក់ប៊ិញ វប្បធម៌ជនជាតិ ចាម នៅទីនេះ បង្កប់ ដោយតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ ជំនឿ សាសនា។ល។ ជាច្រើន។ បណ្តាបេតិកភណ្ឌវប្បធម៌ទាំងនេះកំពុងត្រូវបានបណ្តាជំនាន់កូន ចៅថែរក្សា ពូនជ្រុំ រួមចំណែកធ្វើអោយសម្បូរបែបឃ្លាំងវប្បធម៌ប្រពៃណីសហគមន៍ជន ជាតិ វៀតណាម ទាំង ៥៤។
បើរំលឹកដល់ជនជាតិ ចាម នៅ បាក់ប៊ិញ មិនអាចមិនរំលឹកដល់របរកុម្ភការ ភណ្ឌនៅភូមិ ប៊ិញឌឹក ឃុំ ផានហៀប និងរបរត្បាញសំពត់សង្កិម នៅឃុំចំនួន ពីរ ផានហ្វា និង ផានថាញ់។ ឆ្លងកាត់អំឡុងពេលរស់នៅជាមួយ បណ្តាសហគមន៍ ជនជាតិផ្សេងទៀតក៏ដោយក៏ប៉ុន្តែក្រុមគ្រួសារជាច្រើននៅទីនេះ នៅតែអភិរក្ស ថែរក្សា របរប្រពៃណី។ នៅពេលថ្មីៗ នេះ សិល្បៈផលិតកុម្ភការភណ្ឌ របស់ជនជាតិ ចាម ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់ សហប្រជាជាតិ (យូណេស្កូ) ដាក់បញ្ជូលឈ្មោះក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការការពារជាបន្ទាន់។
ជនជាតិ ចាម នៅស្រុក បាក់ប៊ិញ នៅតែរក្សាទុកបានវប្បធម៌មាតាធិប តេយ្យក្នុងគ្រួសារ វង្សត្រកូលនីមួយៗ ហើយជះឥទ្ធិពលខ្លាំងក្លាដល់អង្គការសង្គម ពិធីកិច្ចផ្សេងៗ ជាដើម បង្កើតបានជាប្រព័ន្ធពិធីកិច្ច ទំនៀមទម្លាប់។ អោយតែដល់ឱកាសខែទី ៤ ជារៀងរាល់ឆ្នាំ (ប្រតិទិន ចាម) ជនជាតិ ចាម បានី ក៏រៀបចំពិធីបុណ្យ រ៉ាមឺវ៉ាន ដោយមានពិធីកិច្ច បន្តបន្ទាប់ គ្នាជាច្រើនដូចជា៖ ពិធីសែនផ្នូរ ពិធីសែនជូនបុព្វការីជននៅផ្ទះ និងខែ រ៉ាម៉ាដាន បួងសួង នៅវត្ត ប្រាង្គប្រាសាទជាដើម។ ក្នុងឱកាសដំណាច់ខែទី ៦ និងដើមខែទី ៧ (ប្រតិទិន ចាម) ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា រៀបចំពិធីបុណ្យ កាតេ ក្នុងគោល បំណងរំលឹកនឹកដល់ បុព្វការីជននិងបួងសួងសុំឱ្យភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។ បុណ្យ រ៉ាមឺវ៉ាន របស់ជនជាតិ ចាម បានី រួមជាមួយនឹងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ព្រហ្មញ្ញ សាសនាបានក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ក៏ដូចជាជនជាតិដទៃទៀតដែរ ជនជាតិ ចាម នៅស្រុក បាក់ប៊ិញ មានវប្បធម៌ភោជនាហារ វិចិត្រភាពគួរសម។ នាមដ្ឋានទាំងឡាយដូចជា៖ ផានរីថាញ់ ផានរីកឿ ចឺលៅ សុងលុយ ជាដើម បានល្បីឈ្មោះពាសពេញប្រទេសដោយមានបណ្តាមុខម្ហូបពិសេសប្រចាំតំបន់ មានលក្ខណៈ ខ្យល់ដង្ហើមប្រៃឆួលនៃសមុទ្រ តួយ៉ាងដូចជាទឹកត្រីនិងងៀតគ្រឿងសមុទ្រ។
ដើម្បីអភិរក្ស ពង្រីកបណ្តាលក្ខណៈវប្បធម៌ជនជាតិ ចាម ដ៏វិសេសវិសាល ស្រុក បាក់ប៊ិញ កសាងមជ្ឈមណ្ឌលដាក់តាំងបង្ហាញវប្បធម៌ ចាម បង្កើតសហករណ៍របរកុម្ភការភណ្ឌ ព្រម ទាំងបើកបណ្តាធួរដំណើរទេសចរណ៍ភូមិសិប្បកម្មសំពត់សង្កិម ផានថាញ់ កូនភ្នំខ្សាច់ បៅត្រាំង។ល។ ផ្តើមពីនោះរួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនបងប្អូនជនជាតិ ចាម រស់នៅលើភូមិសាស្រ្ត៕
អត្ថបទ និងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង