សប្បាយរីករាយបុណ្យ ហ្គៅតាវ នាអំឡុងថ្ងៃនិទាឃរដូវ

បន្ទាប់ពីពិធីកិច្ចដំឡើងដើមនេវ ចូលដល់ផ្នែកលេងកម្សាន្ត កំលោះ ក្រមុំ មនុស្សចាស់ ក្មេងតូចៗ ភូមិ ម៉ុង ចាប់ដៃគ្នារាំជារង្វង់តាមចង្វាក់គែនជាមួយគ្នា
បន្ទាប់ពីពិធីកិច្ចដំឡើងដើមនេវ ចូលដល់ផ្នែកលេងកម្សាន្ត កំលោះ ក្រមុំ មនុស្សចាស់ ក្មេងតូចៗ ភូមិ ម៉ុង ចាប់ដៃគ្នារាំជារង្វង់តាមចង្វាក់គែនជាមួយគ្នា

ពិធីបុណ្យ ហ្គៅតាវ គឺជាសកម្មភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ម៉ុង មានតាំងពីយូរយារណាស់មកហើយនៅឃុំពីរ ហាងគៀ និង ប៉ាក ចំណុះស្រុក ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ)។ ពិធីបុណ្យ ហ្គៅតាវត្រូវបានប្រារព្ធឡើងពេលនិទាឃរដូវឈានចូលមកដល់ម្ដងៗ ដើម្បីអំណរគុណមេឃដី អាទិទេពបានប្រទានសុខភាពនិងភាពរុងរឿង ពាំនាំមកនូវរដូវកាលអំណោយផលទ្វេដង បសុសត្វពេញទ្រុងក្រោលភូមិនិគមកក់ក្តៅ សម្បូរសប្បាយ សុភមង្គល។ល។

ឆ្នាំនេះ ពិធីបុណ្យ ហ្គៅតាវ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២០ ខែ  មករា។ តាំងពីព្រឹកព្រលឹមភ្លាម កំលោះ ក្រមុំក្នុងឈុតសម្លៀក បំពាក់ប្រពៃណីបាន កាន់ដៃគ្នានិយាយលេងសើចអឺងកងដល់ទីកន្លែងប្រារព្ធ ពិធីបុណ្យដើម្បី សម្របខ្លួនក្នុងបរិយាកាសអ៊ូអរនៃទិវាបុណ្យ។ អ្នកស្រី ឌិញ ធីហាវ ភ្ញៀវទេសចរ មកពីទីក្រុង ហ្វាប៊ិញ លើកឡើងថា៖ "អញ្ជើញចូលរួមពិធីបុណ្យ  ហ្គៅតាវ អារម្មណ៍ដំបូងគឺបានឆ្លងកាត់បទពិសោធបរិយាកាសអ៊ូអរនិងពោរពេញ ដោយក្តីរីករាយត្រេកអរ បានទិញដូរនៅបណ្តាស្តង់ទំនិញដាក់តាំងលក់ ភោគផលប្រពៃណីនៃមូលដ្ឋានផលិតដោយខ្លួនឯង...។

4-ngay xuan vui hoi Gau Tao-trong dat.jpg
គែនជាឧបករណ៍ភ្លេងមិនអាចខ្វះបានហើយជាផ្នែកសំខាន់មួយក្នុងការបង្កើតលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ ម៉ុង ក្នុងពិធីបុណ្យ ហ្គៅតាវ

ពិធីបុណ្យត្រូវបានចែកចេញជាពីរផ្នែក៖ ផ្នែកពិធីកិច្ចនិងផ្នែកលេង កម្សាន្ត។ ផ្នែកពិធីកិច្ចប្រព្រឹត្តឡើងដោយមានពិធីសំខាន់ៗ គឺពិធីកិច្ចដំឡើង ដើមនេវ។ ដើមនេវក្នុងពិធីបុណ្យ ហ្គៅតាវ ពាំនាំមកនូវនិមិត្តរូប ជាដើម ដ៏ពិសិដ្ឋតភ្ជាប់ឋានសួគ៌ជាមួយផែនដី។ ដើមនេវត្រូវបានដោតនៅលើ ទីវាលទូលាយ រាបស្មើ។ ចុងដើមនេវពេលណាក៏បែរមកទិសបូព៌ា -  ទិសខាង កើតដោយមាន បំណងប្រាថ្នាចង់កើតកូន  ហើយក៏ជាទិសនៃព្រះអាទិត្យ ដោយមានបំណង ប្រាថ្នារដូវកាលអំណោយផលទ្វេដង។

ពិធីសែនដើមនេវមានគ្រឿងសំណែនរួមមាន៖ មាន់  ស្រា បាយ ក្រដាស។ សាមីដើមបុណ្យអុជធូប  ដុតលុយខ្មោចរួចហើយដើរច្រាស ទ្រនិចនាឡិកា ប្រទាក់ក្សិណដើមនេវ ៣ ជុំ រួចហើយដើរ ត្រឡប់ក្រោយ ៣ ជុំទៀតច្រៀងគោកបទ ទិញ  ណាត់ថ្ងៃសែនជូនដំណឹងព្រះ អាទិទេពដឹងពីការដំឡើងដើមនេវប្រារព្ធពិធីអំណរគុណ។ ពិធីសែនត្រូវបាន រៀបចំឡើងដោយ មានបំណងប្រាថ្នាមេឃដី ព្រះអាទិទេពទ្រទ្រង់ភូមិនិគមសុខសប្បាយ ឆ្នាំថ្មីរដូវកាល បានផលជាទ្វេដង ភ្លៀងខ្យល់អំណោយផល  បួងសួងជូនពរដល់ គ្រប់គ្នា គ្រប់ក្រុមគ្រួសារសុខសប្បាយ  សុខភាពមាំមួន រកស៊ីមាន បាន ចិញ្ចឹមសត្វកើតកាលវាលគុម្ព ដាំដុះរដូវកាលអំណោយផល។

6.1-ngay xuan vui hoi Gau Tao-trong dat.jpg
បន្ទាប់ពីពិធីកិច្ចដំឡើងដើមនេវ ចូលដល់ផ្នែកលេងកម្សាន្ត កំលោះ ក្រមុំ មនុស្សចាស់ ក្មេងតូចៗ ភូមិ ម៉ុង ចាប់ដៃគ្នារាំជារង្វង់តាមចង្វាក់គែនជាមួយគ្នា
5-ngay xuan vui hoi Gau Tao-trong dat.jpg
លោកអាចារ្យ​ធ្វើ​ពិធី​កិច្ចនៅ​ក្បែរ​ដើម​នេវមុនពេល​បើកពិធី​បុណ្យ

បន្ទាប់ពីពិធីកិច្ចដំឡើងដើមនេវ  ចូលដល់ផ្នែកលេងកម្សាន្ត កំលោះ ក្រមុំ មនុស្សចាស់ ក្មេងតូចៗ ភូមិ ម៉ុង  ចាប់ដៃគ្នារាំជារង្វង់ តាមចង្វាក់គែនជាមួយគ្នា។ ក្នុងវប្បធម៌របស់ ជនជាតិ ម៉ុង សំឡេង គែនបង្ហាញអោយឃើញខាងព្រលឹងវិញ្ញាណ  ជំនឿប្រពៃណី។ ហេតុដូច្នេះហើយគែនជាវត្ថុស័ក្តិសិទ្ធិ មិនអាចខ្វះបានក្នុង បណ្តាពិធីកិច្ច ពិធីបុណ្យទាន របស់ជនជាតិ ម៉ុង។

អញ្ជើញមកកាន់ពិធីបុណ្យ ហ្គៅតាវ ភ្ញៀវទេសចរបាន កម្សាន្តអារម្មណ៍បណ្តាទស្សនីយភាព សិល្បៈបង្កប់ទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ម៉ុង បានចូលរួមក្នុងសកម្មភាព ដូចជា រាំគែន បោះប៉ាវ គាំទ្របណ្តាវិញ្ញាសាកីឡាជនជាតិ  បុកម្សៅធ្វើនំ បាញ់់យ៉ី។ល។ រួមជាមួយនឹងសកម្មភាពវប្បធម៌ដ៏វិសេសវិសាលផ្សេងៗ ជាច្រើន។

3-ngay xuan vui hoi Gau Tao-trong dat.jpg
កំលោះៗ ភូមិ ម៉ុង ក្នុងការប្រកួតបុកម្សៅធ្វើនំ បាញ់យ៉ី
1-ngay xuan vui hoi Gau Tao-trong dat.jpg
ក្រមុំៗ ជនជាតិ ម៉ុង ក្នុងឈុតសម្លៀកបំពាក់ជនជាតិដ៏ស្រស់ស្អាតទៅពិធីបុណ្យ ហ្គៅតាវ

យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ម៉ាយចូវ លោក ហ្វាង ឌឹកមិញ ស្រុកកំពុងផ្តោតលើការរៀបចំបណ្តាពិធីបុណ្យវប្បធម៌របស់ប្រជាជន អន្តោគ្រាម។ នាពេល ខាងមុខ មូលដ្ឋានរៀបចំពិធីបុណ្យ សេនមឿង  របស់បងប្អូនជនជាតិ ថៃ  ព្រមទាំងទទួល បេតិកភណ្ឌវប្បធម៌អរូបីរបាំ កែងឡុង របស់ជនជាតិ ថៃ។ល។  ទាំងនេះគឺជាលក្ខណៈដ៏ វិសេសវិសាលរបស់បងប្អូនបណ្តាជនជាតិនៅ ម៉ាយចូវ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិក៏ដូចជាអភិវឌ្ឍន៍ទេសចរណ៍៕

អត្ថបទ៖ ថាញ់ហាយ រូបថត៖ ត្រុងដាត
បញ្ចូលទិន្នន័យ៖ សឺនហេង

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍