ពេលបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់ម្តងៗ បងប្អូនបណ្តាជនជាតិនៅតំបន់ភ្នំនៃភូមិភាគខាងជើងក៏អ៊ូអរទៅលេងបុណ្យ កម្សាន្តសប្បាយនានិទាឃរដូវ។ សកម្មភាពមួយក្នុងចំណោមសកម្មភាពពាំនាំមកនូវបរិយាកាសយ៉ាងផុលផុស សប្បាយរីករាយ ត្រូវបានបងប្អូនជនជាតិច្រើនកុះករទន្ទឹងរង់ចាំបំផុតគឺការចូលរួមបណ្តាល្បែងប្រជាប្រិយ កីឡាជនជាតិ...
ខ្ញុំចាប់កំណើតនិងធំដឹងក្តីនៅជ្រលងភ្នំ មឿង ឡ ស្ថិតលើភូមិសាស្ត្រទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ)។ ងៀឡូ - ទីរួមខេត្តតំបន់ប៉ែកខាងលិច មិនត្រឹមតែល្បីឈ្មោះជាដែនដី "អង្ករស ទឹកថ្លា" ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរស់នៅ ខ្នាន់ខ្នាប់និងយូរយារណាស់មកហើយរបស់បងប្អូនជនជាតិ ថៃ។ ក្នុងការចងចាំ កាលពីកុមារភាពរបស់ខ្ញុំ ពេលបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូល មកដល់ម្តងៗ ក្រៅពីតក់ក្រហល់ ទន្ទឹងរង់ចាំទទួលអាំងប៉ាវជូនពរឆ្នាំថ្មី មានសម្លៀកបំពាក់ ថ្មីៗ រីឯការសប្បាយជាងនេះទាំងអស់គឺបានឪពុកម្តាយអោយទៅ លេងល្បែងប្រជាប្រិយក្នុងពិធីបុណ្យផ្សេងៗ។ បណ្តាល្បែងលេងដូចជាចោលឈូង បាញ់អង្គញ់ ទាញព្រ័ត្រ ឡើងបង្គោលខ្លាញ់។ល។ មិនត្រឹមតែមានបងប្អូនជនជាតិ នៅកន្លែងខ្ញុំរស់នៅលេងកម្សាន្តសប្បាយជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរជាមួយមាមីងបងប្អូននៃភូមិនិគមជាច្រើនផ្សេងទៀត ធ្វើឱ្យបរិយាកាសនា ថ្ងៃនិទាឃរដូវកាន់តែកក់ក្ដៅថែមទៀតផង។
អ្នកស្រី ឡ ធីវ៉ឹន ជនជាតិ ថៃ នៅស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) រៀបរាប់ថា ដោយបងប្អូនជនជាតិ ថៃ និទាឃរដូវគឺជារដូវសប្បាយ។ ទាំងមួយខែមុន នោះនៅតាមភូមិនិគម អនុសង្កាត់បានអ៊ូអរបរិយាកាសត្រៀមរៀបចំ ឧបករណ៍ហាត់សមសម្រាប់ការប្រកួត សម្តែងល្បែងប្រជាប្រិយទាំងឡាយ។ ស្រូបអារម្មណ៍ និងទាក់ទាញមនុស្សម្នាអញ្ជើញចូលរួមច្រើនបំផុតគឺល្បែង ចោលឈូង។ អ្នកលេងចែកចេញជា ២ ក្រុម ម្ខាងប្រុស ម្ខាងស្រី ខាងនេះចោលឈូង ខាងនោះទទួលចាប់ ចោលទៅចោលមក ចោលឈូងបណ្តើរ ជជែកគ្នាលេងបណ្តើរ ច្រៀងផ្តោះផ្តងស្នេហាយ៉ាងសប្បាយរីករាយ។
ចំពោះបងប្អូនជនជាតិ តៃ នៅឃុំ បាវញ៉ាយ ស្រុក បាក់ហា (ខេត្ត ឡាវ កាយ) រំលឹកដល់ថ្ងៃនិទាឃរដូវគឺរំលឹកដល់ពិធីបុណ្យចុះស្រែ។ ក្នុងពិធីបុណ្យចុះស្រែ ពិធីកិច្ចនិងល្បែងទាញព្រ័ត្រត្រូវបានរៀបចំឡើងយ៉ាងឱឡារិកដោយ មានការចូលរួមពីសហគមន៍ទាំងមូល។ នៅលើទីធ្លាទូលាយ សូរសំឡេង ស្រែកហ៊ោកញ្ជ្រៀវ គាំទ្ររំពងពេញទាំងមួយតំបន់បណ្តាលឱ្យបរិយាកាស នាថ្ងៃនិទាឃរដូវ កាន់តែអ៊ូអរ រួតរះម្នីម្នាថែមទៀត។
សិប្បករ ឡឹម វ៉ាន់ជឿង ជនជាតិ តៃ នៅឃុំ បាវញ៉ាយ ស្រុក បាក់ហា បានឲ្យដឹងថា៖ "ល្បែងទាញព្រ័ត្រក្នុងពិធីបុណ្យចុះស្រែជានិមិត្តរូបដល់ការ ដាស់សត្វនាគឲ្យភ្ញាក់ឡើងព្រួសភ្លៀង ធ្វើឲ្យភ្លៀងខ្យល់អំណោយផល រដូវកាលលូតលាស់ល្អ រកស៊ីទទួលទានមានបាន សុខភាពមាំមួន សុខសាន្តគ្រប់ៗ គ្នា។ មិនត្រឹមតែ មានល្បែងទាញព្រ័ត្រប៉ុណ្ណោះទេ បណ្តាល្បែងប្រជាប្រិយរបស់ជនជាតិ តៃ ត្រូវបានរៀបចំឡើងនៅឱកាសដើមនិទាឃរដូវសុទ្ធតែឆ្លុះបញ្ចាំងលក្ខណៈ ដ៏ល្អប្រពៃនៃវប្បធម៌ប្រតិបតិ្ត សាមគ្គីភាព ជួយទំនុកបម្រុងគ្នាទៅវិញទៅមក រវាងបណ្តាសមាជិកក្នុងគ្រួសារ វង្សត្រកូលនិងសហគមន៍…។
នៅតាមភូមិនិគមទាំងឡាយរបស់បងប្អូនជនជាតិ ម៉ុង ក្នុងប៉ុន្មានថ្ងៃបុណ្យ និទាឃរដូវ ភ្ញៀវទេសចរបានអញ្ជើញចូលរួមលេងល្បែងបោះប៉ាវ។ ផ្លែ ប៉ាវ មានរាងមូល ទំហំប៉ុនផ្លែក្រូច ត្រូវបានស្ត្រីជនជាតិ ម៉ុង ដេរពីផ្ទាំងសំពត់ធ្មៃ គ្រប់ពណ៌ទាំងអស់។ ប៉ាវរបស់យុវនារីៗ ធម្មតាមានទំហំធំ ពណ៌សម្បុរគួរឲ្យទាក់ភ្នែកនិងស្រស់ឆើតឆាយ រីឯប៉ាវរបស់យុវនារីៗ វ័យជំទង់វិញសាមញ្ញជាង តូចជាងហើយមានពណ៌ខ្មៅ។ ប្រព្រឹត្តឡើងនៅតាមវាលដីធំទូលាយនិងរាប ស្មើ អ្នកបោះត្រូវប៉ិនប្រសប់មិនទុកឱ្យប៉ាវធ្លាក់ចុះដី។ មិនត្រឹមតែមានកំលោះក្រមុំស្រស់បវរបោះប៉ាវប៉ុណ្ណោះទេ ថែមទាំងប្អូនៗ កុមារជនជាតិ ម៉ុង ក៏ចូលចិត្តខ្លាំងណាស់ដែរ។ អ្នកលេងព្រមព្រៀងជាមួយគ្នាទៅវិញទៅ មកអំពីចំនួនលើកបោះ ចំនួនដងចាប់បានប៉ាវ ប្រសិនបើភាគីណាចាញ់គឺត្រូវតែ ច្រៀងចម្រៀង មួយបទឬក៏ធ្វើប្រការអ្វីមួយដែលភាគីឈ្នះកំណត់។
បុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់ បងប្អូនបណ្តា ជនជាតិនៅតំបន់ភ្នំនៃភូមិភាគខាងជើងធម្មតាមានល្បែងប្រជាប្រិយ ស្រដៀងៗ គ្នាគួរសម។ ជនជាតិ តៃ ថៃ មឿង យ៉ៃ យ៉ាវ ហាញី ។ល។ លេងល្បែងបោះឈូង បាញ់ស្នា ទាញព្រ័ត្រ យោលទោង។ល។ ភាពស្រដៀងគ្នារវាងល្បែងទាំងនេះបង្ហាញពីការ ផ្លាស់ប្តូរ សាមគ្គី ភាព ផ្សារភ្ជាប់សហគមន៍។
មិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយ ពោរពេញ ទៅដោយអត្តសញ្ញាណដោយមានបំណងប្រាថ្នាគ្រប់ៗ គ្នា គ្រប់ក្រុមគ្រួសារទាំងអស់សុទ្ធតែទទួលពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយសុខក្សេមក្សាន្ត ល្បែងប្រជាប្រិយជាច្រើនរបស់ បងប្អូនបណ្តាជនជាតិបានក្លាយជាវិញ្ញាសាប្រកួតកីឡាក្នុង ពិធីប្រកួតពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត តំបន់និងទូទាំងប្រទេស រួមចំណែកផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្តាជនជាតិ វៀតណាម៕
អត្ថបទ៖ ភឿងឡាន រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ សឺន ហេង