រុករកស្វែងយល់ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់ជនជាតិ តៃ នៅខេត្ត កាវបាំង

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង នៅតែរក្សាទុកបានលក្ខណៈចាស់ពីដើមដ៏ល្អប្រពៃ
ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង នៅតែរក្សាទុកបានលក្ខណៈចាស់ពីដើមដ៏ល្អប្រពៃ

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង ជនជាតិ តៃ នៅភូមិ ទុកង៉ា ឃុំ ឌឹកស៊ន់ ស្រុក ថាច់អាន (ខេត្ត កាវបាំង) ត្រូវបានសាងសង់តាំងពីជាង ១០០ ឆ្នាំមុន (ក្នុងអំឡុងឆ្នាំ ១៨៩៩ ដល់ឆ្នាំ ១៩០៣)។

3--nha 9 gian nguoi Tay-chu hieu.jpg
នៅខាងក្នុងផ្ទះខ្ពស់ផុតពីដី ៩ ល្វែងមិនមានជញ្ជាំងបាំងបង្កើតលម្ហបត់បែនឆ្លើយតបតម្រូវការតាមកាលៈទេសៈនីមួយៗ

ផ្ទះនេះមានផ្ទៃក្រឡាឡើងដល់ ៤០០ ម៉ែត្រការ៉េ គ្រោងផ្ទះមានសសរឈើជាង ១០០ ដើមក្នុងនោះមានសសរមេចំនួន ៤០ កម្ពស់ ៩ ម៉ែត្រ ដំបូលប្រក់ក្បឿងយិន យ៉ាង។

ផ្ទះខ្ពស់ផុតពីដីមានលម្ហជាន់ក្រោមដាក់ឧបករណ៍កសិកម្មផលិតកម្ម ចិញ្ចឹមសត្វទ្វេបាទ ជាន់ទី ២ គឺជាបរិយាកាសប្រជុំជីវភាពគ្រួសារ ល្វែងកណ្តាលគឺជាកន្លែងរុងរឿងបំផុតដាក់ហ៊ឹងបុព្វបុរសហើយក៏ជាបន្ទប់ភ្ញៀវផងដែរ នៅពីក្រោយគឺផ្ទះបាយ។

នៅសងខាងគឺជាបន្ទប់ដោយឡែករបស់ឪពុកម្តាយនិងកូនចៅ។ នៅផ្នែកខាងលើបំផុតជាស្កាកតូច ដាក់ស្រូវ ពោត សណ្តែកបាយ សណ្ដែកដី។ល។ ឆ្លងកាត់ពេលវេលា រហូតមកទល់បច្ចុប្បន្ននេះ ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារ លោក ណុង ហាយយឿង នៅតែរឹងមាំឆ្លងកាត់អស់ជាច្រើនជំនាន់ រក្សាទុកលក្ខណៈវប្បធម៌ ស្ថាបត្យកម្មដ៏ល្អឯកមិនតិចឡើយដែលកម្រមានផ្ទះខ្ពស់ផុតពីដីណាមានឡើយ។

2--nha 9 gian nguoi Tay-chu hieu.jpg
ផ្នែកដំបូលផ្ទះប្រក់ក្បឿងយិនយ៉ាង (ក្បឿងស្រទបចេកមុខពីររាងកោងដូចទទឹក)។ ផ្ទះមានជាន់ក្រោមគឺជាលម្ហទុកឧបករណ៍កសិកម្មផលិតកម្ម ចិញ្ចឹមសត្វទ្វេបាទដូចផ្ទះខ្ពស់ផុតពីដីរបស់បងប្អូនជនជាតិតំបន់ភ្នំទីទៃៗ ទៀត

នាពេលកន្លងទៅថ្មីៗ នេះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត កាវបាំង បានបើកសម្ពោធ "គោលដៅទេសចរណ៍ផ្ទះខ្ពស់ផុតពីដីបុរាណ ៩ ល្វែង"។ នេះក៏ជាគោលដៅដំបូងបង្អស់ក្នុងដំណើរគោចរណ៍ស្រាវជ្រាវស្វែងយល់តំបន់ ណននឿក កាវបាំង សម្រាប់ភ្ញៀវទេសចរ៕

អត្ថបទនិងរូបថត៖ ជូហៀវ
បញ្ចូលទិន្នន័យពីកាសែតបោះពិម្ពខែ កក្កដា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍