នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បំផុសចលនាប្រលងប្រណាំង "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើវិសាលភាពទូទាំងប្រទេសក្នុងឆ្នាំ ២០២៥"។ បន្ទាប់ពីនោះ នាយប់នៃថ្ងៃទី ៥ ខែ តុលា អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបំផុសកម្មវិធី "ជម្រកដ៏សែនកក់ក្តៅជូនជនរួមជាតិខ្ញុំ" នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានសង្កត់ធ្ងន់ថា៖ ប្រជាជនយើងមានពាក្យមួយឃ្លាថា "រស់នៅសុខដុមរមនា"។
គោលការណ៍ មាគ៌ារបស់បក្ស រដ្ឋច្បាស់លាស់ណាស់៖ មិនលះបង់សមភាព វឌ្ឍនភាពសង្គម មិនលះបង់សុខុមាលភាពសង្គមនិងបរិស្ថានដើម្បីរត់តាមកំណើនតែមួយមុខប៉ុណ្ណោះ។
ដោយមានទម្រង់រូបភាពឧបត្ថម្ភជាច្រើនចំពោះអ្នកក្រីក្រ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនៅទូទាំងប្រទេសបានមានផ្ទះថ្មីជាង ១,៧ លានខ្នង ត្រូវបានសម្រេចរួចរាល់ ឆ្លើយតបតាមស្តង់ដារ "រឹងទាំង ៣"៖ ខឿនរឹង ស៊ុម - ជញ្ជាំងរឹង ដំបូលរឹង អាយុកាលផ្ទះគឺពី ២០ ឆ្នាំឡើងទៅ។ ក៏ប៉ុន្តែ បច្ចុប្បន្នទូទាំងប្រទេសនៅមានផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ប្រហែលជាង ៤០០.០០០ ខ្នងមិនទាន់ធានាតាមស្តង់ដារ "រឹងទាំង ៣"។
គោលដៅនៃយុទ្ធនាការ ៤៥០ ថ្ងៃនិងយប់មមាញឹកពីខែ តុលា ឆ្នាំ ២០២៤ ដល់ដំណាច់ឆ្នាំ ២០២៥ គឺឧបត្ថម្ភលំនៅឋានជូនអ្នកមានគុណបំណាច់ ជួបការលំបាកលំបិនអំពីផ្ទះលំនៅ (ប្រហែល ២០០.០០០ ខ្នង) ដោយប្រភពថវិការដ្ឋ ឧបត្ថម្ភផ្ទះលំនៅជូនអ្នកក្រីក្រ បងប្អូនជនជាតិភាគតិចតាមកម្មវិធីគោលដៅជាតិ (ប្រហែល ៨៨.០០០ ខ្នង) លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយ ទ្រុឌទ្រោមជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ (ជាង ១៥៣.០០០ ខ្នង)។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អំពាវនាវប្រព័ន្ធនយោបាយទាំងមូល ជនរួមជាតិ សមមិត្ត សហគមន៍ធុរកិច្ចទូទាំងប្រទេសបន្តរួមដៃគ្នា រួមកម្លាំង រួមចិត្តគំនិតគ្នា បង្កើនល្បឿន ស្ទុះផ្លោះទៅមុខបន្ថែមទៀតដោយមានមនោសញ្ចេតនាប្រជាជាតិ ចំណងមេត្រីភាពជនរួមជាតិ "អ្នកណាមានអីជួយនឹង អ្នកណាមានទ្រព្យជួយទ្រព្យ អ្នកណាមានកម្លាំងពលំជួយកម្លាំងពលំ អ្នកណាមានច្រើនជួយច្រើន អ្នកណាមានតិចជួយតិច"។
ដោយមានកម្រិតថវិកាចំនួន ៥០ លានដុងចំពោះផ្ទះសង់ថ្មី ចំនួន ២៥ លានដុងទុកជួសជុលផ្ទះលំនៅគឺប្រទេសទាំងមូលត្រូវការជាង ៦.៥០០ ពាន់លានដុង។
នេះគឺជាតួលេខទ្រឹស្តី រីឯក្នុងបរិបទតម្លៃគ្រឿងសម្ភារៈ ថ្លៃឈ្នួលកើនឡើងខ្ពស់ដូចបច្ចុប្បន្ននេះគឺថវិកាសរុបដើម្បីកសាងផ្ទះរឹងមាំពិតប្រាដកនឹងមានទំហំធំជាងខ្លាំងណាស់។
ការកំណត់ពេលផុតឆ្នាំ ២០២៥ មិនយូរប៉ុន្មានទៀតឡើយក្នុងពេលបរិមាណការងារនៅយ៉ាងច្រើនបានជាប្រព័ន្ធនយោបាយទាំងអស់សហគមន៍ធុរកិច្ចនិងសង្គមទាំងមូលត្រូវតែរួមចិត្តគំនិតគ្នាប្ដេជ្ញាចិត្តនោះគឺទើបបញ្ចប់បានភារកិច្ច។
ទន្ទឹមនឹងប្រភពកម្លាំងរបស់រដ្ឋគឺប្រភពកម្លាំងសង្គមូបនីយកម្មដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងរបៀបធ្វើរបស់បណ្តាមូលដ្ឋានក៏ត្រូវតែប្រកបដោយភាពបត់បែនច្នៃប្រតិដ្ឋ សមស្របនឹងលក្ខខណ្ឌ លក្ខណៈពិសេស អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជាតិនិងចំមុខសញ្ញាអាស្រ័យផលជាដើម៕
អត្ថបទ៖ ត្រឹន ក្វាងវិញ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ