ST25 - មោទនភាពពាណិជ្ជសញ្ញាអង្ករ វៀតណាម

ST25 - មោទនភាពពាណិជ្ជសញ្ញាអង្ករ វៀតណាម

ST25 ជាពូជស្រូវដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រខេត្ត សុកត្រាំង រួមមាន៖ វីរពលកម្ម ហូក្វាងកួ បណ្ឌិត ត្រឹនតឹនភឿង និងអនុបណ្ឌិតី ង្វៀនធីធូហឿង បង្កាត់ ពូជ អភិវឌ្ឍហើយទើបតែបានទទួលស្គាល់ជា "អង្ករឆ្ងាញ់បំផុតលើពិភពលោកឆ្នាំ ២០១៩" នៅក្នុងអង្គសន្និសីទពាណិជ្ជកម្មអង្ករពិភពលោកលើកទី ១១ ប្រារព្ធឡើងនៅប្រទេស ហ្វីលីពីន។

ST25 - មោទនភាពពាណិជ្ជសញ្ញាអង្ករ វៀតណាម ảnh 1វីរពលកម្ម ហូក្វាងកួ ជាមួយពូជស្រូវក្រអូបផលិតផលពិសេសប្រចាំតំបន់របស់ខេត្ត សុកត្រាំង

ពូជអង្ករ ST25 ចាប់កំណើតចេញមកប្រកបដោយគុណសម្បត្តិជាច្រើននៃអង្ករ វៀតណាម សុទ្ធសាធ។ គ្រាប់អង្ករវែង ពណ៌ស ថ្លា ពេលចម្អិនអោយបាយទន់ មិនជ្រាយ ក្រអូបឈ្ងុយឆ្ងាញ់។

ST25 - មោទនភាពពាណិជ្ជសញ្ញាអង្ករ វៀតណាម ảnh 2ប្រធានគណៈកម្មការប្រជាជនខេត្ត សុកត្រាំង អញ្ជើញប្រគល់ប័ណ្ណសរសើររបស់ខេត្តជូនបុគ្គលទាំង ៣ រូប គឺវីរពលកម្ម ហូក្វាងកួ បណ្ឌិត ត្រឹនតឹនភឿង និងអនុបណ្ឌិតី ង្វៀនធីធូហឿង មានគុណបំណាច់ក្នុងការបង្កាត់ចេញពូជស្រូវ ST25 ផ្ដល់ជាអង្ករឆ្ងាញ់បំផុតលើពិភពលោក

បើប្រៀបធៀបទៅនឹងប្រភេទអង្ករផ្សេងៗ លើពិភពលោក គុណសម្បត្តិរបស់ ST25 គឺជាពូជអតិផល អាចដាំបាន ២ ដល់ ៣ រដូវ។ វីរពលកម្ម ហូក្វាងកួ អោយដឹងថា បង្កើតចេញនូវពូជស្រូវនេះគឺផ្តើមពីបំណង ប្រាថ្នាអាចបង្កើតចេញបានគ្រាប់អង្ករឆ្ងាញ់ជូនបងប្អូនមាមីងក៏ដូចជាលើកកម្ពស់ជំហរគ្រាប់អង្ករ វៀត ណាម នៅលើទីផ្សារអន្តរជាតិ។

ST25 - មោទនភាពពាណិជ្ជសញ្ញាអង្ករ វៀតណាម ảnh 3ST25 ត្រូវបានទទួលស្គាល់ជាអង្ករឆ្ងាញ់បំផុតលើពិភពលោកមានអត្ថន័យដ៏ធំធេងក្នុងការងារបង្កាត់ពូជបើកចេញនូវឱកាសសម្រាប់វិស័យស្រូវអង្កររបស់ វៀតណាម

ST25 ត្រូវបានទទួលស្គាល់ជាអង្ករឆ្ងាញ់បំផុតលើពិភពលោកមានអត្ថន័យ ដ៏ធំធេងចំពោះការងារបង្កាត់ពូជ បើកចេញនូវឱកាសអោយផ្នែកស្រូវអង្កររបស់ វៀតណាម៕

ង្វៀនហ្វាង - ទ្រុងហ៊ីវ - យ៉ាញ់ចិន្តា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ផលិតផល OCOPខេត្ត បាកលៀវ ចូលរួមដាក់តាំងបង្ហាញនៅតាមសកម្មភាពជំរុញពាណិជ្ជកម្ម

ជំរុញពាណិជ្ជកម្មសម្រាប់ផលិតផល OCOP ឈោងឈានទៅឆ្ងាយ

ក្រោយរយៈពេល ៦ ឆ្នាំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ខេត្ត បាកលៀវ មានផលិតផល OCOP បានទទួលស្គាល់ចំនួន ១៣២ ក្នុងនោះមានចំនួន ៣៣ ផលិតផលសម្រេចបានស្តង់ដារផ្កាយ ៤ និងចំនួន ៩៩ ផលិតផលសម្រេចបានស្តង់ដារផ្កាយ ៣។ លោក ដាំង មិញផាប នាយសាខានាយកដ្ឋាន អភិវឌ្ឍន៍ជនបទខេត្ត បាកលៀវ បានឲ្យដឹងថា ដើម្បីអតិថិជនស្គាល់ផលិតផល OCOP ខេត្តបានដាក់ដំណើរការសកម្មភាពផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្មជាច្រើន បង្កើតលក្ខខណ្ឌសម្រាប់នីតិបុគ្គល OCOP ចូលរួមផ្សារណាត់ថ្នាក់ខេត្ត ថ្នាក់តំបន់ ថ្នាក់ជាតិក៏ដូចជាអន្តរជាតិ។

ក្នុងឱកាសនេះ ខេត្ត បាក់កាន រៀបចំពិធីប្រកាសនិងប្រគល់វិញ្ញាបនបត្របញ្ជាក់លើកតម្កើងផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្តចំនួន ២៧ ឆ្នាំ ២០២៤

ទិវាបុណ្យកសិផល OCOP និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍នៃកម្មវិធីទេសចរណ៍ "ឆ្លងតាមរយៈតំបន់បេតិកភណ្ឌ វៀតបាក់ លើកទី ១៥ - បាក់កាន ឆ្នាំ ២០២៤ ទិវាបុណ្យកសិផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់ រួមមាន៖ បាក់កាន ថាយង្វៀន ត្វៀនក្វាង ហាយ៉ាង ឡាងសឺន និង កាវបាំង ទើបតែប្រព្រឹត្តឡើងនៅខេត្ត បាក់កាន។

ប្រជាជនក្នុងតំបន់ "រក្សាភ្លើងឱ្យនៅរស់" នៅភូមិសិប្បកម្មផលិតម្រ័ក្សណ៍ តឿង ប៊ិញហៀប ទីក្រុង ធូ យ៉ូវមូត ខេត្ត ប៊ិញយឿង

ការរក្សាភ្នក់​ភ្លើង​មុខរបរ​ម្រ័ក្សណ៍​ខ្មុក តឿង ប៊ិញហៀប

បន្តអភិរក្ស និងអភិវឌ្ឍលក្ខណៈប្រពៃណីនីមួយៗនៃភូមិរបរផលិតម្រ័ក្សណ៍ខ្មុក តឿង ប៊ិញហៀប កន្លែងត្រូវបានចាត់ទុកថាជាភូមិដ៏ចំណាស់ជាងគេមួយក្នុងខេត្ត ប៊ិញយឿង ត្រូវបានឆ្លងកាត់បង្កបង្កើតឡើងនិងអភិវឌ្ឍន៍រាប់រយឆ្នាំ។ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិតាំងពីឆ្នាំ ២០១៦ ភូមិរបរនេះមិនត្រឹមតែជាកន្លែងផលិតបណ្តាវណ្ណកម្ម​ម្រ័ក្សណ៍ខ្មុកដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងចិញ្ចឹមបីបាច់ប្រភពជីវិតអោយកម្មកររាប់ពាន់នាក់ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ។

បង ង្វៀន វៀតឡឹម (ខាងឆ្វេង) ពិនិត្យផលិតផលត្រសក់ផ្អែមសំណាញ់

លើកកម្ពស់តម្លៃកសិផលតាមរយៈផលិតផល OCOP

ក្ដាប់បានតម្រូវការអតិថិជនអំពីផលិតផលស្អាត សុវត្ថិភាព បង ង្វៀន វៀតឡឹម នាយកក្រុមហ៊ុន សឺនយឿង ហ្គ្រីនហ្វាម នៅភូមិ កីគ្វាវ ឃុំ ខាងញឹត ស្រុក សឺនយឿង (ខេត្ត ត្វៀនក្វាង) បានបង្វែរទិសដៅពីដាំបន្លែជលវប្បកម្មមកដាំត្រសក់ផ្អែមសំណាញ់ ក្នុងផ្ទះសំណាញ់ សម្រេចបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំ។

តែព្រឹកដ៏ចំណាស់ទាំងឡាយមានអាយុកាលរាប់សិបឆ្នាំដុះនៅលើជួរភ្នំ ហ្វាងលៀនសឺន ស្ថិតនៅកម្រិតកម្ពស់ជាង ១.៨០០ ម៉ែត្របើធៀបនឹងនីវ៉ូទឹកសមុទ្រ

តែព្រឹក្សដ៏ចំណាស់ OCOP នៅស្រុកតំបន់ព្រំដែន ផុងថូ

ស្រុកព្រំដែន ផុងថូ ជាស្រុកមួយក្នុងចំណោមស្រុកទាំងបួននៃខេត្ត ឡៃចូវ ត្រូវបានធម្មជាតិអំណោយផលប្រទានអោយតែចំណាស់ជាច្រើនដើមក្រោមដងព្រៃស្រោងធម្មជាតិ។ បច្ចុប្បន្នស្រុកមានតែចំណាស់ប្រហែល ៨.០០០ ដើមហើយជាមូលដ្ឋានមានចំនួនដើមតែចំណាស់ច្រើនជាងគេបំផុតនៅខេត្ត។

អតិថិជនស្វែងយល់ពាណិជ្ជសញ្ញាទឹកត្រី ផានធៀតនៅចំណុចដាក់តាំងបង្ហាញផលិតផល OCOP របស់ខេត្ត ប៊ិញធន់

ទឹកត្រី ផានធៀត ដិតឆ្ញាញ់

របរផលិតទឹកត្រីប្រពៃណីនៅទីក្រុងឆ្នេរសមុទ្រ ផានធៀត (ខេត្ត ប៊ិញធន់) មានប្រវត្តិរាប់រយឆ្នាំមកហើយ។ ទឹកត្រីនៅទីនេះត្រូវបានចម្រាញ់សុទ្ធសាធដោយមានសារធាតុផ្សំអំបិលគ្រាប់និងត្រីបណ្តូលអំពៅត្រូវបាននេសាទនៅដំបន់សមុទ្រនៃមូលដ្ឋាន។

បន្ទាប់ពីចំហុយឆ្អិន ម៉ែនម៉ែន ត្រូវបានចាក់ចេញទៅចង្អេរ ចាំអន់ក្តៅញីច្របាច់ឲ្យបែកចេញ

ម៉ែនម៉ែន មុខអាហារប្រពៃណីរបស់ជនជាតិ ម៉ុង

ម៉ែនម៉ែន ជាភោជនាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ម៉ុង។ ដើម្បីទទួលបាន ម៉ែនម៉ែន មួយចានដ៏ឆ្ងាញ់ បងប្អូនជនជាតិត្រូវជ្រើសរើសគ្រាប់ពោតណាមូលនិងថ្លោសបំផុត មិនមានដង្កូវ មិនដុះផ្សិត ហាលស្ងួតរួចយកទៅកិន។

ការផលិតគ្រាប់ ម៉ាកាដាមៀ លីងនិងសម្ងួតនៅក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតពាណិជ្ជកម្ម នាំចេញនាំចូល Macca Sachi ធិញផាតនៅទីក្រុង យ៉ាងៀ បានទទួលវិញ្ញាបនប័ត្រ OCOP ផ្កាយ ៣

OCOP លើកកម្ពស់កម្រិតតម្លៃកសិផល ដាក់ណុង

ក្រោយរយៈពេលជាង ៥ ឆ្នាំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ខេត្ត ដាក់ណុង បានបង្កើតចេញផលិតផលទំនិញ មានគុណភាពខ្ពស់ជាច្រើន មានលក្ខណៈដាច់ដោយឡែករបស់ខេត្ត។ ផលិតផល OCOP ជាច្រើនរបស់ខេត្ត ដាក់ណុង បញ្ជាក់បានពាណិជ្ជសញ្ញា គុណភាព រួមចំណែកលើកកម្ពស់កម្រិតតម្លៃកសិផល ដាក់ណុង។
សហករណ៍ សាប៉ា Secrets បង្កើតការងារធ្វើជាប់ជាប្រចាំជូនពលករនៅមូលដ្ឋាន ១៥ នាក់ដោយមានប្រាក់ចំណូលពី ៧ ដល់ ៩ លានដុងក្នុងមួយខែ

ការលើកកម្រិតរុក្ខោសថអន្តោគ្រាម សាប៉ា

រកឃើញប្រភេទ ភើរីឡា (Perilla) អន្តោគ្រាម តាភីន មានគុណភាពលេចធ្លោ ជាងគេបើធៀបជាមួយនឹងបណ្តាប្រភេទ ភើរីឡា ត្រូវបានដាំនៅតំបន់ទំនាប អ្នកស្រី ត្រឹន អាញ់ស៊ន់ នៅភូមិ សាសែង ឃុំ តាភីន ទីរួមខេត្ត សាប៉ា (ខេត្ត ឡាវកាយ) បានក្លៀវក្លាហ៊ានបង្កើតសហករណ៍ សាប៉ា Secrets។
វត្ថុធាតុដើមផលិតនំ ខូវសែន រួមមានអង្ករដំណើបចម្ការភ្នំ អង្ករដំណើបខ្មៅ អង្ករដំណើប តាំ ដំឡូងមី ត្រូវបានប្រមូលផលពីស្រែ ចម្ការភ្នំរបស់ជនជាតិ ថៃ ស

នំ ខូវសែន របស់ជនជាតិ ថៃ ស

ខូវសែន គឺជាប្រភេទនំពិសេសដាច់ដោយឡែករបស់ជនជាតិ ថៃ ស នៅទីរួមខេត្ត មឿងឡាយ (ខេត្ត ឌៀនបៀន)។ នំនេះជាធម្មតាត្រូវបានធ្វើក្នុងរយៈពេលចាប់ពីខែទី ១០ ដល់ខែទី ១២ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ។
ការដាក់បញ្ចូលដប បិទស្លាកសញ្ញាអោយផលិតផល OCOP ផ្កាយ ៤ ទឹកខ្មេះគូលែន គីមង៉ឹន

ទឹកខ្មេះគូលែន គីមង៉ឹន

​ដោយមានគោលបំណងលើកកម្ពស់តម្លៃកសិផល វៀតណាម អ្នកគ្រូ បាច់ ធីគីមង៉ឹន គ្រូបង្រៀនគីមីវិទ្យានៃអនុវិទ្យាល័យទីរួមស្រុក ជូ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) បានស្រាវជ្រាវនិងផលិតដោយជោគជ័យនូវផលិតផលទឹកខ្មេះពីផ្លែគូលែន។
ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ព បន្តចៀនប្រហែល ២ នាទីទៀត ទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា

នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់

វាលទំនាបទន្លេ គឺវឡុង មានផលិតផលពិសេសប្រចាំតំបន់ មុខម្ហូបល្បី ឈ្មោះជាច្រើន ក្នុងនោះមាននំកំប៉ុង (បាញ់កុង) ដាយតឹម ផងដែរ។ នេះគឺជា មុខម្ហូបមានតាំងពីយូរយារណាស់មកហើយ លក្ខណៈពិសេស ដាច់ដោយឡែក របស់បងប្អូនជនជាតិ ខ្មែរ នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។
បាយដំណើបត្រូវបានចម្អិនពីអង្ករដំណើប មឿងវ៉ា ផ្តល់រសជាតិពិសេសហើយឈ្ងុយឆ្ងាញ់ណាស់

ដំណើប តាន មឿងវ៉ា ផលិតផលពិសេសប្រចាំតំបន់

ដំណើបតាន មឿងវ៉ា ជាពូជស្រូវពិសេសប្រចាំតំបន់របស់ស្រុក សូបកូប (ខេត្ត សឺនឡា)។ ត្រូវបានសាបព្រោះលើវាលស្រែទីកណ្តាលឃុំ មឿងវ៉ា ប្រភេទ ដំណើបនេះកាន់តែផ្តល់ទិន្នផលនិងគុណភាពខ្ពស់ជាង។
ស្ដង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្តឆ្នាំ ២០២០ ពានរង្វាន់ "ពាណិជ្ជសញ្ញាមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២២

ក្រអូបត្រជាក់ចាហួយខ្មៅ  ឡេធុយ

ខេត្ត កាវបាំង មិនត្រឹមតែល្បីឈ្មោះដោយមានកេរដំណែល រមណីយដ្ឋានដ៏មហាសាលជាច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់តាមរយៈមុខម្ហូបដ៏ឆ្ងាញ់ ទាក់ទាញ ក្នុងនោះមានចាហួយខ្មៅ ទៀតផង។
អោយចំរសជាតិចានមី ក្វាង ពិតប្រាកដត្រូវបានរោយសណ្តែកដីលីងបន្ថែមដើម្បីបង្កើតក្លិនក្រអូបឈ្ងុយឆ្ងាញ់ ទាក់ទាញ

មី ក្វាង - លក្ខណៈវប្បធម៌ភោជនាហារស្រុកទេស ក្វាង

ក្នុងចំណោមមុខម្ហូបសាមញ្ញជាច្រើនត្រូវបានកំណត់នាមដ្ឋាន មី ក្វាង ត្រូវបានអង្គការឯតទគ្គកម្មទ្វីបអាស៊ីបង្កើតកំណត់ត្រាជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូប វៀតណាម ទាំង ១២ សម្រេចបាន "តម្លៃភោជនាហារទ្វីប អាស៊ី"។
ជនជាតិ សេដាំង ឧទ្ទេសនាមមុខម្ហូបពិសេសដាច់ដោយឡែកជនជាតិក្នុងពិធីមហោស្រពភោជនាហាររបស់ជនជាតិ សេដាំង នៅស្រុក ទូមើរ៉ុង (ខេត្ត កនទុម)

ភ្លក់រសជាតិភោជនាហាររបស់ជនជាតិ សេដាំង

ជីវភាពរស់នៅរបស់ជនជាតិ សេដាំង ផ្សារ ភ្ជាប់ជាមួយព្រៃភ្នំ ស្រែចម្ការបានជាភោជនាហារ មានលក្ខណៈដ៏ល្អឯក សម្បូរទៅដោយអត្ត សញ្ញាណ។ ចំពោះជនជាតិ សេដាំង អង្ករខ្សាយ គឺជាស្បៀងអាហារចម្បង។ ក្នុងមួយថ្ងៃ ពួក គាត់ទទួលទានអាហារពីរពេលជា សំខាន់អាហារ ពេលព្រឹកនិងអាហារពេលល្ងាច។ អង្ករត្រូវ បានចម្អិនជាបាយដោយវិធីផ្សេងៗ គ្នា ជាទូទៅ គឺប្រើឆ្នាំងនិងដាក់ក្នុងបំពង់ឫស្សី។
សំបកដើមកូហ្សូត្រូវបានត្រាំទឹកចំនួន ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោររួចហើយដាំអោយពុះក្នុងរយៈពេលជាង ១០ ម៉ោង ត្រូវបានឆ្លងកាត់ការផ្អាប់ ១ ថ្ងៃ ១ យប់ រួចបន្តត្រាំទឹកស្អាតពី ៧ ដល់ ១០ ថ្ងៃ ដើម្បីជម្រុះជ័រឈើចោល

ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa

មុខរបរផលិតក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក ឃុំ ហ៊ើបហ្វា បច្ចុប្បន្ន គឺឃុំ កាវសឺន ស្រុក លឿងសឺន (ខេត្ត ហ្វាប៊ិញ) បានមានពីយូរ លង់ណាស់មក ហើយ ត្រូវបានជនជាតិ មឿង ក្នុងភូមិអភិរក្ស ថែរក្សារាប់រយ ឆ្នាំកន្លងមកហើយ។
អ្នកស្រី ង្វៀន ធីគីមញៀន នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន ទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ

តែទៀបបារាំងរសជាតិផ្អែមតំបន់ទន្លេ ហូវ

ដើម្បីលើកកម្ពស់តម្លៃផ្លែទៀបបារាំងពាំនាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចស័ក្តិសមជាមួយនឹងកម្លាំងពលំរបស់មាមីងកសិករ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន នៅឃុំ ធើយហ៊ឹង ស្រុក គើ-ដ (ទីក្រុង កឹនធើ) បានខិតខំស្រាវជ្រាវនិងអោយចេញទីផ្សារនូវផលិតផលតែទៀបបារាំង គីមញៀន។
បើធៀបនឹងមូលដ្ឋានផ្សេងៗ នំចាក់អំបែង យ៉ុងញ៉ាន មានទំហំធំជាង បន្ទាប់ពីចាក់នំរួចត្រូវបានពិសាផ្សំជាមួយនឹងទឹកជ្រលក់និងជីរក្រអូបគ្រប់មុខ

នំចាក់អំបែង យ៉ុងញ៉ាន ដ៏ទាក់ទាញ

មិនត្រឹមតែទាក់ទាញដោយរឿងនិទានអំពីលោកប្រុស បាកលៀវ ឬកវីនិពន្ធបទចម្រៀង កាវ វ៉ាន់ឡូវ ប៉ុណ្ណោះទេ ខេត្ត បាកលៀវ ក៏ត្រូវបានគេស្គាល់តាមរយៈតំបន់រោងចក្រផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ វត្តអារាម ខ្មែរ ដ៏បរមបុរាណ។ល។
នំ បាញ់ត្រាង តឹនញៀន មិនប្រើសារធាតុគីមីឬសារធាតុរក្សាទុកបានជាស្អិតល្មួត ស្រួយយឺតជាងប្រភេទនំ បាញ់ត្រាង ផ្សេងទៀត

ផលិតផលពិសេសប្រចាំតំបន់នំ បាញ់ត្រាង តឹនញៀន

ឆ្លៀតប្រើប្រាស់សក្តានុពល ឧត្តមភាពមូលដ្ឋាន​បង ដាំង ខាញ់យុយ នៅឃុំ ត្រឿងដុង ទីរួមស្រុក​ហ្វាថាញ់ (ខេត្ត តីនិញ) បានកែច្នៃម្សៅដំឡូងមី​ដោយជោគជ័យ បង្កើតបានជាប្រភេទនំ បាញ់​ត្រាង ដ៏សែនស្តើង រសជាតិត្រូវមាត់​អតិថិជន។
ផលិតផលអង្ករស្អាត វីធុយ សម្រេចស្តង់ដារ OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត

អង្ករស្អាត វីធុយ

ផ្តើមពីការអនុវត្តគោលការណ៍ផលិតស្រូវតាមទិសដៅសុវត្ថិភាពអនាម័យភោជនាហារ សហករណ៍ តឹនឡុង នៅឃុំ វិញទឿង ស្រុក វីធុយ (ខេត្ត ហូវយ៉ាង) បានកសាងពាណិជ្ជសញ្ញា "អង្ករស្អាត វីធុយ" ដោយជោគជ័យសម្រេចស្តង់ដារផលិតផល OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត។
អ្នកស្រី នាង ភឿង (ទីពីរ ពីស្តាំទៅឆ្វេង) ណែនាំអ្នកម្តាយទាំងឡាយ បងៗ ស្រីនៅឃុំ អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ពីរបៀបវេចនំក៏ដូចជារបៀបលាយគ្រឿងផ្សំត្រៀមរៀបចំវេចនំ កាតំ

អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ

កាតំតាមភាសា ខ្មែរ មានន័យថា "ផ្លែទទឹម" ជាប្រភេទនំត្រូវបានវេចដោយស្លឹកត្នោត។ នំ កាតំ មានអត្ថន័យនៃភាពគ្រប់គ្រាន់បរិបូណ៌ ដ៏ស្ដុកស្ដម្ភ ត្រូវបានធ្វើនាឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ។
កម្មាភិបាលជំរុញកសិកម្មខេត្ត ហាយ៉ាង ពិនិត្យដំណើរការធំធាត់របស់មាន់ស្រុក - មាន់ ហ្មុង

ការចិញ្ចឹមមាន់ស្រុក ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល

ដើម្បីកែលម្អចម្ការដំណាំមិនផ្តល់ផល អភិវឌ្ឍសេដ្ឋកិច្ចចម្ការលក្ខណៈ គ្រួសារ លើកបង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិ ឆ្នាំ ២០២២ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត ហាយ៉ាង បានដាក់ដំណើរការគំរូចិញ្ចឹមមាន់ស្រុក - មាន់ ហ្មុង លក្ខណៈពាណិជ្ជកម្មប្រើទ្រនាប់ទ្រាប់តាមទិសដៅសុវត្ថិភាពជីវសាស្រ្ត។
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្ម ជួយឧបត្ថម្ភអភិវឌ្ឍកសិកម្មស្រុក ត្រាមតូវ រួមជាមួយនឹងបងប្អូនជនជាតិនៅឃុំ សាហូ ពិនិត្យមើលគុណភាពត្រាវដាំលើភ្នំមុននឹងប្រមូលផល

ត្រាវដាំលើភ្នំស្រុក ត្រាមតូវ

ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បច្ចុប្បន្នមានតំបន់មួយចំនួនដាំត្រាវប្រកបដោយចីរភាពត្រូវបានគាំពារកម្មសិទ្ធិបញ្ញាផ្ទៃដីរាប់រយហិកតានៅបណ្តាឃុំ៖ បានមូ បានកុង សាហូ។ល។ ដើមឡើយជាវិស្វករកសិកម្មស្រាប់ លោក វូ ឡេជុងអាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាមតូវ មានប្រសាសន៍ថា ត្រាវដាំលើភ្នំធម្មតាត្រូវបានដាំនៅពាក់កណ្តាលខែ មីនា និងប្រមូលផលនៅចន្លោះពីចុងខែ កញ្ញា ដល់ខែ វិច្ឆិកា។
ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់

ដោយមានទិសស្លោក "ផលិតផលបៃតង ផ្តល់បរិស្ថានបៃតង ដើម្បីសហករណ៍មួយបៃតងជានិច្ច" សហករណ៍ទំពាំងបាយជូរ Evergreen និញធន់ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) ជារៀងរាល់ឆ្នាំបានផ្គត់ផ្គង់ទំពាំងបាយជូរចេញទៅទីផ្សារចំនួន ១២០ តោន ហើយផលិតផលទំពាំងបាយជូរមានគុណភាពខ្ពស់ជាច្រើនបន្ទាប់ពីកែច្នៃរួច។
អង្ករ សែងគូ មឿង-ឡ ត្រូវបានអតិថិជនជាច្រើននៅទូទាំងប្រទេសនិយមចូលចិត្ត

អង្ករ សែងគូ មឿង-ឡ

ដោយមានផ្ទៃដីជាង ៣.១០០ ហិកតា ស្ថិតនៅកម្រិតកម្ពស់ ២៥០ ម៉ែត្រ បើធៀបនឹងនីវ៉ូទឹកសមុទ្រហើយត្រូវបានចរន្តទឹកជ្រោះតូចៗ ជាច្រើនពាំនាំមក នូវកករល្បាប់បំពូនបន្ថែមដូចជា ង៉យធៀ ណាំដុង ណាំតុក វាលស្រែ មឿង-ឡ ទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) សមស្របសម្រាប់ការ ដាំដុះពូជស្រូវពិសេសៗ ប្រចាំតំបន់នេះណាស់ ជាពិសេសគឺ សែងគូ។
ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូកទាំងឡាយ ទន់ម៉ដ្ដគឺជាភាពហ្មត់ចត់ផ្ចិតផ្ចង់ទាំងអស់មួយរបស់ចុងភៅមានទឹកដៃ។ រដូវក្តៅ រដូវត្រជាក់មានវិធីចាក់ហ្វើខុសៗ គ្នា។ នៅរដូវក្តៅ ប្រសិនបើចាក់ល្មួតពកគឺសរសៃហ្វើនឹងត្រូវហៀរទឹក។ រដូវត្រជាក់គឺចាក់ល្មួតតាមចំណង់ចំណូលចិត្ត

ហ្វើពណ៌ផ្កាឈូក - ភាពល្អឥតខ្ចោះនៃដែនដី "ខ្ពង់រាប ស"

នៅពេលមកដល់ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ម្តងៗ ដូចជាទម្លាប់មិនអាចរំលងចោលបានចំពោះមនុស្សម្នាជាចើ្រននាក់ នោះគឺតូ្រវតែភ្លក់រសជាតិហ្វើពណ៌ផ្កាឈូកមួយចានគោមអោយទាល់តែបាន។
ទឹកដមផ្កាដូងជាផលិតផលដ៏បរិសុទ្ធនិងមានតម្លៃត្រូវបានប្រមូលដោយហត្ថកម្មពីផ្កាដូងទាំងឡាយ

ទឹកដមផ្កាដូងផលិតផលពិសេសប្រចាំតំបន់

ជាផលិតផលថ្មី បានបង្ហាញខ្លួនលើកដំបូងនៅប្រទេស វៀតណាម ទឹក ដមផ្កាដូងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម (Sokfarm) នៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ) កំពុងទទួលបានការឆ្លើយតបជាវិជ្ជមាន ពីអតិថិជន ហើយបានគណៈកម្មការប្រជាជនខេត្ត ត្រាវិញ អនុម័តទទួល ស្គាល់ សម្រេចគុណភាព OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។
រដូវស្រូវទុំនៅលើវាលស្រែឃុំ បួនច្វហ៍

ស្រូវអង្ករ បួនច្វហ៍

អាស្រ័យដោយដងទន្លេ ក្រុងណូ រីកដុះដាលនិងបំពូនកករល្បាប់បន្ថែម និងភាពឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកលំបិនរបស់កសិករ វាលស្រែឃុំ បួនច្វហ៍ ស្រុក ក្រុងណូ បានក្លាយជាតំបន់ផលិតស្បៀងអាហារគោលដៅដ៏សំខាន់របស់ខេត្ត ដាក់ណុង។ នេះក៏ជាមូលដ្ឋានដែលមាន បរិមាណផល ទិន្នផលនិងគុណភាពគ្រប់ស្រូវស្ថិតក្នុងប្រភេទខ្ពស់ជាងគេបំផុតនៅតំបន់ តីង្វៀន។
មុខម្ហូបកណ្តុរស្រែខ្វៃក្នុងពាងតែងតែធ្វើឲ្យពេញចិត្តអ្នកដែលប៉ិនប្រសព្វខាងហូបចុក

កណ្តុរស្រែជាលក្ខណៈវិសេសវិសាលនៃភោជនាហារតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

មិនដឹងថាកណ្ដុរស្រែបានក្លាយជាមុខម្ហូបដ៏ពេញនិយមតាំងពីពេលណាឡើយមិនត្រឹមតែនៅក្នុងខេត្ត អានយ៉ាង ប៉ុណ្ណោះទេ ថែមទាំងមាននៅគ្រប់ខេត្តក្នុងតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងផងដែរ។ គ្រាន់តែដឹងជាក់ម្យ៉ាងថាឥឡូវនេះតំបន់ជនបទជាច្រើននៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងសុទ្ធតែមានមុខម្ហូបសាច់កណ្តុរពិសេសប្រចាំតំបន់។