គោលនយោបាយជនជាតិជួយកែលម្អជីវភាពរស់នៅនៃក្រុមគ្រួសារក្រីក្រជាច្រើន

គោលនយោបាយជនជាតិជួយកែលម្អជីវភាពរស់នៅនៃក្រុមគ្រួសារក្រីក្រជាច្រើន

អាស្រ័យដោយដំណើរការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិដល់ភូមិ និគមនីមួយៗ ស្រុក កាវផុង (ខេត្ត ហ្វាប៊ិញ) បាន ជួយដល់ក្រុមគ្រួសារក្រីក្រជាច្រើនផ្លាស់ប្តូរពីរបៀបគិតគូរ របៀបធ្វើការ រកស៊ី ចេះអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការបង្កបង្កើលផល បង្កើនទិន្នផលដំណាំ សត្វចិញ្ចឹម ។ល។ ជីវភាពរស់នៅមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

គោលនយោបាយជនជាតិជួយកែលម្អជីវភាពរស់នៅនៃក្រុមគ្រួសារក្រីក្រជាច្រើន ảnh 1កម្មាភិបាលនៃគណៈកម្មាធិការប្រជាជនឃុំ ថាច់អៀន ស្រុក កាវផុង (ខេត្ត ហ្វាប៊ិញ) រួមជាមួយមាមីងបងប្អូនប្រជាកសិករពិនិត្យមើលរបៀបដាំអំពៅដើម្បីមានវិធីសាស្ត្រដាំអំពៅមានប្រសិទ្ធភាពជាង

ឆ្លៀតប្រើប្រាស់ប្រភពទុនពីកម្មវិធី ១៣៥ កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព... ស្រុក កាវផុង បានប្រើប្រាស់រាប់ពាន់លានដុងដើម្បី ជួយឧបត្ថម្ភបងប្អូនជនជាតិនៅតាមបណ្ដាឃុំ ភូមិ លំបាកលំបិនខ្លាំងកសាង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធ ធ្វើពិពិធកម្មនូវរបៀបរកស៊ីចិញ្ចឹមជីវិតដូចជាចិញ្ចឹមគោកាត់ Sind ជ្រូកមេបន្តពូជដាំមៀនទុំយឺត ដាំតាឡាត់ (Canariumnigrum Eng l) ជាដើម។

គោលនយោបាយជនជាតិជួយកែលម្អជីវភាពរស់នៅនៃក្រុមគ្រួសារក្រីក្រជាច្រើន ảnh 2អាស្រ័យដោយទទួលការយកចិត្តទុកដាក់ វិនិយោគហេដ្ឋារចនាសម្ព័ន្ធជីវភាពរស់នៅរបស់បងប្អូនជនជាតិក្នុងស្រុកមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរូបថត៖ មាមីងបងប្អូនជនជាតិទទួលបានការថែទាំសុខភាពយ៉ាងហ្មត់ចត់នៅមណ្ឌលសុខភាពឃុំ តីផុង ស្រុក កាវផុង (ខេត្ត ហ្វាប៊ិញ)

"ត្រូវបានរដ្ឋបណ្តាក់ទុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភដើមទុន យើងខ្ញុំងាយស្រួលក្នុងការធ្វើដំណើរទៅមកលក់ដូរ ពង្រីកការបង្កបង្កើន ផលសេដ្ឋកិច្ចគ្រួសារមានលំនឹងហើយរួចផុតពីភាពក្រីក្រជាបណ្តើរៗ" - បងស្រី ប៊ូយធីឡាញ់ ជនជាតិ មឿង នៅឃុំ ថាច់អៀន រីករាយចែករំលែកដូច្នេះ។

គោលនយោបាយជនជាតិជួយកែលម្អជីវភាពរស់នៅនៃក្រុមគ្រួសារក្រីក្រជាច្រើន ảnh 3ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិចុះដល់ភូមិ និគមនីមួយៗ មុខមាត់ជនបទ តំបន់ភ្នំនៃស្រុក កាវផុង (ខេត្ត ហ្វាប៊ិញ) កំពុងប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ

មកទល់ពេលនេះ ស្រុក កាវផុង មានឃុំចំនួន ៥ សម្រេចស្តង់ដារជនបទថ្មី ជាមធ្យមឃុំនីមួយៗ សម្រេចបាន ១៥,៥ លក្ខណៈវិនិច្ឆ័យប្រាក់ចំណូលលើមនុស្សម្នាក់សម្រេចបាន ៤៩,៥ លានដុងក្នុងមនុស្សម្នាក់មួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅ ១២,៥៣%៕

អត្ថបទនិងរូបថត៖ ហ្វាងហាយ - លឺវអានញៀន

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍