គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់

វាលរុក្ខជាតិស្លែ កូថាច់ នៅស្រុក ទុយផុង ល្បីឈ្មោះដោយមានទេសភាពដ៏វិសេសវិសាល វាលថ្មនានាមានរូបរាងប្លែកៗ ដែលមិនងាយរកឃើញនៅកន្លែងផ្សេងបណ្តាលអោយភ្ញៀវទេសចរមិនដឹងជាប៉ុន្មានអ្នកចង់តែស្វះស្វែងមកគយគន់ដោយគាប់ចិត្ត
វាលរុក្ខជាតិស្លែ កូថាច់ នៅស្រុក ទុយផុង ល្បីឈ្មោះដោយមានទេសភាពដ៏វិសេសវិសាល វាលថ្មនានាមានរូបរាងប្លែកៗ ដែលមិនងាយរកឃើញនៅកន្លែងផ្សេងបណ្តាលអោយភ្ញៀវទេសចរមិនដឹងជាប៉ុន្មានអ្នកចង់តែស្វះស្វែងមកគយគន់ដោយគាប់ចិត្ត

មិនត្រឹមតែល្បីឈ្មោះអំពី "ឆ្នេរសមុទ្រពណ៌ខៀវ វាលខ្សាច់ពណ៌ស រស្មីព្រះអាទិត្យពណ៌ទឹកមាស" ប៉ុណ្ណោះទេ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត ប៊ិញធន់ ថែមទាំងត្រូវបានស្គាល់ដល់ដោយមានគោលដៅទេសចរណ៍ដើមឆ្នាំផ្សេងៗ ដែលពោរពេញទៅដោយភាពថ្មីៗ ប្លែកៗ ទៀតផង ទាក់ទាញភ្ញៀវទេសចរដូចជា៖ វាលរុក្ខជាតិស្លែ កូថាច់ ផ្កាអាកាស្យាពណ៌លឿង តំបន់អភិរក្សធម្មជាតិ ថហ្សូ ស៊ូយយឿ គោលដៅទេសចរណ៍កសិកម្ម សៅទ្រុក។ល។ គោល ដៅទេសចរណ៍ទាំងនេះបានបង្កើតចំណាប់អារម្មណ៍ដ៏ល្អឯកចំពោះអ្នកស្រុកនៅទីនេះក៏ដូចជាភ្ញៀវទេសចរដែលជក់ចិត្តដិតអារម្មណ៍ការធ្វើដំណើរផ្សងព្រេងរុករក៕

គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់ ảnh 1"ស៊ូយយឿ" ស្ថិតនៅចំកណ្តាលតំបន់ស្ងួតហួតហែង រហោឋានស្ថិតនៅភូមិសាស្រ្តស្រុក បាក់ប៊ិញ
គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់ ảnh 2វាលរុក្ខជាតិស្លែ កូថាច់ នៅស្រុក ទុយផុង ល្បីឈ្មោះដោយមានទេសភាពដ៏វិសេសវិសាល វាលថ្មនានាមានរូបរាងប្លែកៗ ដែលមិនងាយរកឃើញនៅកន្លែងផ្សេងបណ្តាលអោយភ្ញៀវទេសចរមិនដឹងជាប៉ុន្មានអ្នកចង់តែស្វះស្វែងមកគយគន់ដោយគាប់ចិត្ត
គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់ ảnh 3ភ្ញៀវទេសចរចូលចិត្តយ៉ាងខ្លាំងជាមួយនឹងការស្ងោរស៊ុតដោយដៃខ្លួនឯងផ្ទាល់នៅអណ្តូងទឹកក្តៅធម្មជាតិដែលហូរចេញទៅជ្រោះទឹកក្តៅ ប៊ឹងធី នៅស្រុក ហាមធន់ណាម
គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់ ảnh 4មូយអៀន ស្ថិតនៅឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ គឺជាគោលដៅមួយនៅរក្សាបានភាពដើមទាំងស្រុងនិងថ្មីៗ ប្លែកៗ ភ្ញៀវទេសចរត្រូវតែប្រើប្រាស់យានយន្តឆ្លងកាត់ឧបសគ្គទើបទៅដល់តំបន់នេះបាន
គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់ ảnh 5បណ្តាកូនភ្នំស្លឹកអាកាស្យាពណ៌លឿងនៅលើពំនូកខ្សាច់ជាប់មាត់សមុទ្រ ផានធៀត បង្អួតសម្រស់ចំឱកាសឈប់សម្រាកចូលឆ្នាំសកល ក្លាយជាគោលដៅដ៏ល្អប្រសើរបំផុតសម្រាប់ភ្ញៀវទេសចរពេលអញ្ជើញមកដល់ខេត្ត ប៊ិញធន់

អត្ថបទនិងរូបថត៖ ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍