ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ

សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់
សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏ប៉ុន្តែស្វាមីភរិយា លោក ឌិញ ប៊ី និងលោកស្រី ឌិញ ធីហៀន នៅភូមិ ក្យ៉ាង ឃុំ កុងលើងឃើង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) ថ្ងៃណាក៏ដូចជាថ្ងៃណានៅតែខ្មីឃ្មាតជាមួយការងារថែ រក្សា អភិរក្សវប្បធម៌ជនជាតិ បាណារ។

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ ảnh 1សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់

នៅក្នុងគ្រួសារស្វាមីភរិយាសិប្បករ សិប្បការិនីរស់នៅផ្ទាល់ សូរសំឡេងគ្រឺតក្រតនៅតែលាន់ឮឡើងពីរហាត់រវៃ សំឡេងប៉ប្រសៗ ពីផ្តៅ ឫស្សីជារឿយៗ ក្រោមបាតដៃទាំងគូដែលបានដិតជាប់ស្នាមជ្រីវជ្រួញទាំងឡាយនៃពេលវេលា។

លោកផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងចម្រៀកឫស្សី ចម្រៀកផ្តៅនីមួយៗ ដើម្បីបង្កើតជាកាផាដ៏ស្រស់ស្អាត រីឯលោកស្រីវិញគឺថ្នាក់ថ្នមអោយសរសៃអំបោះ ថ្នេរសូត្រចម្រុះពណ៌ដ៏ប្រណិតនីមួយៗ។

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ ảnh 2ផលិតផលត្បាញពីផ្តៅ ឫស្សីផ្សេងៗ របស់សិប្បករ ឌិញ ប៊ី ឈានដល់កម្រិតដ៏វិចិត្រ

ជាមួយនឹងកម្រិតចំណេះវិជ្ជាក៏ដូចជាការរួមវិភាគទានរបស់ខ្លួន គ្រួសារស្វាមីភរិយាសិប្បករនេះជាអាសយដ្ឋានគួរអោយទុកចិត្តទាក់ទាញក្រុមទស្សនាផ្សេងៗ អញ្ជើញមកស្វែងរក សិក្សាស្រាវជ្រាវអំពីមុខរបរហត្ថកម្មបែបប្រពៃណីរបស់ជនជាតិ បាណារ។

កាលពីឆ្នាំ ២០១៨ លោកនិងលោកស្រីមានកិត្តិយសត្រូវបានជ្រើសរើសជាសិប្បករគំរូតួយ៉ាង ចូលរួមសកម្មភាពសម្តែងត្បាញសំពត់សង្កិម ត្បាញរវៃនៅសារមន្ទីរខេត្ត យ៉ាឡាយ ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ ១៥ ឆ្នាំនៃព្រឹត្តិ ការណ៍ "បរិយាកាសវប្បធម៌គងឃ្មោះ តីង្វៀន" ត្រូវបាន អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) លើកតម្កើង។

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ ảnh 3ទោះបីជាមានវ័យចំណាស់ក៏ដោយសិប្បករ ឌិញ ប៊ី នៅតែមានដៃទាំងគូរហ័សរហួន ភ្នែកទាំងពីរភ្លឺស្វាងបិតសម្រួចចម្រៀកផ្តៅ ចម្រៀកឫស្សីនីមួយៗ ដោយយកចិត្តទុកដាក់ផ្ចង់

ជាពិសេស លោកនិងលោកស្រីមានឈ្មោះក្នុងបញ្ជីឈ្មោះសំណុំឯកសារស្នើសុំអោយពិនិត្យប្រគល់ជូនកិត្តិនាមសិប្បករប្រជាជន សិប្បករឆ្នើមក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ ២០២១ របស់ក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍ហើយ៕

អត្ថបទ៖ ធូហៀន 
រូបថត៖ ក្វាងថាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍