មជ្ឈមណ្ឌលតាមដាននិងបញ្ជាណែនាំចរាចរណ៍ទីក្រុង ហូជីមិញ បានបូកបញ្ចូលប្រព័ន្ធតាមដាន រាប់ចំនួនយានយន្តនៃលំហូរចរាចរណ៍ ដោះស្រាយរាល់ឧបទ្ទវហេតុចរាចរណ៍ ធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិសាស្រ្តទីក្រុង |
ឃ្លាំងទិន្នន័យប្រើប្រាស់រួមនៃទីក្រុង (ដំណាក់កាលទី ១) បច្ចុប្បន្នកំពុងដំណើរ ការនៅមជ្ឈមណ្ឌលផ្នែកទន់ ក្វាងទ្រុង លើមូលដ្ឋានបូកបញ្ចូលរាល់ទិន្នន័យដែលមានស្រាប់របស់មន្ទីរ ផ្នែកផ្សេងៗ។ មូលដ្ឋានទិន្នន័យសំខាន់ៗ មួយចំនួនត្រូវបានដាក់បញ្ចូលទៅក្នុង ឃ្លាំងទិន្នន័យរួមដូចជាមូលដ្ឋានទិន្នន័យពីច្រកចេញចូលតែមួយអេឡិចត្រូនិក បណ្ដឹងតវ៉ា លេខទូរស័ព្ទបន្ទាន់ អ្នកបង់ពន្ធ មូលដ្ឋានទិន្នន័យពីដីធ្លីជាដើម។
ប្រជាជនឆែកមើលព័ត៌មានដោយស្វ័យប្រវត្តិនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនខណ្ឌលេខ ១ |
អនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីដោះស្រាយរាល់បែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនខណ្ឌលេខ ១២ |
ឃ្លាំងទិន្នន័យប្រើប្រាស់រួមនៃទីក្រុង ហូជីមិញ (ដំណាក់កាលទី ១) បច្ចុប្បន្ននេះកំពុងដំណើរការនៅក្នុងមជ្ឈមណ្ឌលផ្នែកទន់ ក្វាងទ្រុង លើមូលដ្ឋានបូកបញ្ចូលរាល់ទិន្នន័យដែលមានស្រាប់របស់មន្ទីរ ផ្នែកផ្សេងៗ |
គម្រោងទីក្រុងឆ្លាតវៃត្រូវបានចាត់ទុកថាជាកម្មវិធីដែលមានលក្ខណៈរបត់នៃដំណើរវិវឌ្ឍន៍ទី ៨ នៃទីក្រុងសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនក្រោយរយៈពេលជាង ១ ឆ្នាំដំណើរការ។ នាពេលខាងមុខ ទីក្រុងចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនិងឆាប់ធ្វើបច្ចុប្បន្នកម្មព័ត៌មានបន្ថែមទៅក្នុងបញ្ជីរាយនាមមូលដ្ឋានទិន្នន័យ ណែនាំអោយប្រជាជនដឹងនិងប្រើប្រាស់៕