ជនជាតិ ឡូឡូ នៅខេត្ត កាវបាំង (ភាគច្រើនជាជនជាតិ ឡូឡូ ខ្មៅ - ស្ថិតក្នុងក្រុមជនជាតិមានចំនួនមនុស្សក្រោមមួយម៉ឺននាក់) រួមមាន ៥២៨ ក្រុមគ្រួសារ ដោយមានមនុស្សប្រមាណជា ២.៨០៧ នាក់ រស់នៅក្នុងភូមិតំបន់ខ្ពស់ចំនួន ១១ ចំណុះបណ្តាឃុំ៖ ហុងទ្រី គីមគុក កូបា (ស្រុក បាវ ឡាក) និង ឌឹក ហាញ់ (ស្រុក បាវឡឹម)។ ដោយសារកម្រិតប្រជាបញ្ញាទាប សេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើដំណាំដាំដុះ ចិញ្ចឹមសត្វទើបជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ ទីនេះនៅមានការលំបាកលំបិនជាច្រើន។
ទម្រង់ផ្ទះសំបែងប្រពៃណីទាំងឡាយរបស់ជនជាតិ ឡូឡូ នៅភូមិ កាដុង ឃុំ ឌឹកហាញ់ ស្រុក បាវឡឹម |
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ និយាយដោយឡែក បងប្អូនជនជាតិភាគតិចទាំង ឡាយនៅលើភូមិសាស្ត្រនិយាយរួម ជាច្រើនឆ្នាំកន្លងទៅ ខេត្ត កាវបាំង បានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ កសិរុក្ខកម្ម។ មកទល់ពេលនេះ នៅក្នុងឃុំជាច្រើនដែលមានជនជាតិ ឡូឡូ រស់នៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាសារវ័ន្តត្រូវបានកសាង ប្រកបដោយសុក្រឹតភាព។
ផ្លូវថ្នល់សម្រាប់រថយន្តធ្វើដំណើរចូលទៅដល់ ទីកណ្តាលភូមិ សាលារៀនគ្រប់កម្រិតសិក្សាត្រូវបានសាង សង់ថ្មី មណ្ឌលសុខភាពប្រដាប់ដោយគ្រឿងសម្ភារៈឧបករណ៍គ្រប់គ្រាន់ដើម្បី ពិនិត្យជំងឺជូនប្រជាជន ក្រុមគ្រួសារជាច្រើនបានផ្តល់ជូនធុងស្តុកទឹកស្អាតសម្រាប់ ប្រើប្រាស់ ។ល។ បច្ចុប្បន្ននៅសល់ភូមិចំនួន ៤ តែប៉ុណ្ណោះគឺ៖ កាដុង កាប៉ែនអា កាប៉ែនបេ និង កាម៉ែន ស្ថិតនៅឃុំ ឌឹកហាញ់ (ស្រុក បាវឡឹម) មិនទាន់មានបណ្តាញអគ្គិសនីជាតិ...។
លោកស្រី លីធីបូន នៅភូមិ ឃូយខន ឃុំ គីមគុក ចិញ្ចឹមគោយកសាច់ផ្តល់ប្រាកចំណូលខ្ពស់ |
ខេត្ត កាវបាំង ក៏បានដំណើរការនូវគោលនយោបាយជាច្រើនដូចជា៖ ឧបត្ថម្ភពង្រីកទូលាយផ្ទៃដីធ្វើស្រែនិងអភិវឌ្ឍការចិញ្ចឹមក្របី គោ ជ្រូក មាន់ ឧបត្ថម្ភការផ្លាស់ប្តូរពីដាំស្រូវចម្ការមកដាំដំឡូងមី លើកទឹកចិត្តដល់ការដាំដើមសាមូ (Cunninghamia lanceolata) ដើមចន្ទន៍ ។ល។ ចែករំលែកជាមួយយើងខ្ញុំ លោក ង្វៀនអ៊ិចចាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក បាវឡាក បានអោយដឹងថា៖ អាស្រ័យដោយ បណ្ដាកម្មវិធីគម្រោងដូចជាកម្មវិធី ១៣៥ ៣០a ១៣៤... របស់រដ្ឋ ជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ នៅខេត្ត កាវបាំង បានកែលម្អឥតឈប់ឈរ។
ជនជាតិ ឡូឡូ នៅឃុំ ហុងទ្រី ស្រុក បាវឡាក ផ្លាស់ប្តូរពីការដាំស្រូវចម្ការមកដាំដំឡូងមីផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ |
មុខមាត់នៅតំបន់ជនបទជាច្រើនបានផ្លាស់ប្តូរ គុណភាពប្រជាសាស្ត្រកើនឡើងបន្តិចម្ដងៗ អត្រាក្រុមគ្រួសារ ក្រីក្រថយចុះក្រោម ៦៨,៤%។ ជនជាតិ ឡូឡូ នៅភូមិ ង៉ាមលោម ចំណុះភូមិ កូបា បាន ឧបត្ថម្ភចំនួន ២,៥ លានដុងដើម្បីរើជញ្ជូនទ្រុងក្រោលចេញ បានខ្ចីដើមទុនអភិវឌ្ឍការដាំដុះ ចិញ្ចឹមសត្វ។
ភូមិ ង៉ាមលោម ឥឡូវនេះបានផ្លាស់ប្តូរច្រើនណាស់! ភូមិមានផ្លូវបានចាក់ថ្មសម្រាប់រថយន្ត មានអាងស្តុកទឹកស្អាតចំនួន ៤ ប្រជាជនបានពិនិត្យជំងឺ ក្រុមគ្រួសារជាច្រើនបានចេះធ្វើសេដ្ឋកិច្ចដើម្បីឈានឡើង រួចផុតពីភាពក្រីក្រ តួយ៉ាង គឺក្រុមគ្រួសាររបស់បង ឡាវ៉ាន់ឌាន់ រកប្រាក់ចំណូលបានជាង ៧០ លានដុង ក្នុងមួយឆ្នាំ។
ជនជាតិ ឡូឡូ នៅ កាវបាំង មានមុខរបរសិប្បកម្មប្រពៃណីជាច្រើនដូចជាត្បាញសំពត់ ត្បាញរវៃ ប៉ាក់សំពត់សងិ្កម ។ល។ បំពេញតម្រូវការក្នុងគ្រួសារនិងដាក់តាំងលក់នៅតាមផ្សារណាត់នានាដើម្បីបង្កើនប្រាក់ចំណូល |
"គម្រោងជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥ នឹងក្លាយជា 'គំនាស់' ជួយបងប្អូនជនជាតិ ឡូឡូ មានការវិវត្តអំពីកម្រិតចំណេះដឹងខាងផលិតកម្ម លើកកម្ពស់គុណភាពជីវភាពរស់នៅនិង អភិរក្សវប្បធម៌ប្រពៃណី បង្កឱកាសអភិវឌ្ឍន៍ស្មើនឹងជនជាតិដទៃទៀតនៅក្នុងតំបន់" - លោក ដាវវ៉ាន់ម៉ាយ អនុប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង។ |
ជនជាតិ ឡូឡូ ជាជាតិសាសន៍តែមួយគត់រហូតមកទល់ឥឡូវនេះនៅតែថែរក្សាស្គរមហោរធិកសំរិទ្ធក្នុងការប្រជុំ ជីវភាពប្រចាំថ្ងៃ។ ទោះបីជានៅមានការលំបាកលំបិនច្រើនក្តី ប៉ុន្តែខេត្ត កាវបាំង តែងតែបង្កលក្ខណៈងាយស្រួលអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សហការជាមួយបងប្អូនជនជាតិចាត់តាំងរាល់ពិធីបុណ្យប្រពៃណី បន្តរក្សារបរត្បាញសំពត់។
ជនជាតិ ឡូឡូ នៅឃុំ ហុងទ្រី ទូទាត់ថ្លៃអគ្គិសនីអោយបុគ្គលិកផ្នែកអគ្គិសនីស្រុក បាវឡាក |
អាជ្ញាធរបានជួយឧបត្ថម្ភដើម្បីជូនក្រុមសិប្បករជនជាតិ ឡូឡូ ជាច្រើនចូលរួមពិធីប្រឡងសមោសរចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី នៅក្នុងនិងក្រៅ ខេត្ត។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានជួយឧបត្ថម្ភបងប្អូនជនជាតិភូមិ ឃូយខន ឃុំ គីមគុក ស្រុក បាវឡាក អភិរក្សផ្ទះប្រពៃណី ទាំងអស់និងបណ្ដាលក្ខណៈ វប្បធម៌ពិសេសដាច់ដោយឡែករបស់ជនជាតិ ឡូឡូ ដើម្បីធ្វើសេវា កម្មអភិវឌ្ឍន៍ទេសចរណ៍។
មូលដ្ឋានសម្ភារៈសម្រាប់ជនជាតិ ឡូឡូ ក៏មានជំហានរីកចម្រើនឡើងយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ កុមារាកុមារីលេងកម្សាន្តថ្ងៃឈប់សម្រាកនៅចំណុចសាលាភូមិ ង៉ាមលោម |
ទោះបីជាជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឡូឡូ ត្រូវបានកែលម្អឡើងយ៉ាងច្រើនប៉ុន្តែបើប្រៀបធៀបទៅនឹងជន ជាតិដទៃទៀតនៅក្នុងខេត្ត កាវបាំង ភាពខុសគ្នាអំពីគម្លាតនៃការអភិវឌ្ឍនៅច្រើនគួរសម។ យោងតាមលោក ដាវវ៉ាន់ម៉ាយ អនុប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង ខេត្តកំពុងចាប់ផ្ដើមដំណើរការជាជំហាន ដំបូងនូវគម្រោងឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិច ដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥។
ជាមួយថវិកាចំនួន ៨,៤ ពាន់លានដុងពីគម្រោង ខេត្តនឹងជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនជាតិ ឡូឡូ នីមួយៗ ទឹកប្រាក់ចំនួន ១០ លានដុងដើម្បីចិញ្ចឹមបសុសត្វ ដាំកូនឈើ ឧបត្ថម្ភ ៧ លានដុងក្នុងមួយគ្រួសារដើម្បីធ្វើទ្រុងក្រោល ស្រះចិញ្ចឹមជលផល។ ក្រៅពីនោះ ប្រភពទុនពីគម្រោងថែមទាំងជួយឧបត្ថម្ភ សាងសង់ផ្ទះវប្បធម៌ អភិរក្ស ភូមិរបរ ស្តារពិធីបុណ្យទានប្រពៃណីឡើងវិញ។
ជនជាតិ ឡូឡូ នៅភូមិ ឃូយខន ឃុំ គីមគុក បានផ្តល់ជូនធុងស្តុកទឹកស្អាតប្រើប្រាស់ |
កម្មាភិបាលសុខាភិបាលឃុំ កូបា ស្រុក បាវឡាក ពិនិត្យសុខភាពអោយប្អូនៗ កុមារជនជាតិ ឡូឡូ |
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន កូបា (កងទ័ពការពារព្រំដែនខេត្ត កាវបាំង) ផ្សព្វផ្សាយចំណេះដឹងពីសន្តិសុខ - ការពារជាតិជូនជនជាតិ ឡូឡូ នៅភូមិ ង៉ាមលោម ឃុំ កូបា រួមចំណែកក្នុងការរក្សាខ្ជាប់ខ្ជួនអធិបតេយ្យភាពសន្តិសុខព្រំដែនជាតិ |