ហាណូយ ផ្តោតជាសំខាន់លើប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ

ហាណូយ ផ្តោតជាសំខាន់លើប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ

គណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ទើបបានដាក់ចេញផែនការលេខ 60/KH-UBND ដំណើរការអភិវឌ្ឍមុខរបរជនបទឆ្នាំ ២០២០។

ហាណូយ ផ្តោតជាសំខាន់លើប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ảnh 1លោកបណ្ឌិត កាវវ៉ាន់ជី -នាយករងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រភេទដើមឈើហូបផ្លែមានក្លែបអញ្ជើញណែនាំមាមីងបងប្អូនប្រជាកសិករពីបច្ចេកទេសដាំនិងថែទាំដើមក្រូចថ្លុង យៀន

តាមរយៈនោះឆ្នាំ ២០២០ ទីក្រុង ហាណូយ បានលើកគោលដៅជួយឧបត្ថម្ភដល់ភូមិរបរ ១០ កន្លែងក្នុងការកសាងពាណិជ្ជសញ្ញានិងចុះបញ្ជីបង្កើតកម្មសិទ្ធិផ្លាកយីហោសមូហភាព ជួយឧបត្ថម្ភដល់ការវាយតម្លៃផលប៉ះពាល់បរិស្ថានអោយភូមិរបរទាំង ១០ ដែលបានទទួលស្គាល់និងស្នើសុំពិនិត្យទទួលស្គាល់ បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទចំនួន ១៣.១០០ នាក់ ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពភូមិរបរជូនកម្មាភិបាលគ្រប់គ្រងបណ្ដាសហគ្រាស ម្ចាស់សិប្បកម្មផលិតកម្មនិងពលករនៃភូមិរបរចំនួន ២.៤០០ លើកនាក់ ផ្តោតជាសំខាន់លើប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ បង្កើតការងារធ្វើបន្ថែមជូនពលករជនបទប្រហែល ១០.០០០ ដល់ ១៥.០០០ នាក់ដោយមានចំណូលមធ្យមពី ៥០ ដល់ ៦០ លានដុងម្នាក់ក្នុងមួយឆ្នាំ។

ហាណូយ ផ្តោតជាសំខាន់លើប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ảnh 2លោកបណ្ឌិត ប៊ូយក្វាងតេ -អ្នកឯកទេសខាងវិស័យចិញ្ចឹមនិងបណ្ដុះជលផលណែនាំសិក្ខាកាមទាំងឡាយពិនិត្យសំណាកជំងឺរបស់ត្រី

ហាណូយ ផ្តោតជាសំខាន់លើប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ảnh 3
កម្មាភិបាលជំរុញកសិកម្មទីក្រុង ហាណូយ ផ្តោះប្តូរបទពិសោធន៍ចិញ្ចឹមបក្សីស្រុកជាមួយកម្មាភិបាលកសិកម្មទាំងឡាយនិងមាមីងបងប្អូនប្រជាកសិករ

ទន្ទឹមនឹងនោះ ទីក្រុង ហាណូយ នឹងជំរុញយ៉ាងខ្លាំងក្លាការជួយឧបត្ថម្ភដល់អាជីវកម្ម សិប្បកម្ម មុខរបរជនបទទាំងឡាយចូលរួមក្នុងការតាំងពិព័រណ៍ផ្សារណាត់ក្នុងនិងក្រៅប្រទេសដើម្បីឧទ្ទេសនាមរាល់ផលិតផលរបស់ភូមិរបរទាំងឡាយ បង្កើតគេហទំព័រព័ត៌មានអេឡិចត្រូនិចឧទ្ទេសនាម ផលិតផលលក់ទំនិញតាមរយៈប្រព័ន្ធអនឡាញ ផ្សារពាណិជ្ជកម្មអេឡិចត្រូនិច...៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍