ឆ្លងកាត់អំឡុងពេល ៦៦ ឆ្នាំកន្លងផុតទៅ ចាប់តាំងពីជ័យជម្នះ ដៀនបៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២០) ជាមួយនឹងការរួមដៃគ្នា សាមគ្គីភាពរបស់បក្ខភាគ អាជ្ញាធរនិងប្រជាជននៃសហគមន៍បណ្តាជនជាតិ គិញ ថៃ ម៉ុង... ដែនដីមូលដ្ឋានបដិវត្តន៍ មឿងផាំង ចំណុះទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) ទីកន្លែងដែលមានបញ្ជាការដ្ឋាននៃយុទ្ធនាការ ដៀនបៀនភូ បានមានការផ្លាស់ប្តូរថ្មីជាច្រើន សេដ្ឋកិច្ច - សង្គមរីកចម្រើន ចំនួនគ្រួសារក្រីក្របានថយចុះខ្លាំង ជីវភាពរស់នៅរបស់បងប្អូនជនជាតិកាន់តែត្រជាក់ត្រជំបរិបូរពីមួយថ្ងៃទៅមួយថ្ងៃ៕
"មោទកភាពមួយជួរជាយដែន"
នាពេលកន្លងទៅថ្មីៗ នេះ នៅ ហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិមធ្វើជាអធិបតីសហការជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមក្រសួងការបរទេស ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ក្រសួងនគរបាល អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជន វៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សមាគមសិល្បករថតរូប វៀតណាម និងអង្គភាពពាក់ព័ន្ធរៀបចំពិធីប្រគល់ពានរង្វាន់ការប្រលងនិងតាំងពិព័រណ៍រូបថតសិល្បៈលំដាប់ថ្នាក់ជាតិ "មោទកភាពមួយជួរជាយដែន" លើកទី ៣ ឆ្នាំ ២០២៤។