ខេត្ត ត្រាវិញ បាននិងកំពុងកៀរគររាល់ប្រភពកម្លាំង គួបបញ្ចូលបណ្តាកម្មវិធី គម្រោងដើម្បីអនុវត្តការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ គិតដល់ដំណាច់ឆ្នាំ ២០១៩ ទូទាំងខេត្តនៅមានគ្រួសារក្រីក្រប្រមាណ ៩.០០០ គ្រួក្នុងនោះ គ្រួសារជនជាតិ ខ្មែរ ក្រីក្រនៅមានចំនួន ៥.៤០០ គ្រួ ថយចុះជាង ៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
ខេត្ត ត្រាវិញ មានចំនួនប្រជាជនជាង ១ លាននាក់ ក្នុងនោះ មានបងប្អូនជនជាតិ ខ្មែរ ជិត ៣២០.០០០ នាក់។ ដើម្បីអោយជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ បានកែលម្អ ប៉ុន្មានឆ្នាំថ្មីៗនេះ ត្រាវិញ បានកៀរគរប្រភពកម្លាំងជាច្រើន ផ្តល់អាទិភាពលើការវិនិយោគដល់ឃុំលំបាកលំបិនខ្លាំងទាំងឡាយ តំបន់ ឆ្នេរដុះថ្មីប្របមាត់សមុទ្រ។
ដោយឡែកក្នុងឆ្នាំ ២០១៩ ខេត្តបានចំណាយថវិកាចំនួន ៥២,៥ ពាន់លានដុងទៅលើការវិនិយោគ ជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១០៥ នៅបណ្ដាឃុំ ភូមិលំបាកលំបិនខ្លាំង ចំណាយ ៥,៣ ពាន់លានដុងឧបត្ថម្ភដីលំនៅដ្ឋានជូនក្រុមគ្រួសារក្រីក្រចំនួន ១៦១ ទម្លាក់ថវិកាជាង ២០ ពាន់លានដុងឧបត្ថម្ភអោយប្រជាជនជាង ៦០០ គ្រួសារខ្ចីទុនអភិវឌ្ឍន៍ផលិតកម្មដោយអត្រាការប្រាក់អនុគ្រោះ…។
គ្រួសាររបស់លោក ថាច់វើ នៅឃុំ ដូនស៊ន់ ស្រុក យ្វៀនហាយ មានផ្ទៃដីផលិតកសិកម្មតែ ១.០០០ ម៉ែត្រការ៉េ ប៉ុន្តែមានចំណូលស្ថិរភាពអាស្រ័យដោយបានឧបត្ថម្ភផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះសមស្រប។
លោក ថាច់វើ ចែករំលែក តាំងពីពេលបានឧបត្ថម្ភទុននិងណែនាំពីវិធីរកស៊ីចិញ្ចឹមជីវិត ក្រុមគ្រួសារលោកបានវិនិយោគទុនចិញ្ចឹមគោបន្តពូជ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរដីស្រែ ១.០០០ ម៉ែត្រការ៉េ ងាកមកដាំបន្លែក្នុងផ្ទះសំណាញ់។
បច្ចុប្បន្ន ផ្ទៃដីដាំបន្លែរបស់គ្រួសារលោកបានដាំដុះបន្តក្នុងដីដែលបានដាំហើយចំនួន ៨ រដូវក្នុងមួយឆ្នាំ ដោយមានបន្លែច្រើនប្រភេទ ដូចជាត្រកួន ខ្ទឹមស្លឹក ម្រះ... ផ្ដល់ចំណូលជាមធ្យមពី ៨០ ដល់ ១០០ លានដុង ក្នុងមួយឆ្នាំ កើនឡើងពី ៤ ដល់ ៥ ដងបើប្រៀបធៀបនឹងការដាំស្រូវមុននេះ។
មកកាន់មូលដ្ឋានផ្សេងៗ ជាច្រើនទៀតនៅខេត្ត ត្រាវិញ យើងខ្ញុំនៅមានការភ្ញាក់ផ្អើលចំពោះរាល់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ខ្មែរ។
ចាប់តាំងពីបានខ្ចីទុនអនុគ្រោះ គ្រួសារជាច្រើននៅឃុំ ហាមតឹន ស្រុក ត្រាគូ បានក្លាហានហ៊ានវិនិយោគទិញម៉ាស៊ីនត្បាញកន្ទេលផ្តល់ទិន្នផលច្រើនជាង ១០ ដងបើប្រៀបធៀបនឹងវិធីធ្វើដោយដៃមុននេះ។
កសិករជាច្រើនក្រុមគ្រួសារនៅឃុំ ងូឡាក ស្រុក យ្វៀនហាយ តាំងពីពេលបានឧបត្ថម្ភផ្លាស់ប្តូរដីដាំស្រូវមកដាំម្ទេសខ្មាំង ប្រាក់ចំណូលកើនឡើង ៨ ដង។
គ្រួសារបងស្រី ថាច់ ចន្ទសាមី នៅឃុំ ដាឡុក (ស្រុក ចូវថាញ់) ចាប់តាំងពីបានខ្ចីប្រាក់ ២០ លានដុងសម្រាប់ដាំដុះនិងចិញ្ចឹមសត្វ ជីវភាពរស់នៅបានកែលម្អយ៉ាងច្រើន...។
ដោយសារអនុវត្តព្រមៗ គ្នានូវដំណោះស្រាយជាច្រើនបានជា ត្រាវិញ បច្ចុប្បន្ននេះនៅសល់តែស្រុកក្រីក្រប្រភេទទី II ចំនួន ១ ឃុំនៃតំបន់ទី III ចំនួន ២៣ ភូមិលំបាកលំបិនខ្លាំងនៅតំបន់ជនជាតិភាគតិចដែលស្ថិតក្នុងការវិនិយោគនៃកម្មវិធី ១៣៥ ចំនួន ១០ ឃុំលំបាកលំបិនខ្លាំងនៃតំបន់ដីដុះប្របមាត់សមុទ្រចំនួន ៤ ឃុំកោះចំនួន ៦ និងឃុំតំបន់មូលដ្ឋានបដិវត្តន៍សុវតិ្ថភាពចំនួន ៥។
ត្រាវិញ ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ នឹងកាត់បន្ថយចំនួនគ្រួសារក្រីក្រតិចបំផុត ១,៥% ដោយឡែកក្រុមគ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ កាត់បន្ថយពី ២ ដល់ ៣%៕