អនុវត្តគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ចលនា "រួមដៃគ្នា ដើម្បីអ្នកក្រ - មិនទុកចោលនរណាម្នាក់អោយនៅខាងក្រោយ" កម្មវិធីលុប បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើវិសាលភាព ទូទាំងប្រទេសដោយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុសចលនាហើយ ដើម្បីជីវភាពរស់នៅសុខ ក្សេមក្សាន្ត សុភមង្គលរបស់ប្រជាជនគណៈកម្មាធិការបក្ស នគរបាលមជ្ឈិម ក្រសួងនគរបាលបានសហការជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ អនុម័តគម្រោងការណ៍ឧបត្ថម្ភសាងសង់លំនៅ ឋានជូនក្រុម គ្រួសារក្រីក្រ លំបាកលំបិនអំពីលំនៅឋាន គ្រួសារគោលនយោបាយ បងប្អូន ជនជាតិភាគតិចរស់នៅលើភូមិសាស្ត្រខេត្ត (គម្រោងការណ៍ ៧៦៦)។
ដាក់ដំណើរការគម្រោងការណ៍ ៧៦៦ ក្រសួងនគរបាលបានចលនាឧបត្ថម្ភ ចំនួន ៦០ ពាន់លានដុង ខេត្ត ដាក់ឡាក់ ឧបត្ថម្ភថវិកាបដិភាគចំនួន ៣៦ ពាន់លានដុង។ ក្រសួងនគរបាលបង្គាប់ការនគរបាលខេត្ត ដាក់ឡាក់ ធ្វើ សេនាធិការគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនិង សហការជាមួយអាជ្ញាធរ អង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុង ខេត្តរៀបចំ ដំណើរការអនុវត្ត ឃ្លាំមើលគុណភាពសំណង់ ធានាដំណើរការសាងសង់។ ផ្តើមពីគោលការណ៍ត្រឹមត្រូវរួមជាមួយនឹងការធ្វើអន្តរាគមន៍ដ៏ប្ដូរផ្ដាច់ គ្រាន់តែមិនទាន់ទាំងពេញ ៥ ខែផង (គិតចាប់ពីខែ មីនា ឆ្នាំ ២០២៤) នគរបាលខេត្ត ដាក់ឡាក់ បានបញ្ចប់ការសាងសង់ផ្ទះចំនួន ១.២០០ ខ្នង ហើយបានប្រគល់ជូនដល់ដៃប្រជាជនតែម្តង។
អញ្ជើញថ្លែងសុន្ទរកថានៅព្រឹត្តិការណ៍ នាយឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួង នគរបាលអបអរសាទរក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារជនជាតិភាគតិចចំនួន ១.២០០ គ្រួមានការរួមចំណែក ជាច្រើនក្នុងការកសាងចលនាប្រជាជន ទាំងមូលការពារសន្តិសុខ ប្រទេសជាតិនៅលើភូមិសាស្ត្រខេត្តបានទទួលផ្ទះ ថ្មីធំទូលាយរឹងមាំ។ នាយឧត្តមសេនីយ៍ឯក លឿង តាមក្វាង គូសបញ្ជាក់ថាបក្សនិងរដ្ឋ តែងតែយកចិត្តទុកដាក់ គិតគូរការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម ចំណុចស្នូលយកប្រជាជនធ្វើជាស្នូល កត្តាគន្លឹះនៃគោលការណ៍ គោលនយោបាយទាំងអស់ យកសុភមង្គល ភាព ត្រជាក់ត្រជុំ បរិបូរ របស់ប្រជាជនជាគោលដៅខិតខំប្រឹងប្រែង ធានាប្រជាជនគ្រប់រូប សុទ្ធតែបានអាស្រ័យផលបណ្តាសមិទ្ធិផលន ៃនវានុវត្តន៍ ការអភិវឌ្ឍ។
សាយភាយបណ្តាតម្លៃល្អប្រសើរពីគម្រោងការណ៍ ៧៦៦ នាយឧត្តមសេនីយ៍ឯក លឿង តាមក្វាង សម្តែងបំណងប្រាថ្នានិងជឿទុកចិត្តខេត្ត ដាក់ឡាក់ នឹងបន្តពង្រីកប្រពៃណីល្អប្រសើរ សមិទ្ធិផលថ្មី លើកទឹកចិត្តប្រជាជន ពលកម្មផលិតកម្មយ៉ាងសកម្ម សាមគ្គីអភិវឌ្ឍសេដ្ឋកិច្ច រួមកម្លាំងការពារសន្តិសុខ ប្រទេសជាតិ។
នាយឧត្តមសេនីយ៍ឯក លឿង តាមក្វាង អះអាងថា ក្រសួងនគរបាលនឹងបន្តធ្វើ ជាគំរូ នាំមុខគេអនុវត្តចលនាទូទាំងប្រទេសប្រឡងប្រណាំងរួមដៃគ្នាលុបបំបាត់ ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងឆ្នាំ ២០២៥ រួមចំណែកជាក់ស្តែងនិងប្រសិទ្ធភាព ចូលទៅក្នុងគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមជាង ១៥៣.០០០ ខ្នង ជាពិសេសគឺនៅតាមភូមិសាស្ត្រតំបន់ចុងកាត់មាត់ញក តំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិច ភូមិសាស្រ្តគោលដៅដ៏សំខាន់ អំពីសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះមានតំបន់ តីង្វៀន៕
អត្ថបទនិងរូបថត៖ ធូហ្វាយ
ប្រែសម្រួលដោយ៖ សឺនហេង