ក្រោយរយៈពេល ៨ ឆ្នាំព្យាយាមចរចាក្នុងបរិបទប្រែប្រួល ដ៏ស្មុគស្មាញ នៃស្ថានភាពពិភពលោកនិងតំបន់នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩៩៩ នៅ ហាណូយ សន្ធិសញ្ញាស្តីពីព្រំដែនលើគោក វៀតណាម - ចិន (ហៅកាត់ថា សន្ធិសញ្ញា ១៩៩៩) ត្រូវបានចុះហត្ថលេខាដាក់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាពនិងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ វៀតណាម - ចិន បានអនុវត្តការងារកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនហើយ សម្រេចរួចរាល់ស្ទើរតែទាំងស្រុងនៅដំណាច់ឆ្នាំ ២០០៨។ តាមរយៈនោះ ភាគីទាំងពីរមានប្រវែងខ្សែបន្ទាត់ព្រំដែនសរុបគឺ ១.៤៤៩,៥៦៦ គីឡូម៉ែត្ររួមទាំងបង្គោល តម្រុយចំនួន ១.៩៧០ ក្នុងនោះមានបង្គោលព្រំដែនសំខាន់ៗ ចំនួន ១.៥៤៨ បង្គោលព្រំដែនបន្ទាប់បន្សំចំនួន ៤២២។ វៀតណាម និង ចិន មានខ្សែបន្ទាត់ព្រំដែនលើគោកជាប់ព្រំប្រទាល់រវាងខេត្តចំនួន ៧ គឺ ដៀនបៀន ឡាយចូវ ឡាវកាយ ហាយ៉ាង កាវបាំង ឡាងសឺន និង ក្វាងនិញ របស់ វៀតណាម ដោយមានខេត្ត វ៉ឹនណាម និងតំបន់ស្វយ័តជនជាតិ ជ័ង ក្វាងស៊ី នៃប្រទេស ចិន។
បន្ទាប់ពីសម្រេចការកំណត់ខណ្ឌសីមា និងបោះបង្គោល ព្រំដែនរួចរាល់ ដើម្បីសហការការពារ គ្រប់គ្រងព្រំដែននិង បង្គោល ព្រំដែនជាតិ ឆ្នាំ ២០០៩ នៅ ប៉េកាំង (ប្រទេស ចិន) តំណាងរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាលើ ឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែន នៅលើគោក វៀតណាម - ចិន (ពិធីសារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែន កិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន កិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែននិង បទប្បញ្ញត្តិគ្រប់គ្រង ច្រកទ្វារព្រំដែន)។
សាស្ត្រាចារ្យរង លោកបណ្ឌិត ង្វៀន ហុងថាវ អតីត អនុប្រធានទទួលបន្ទុកគណៈកម្មាធិការព្រំដែនជាតិ ក្រសួងការបរទេសសន្និដ្ឋានថា៖ លទ្ធផល នេះបង្ហាយ៉ាង រស់រវើកនៃទំនាក់ទំនងដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ វៀតណាម - ចិន៖ ចូលរួមវិភាគទានយ៉ាង សកម្ម ចំពោះសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍ នៅក្នុងតំបន់។
ក្នុងអំឡុងពេល ២៥ ឆ្នាំកន្លងទៅ វៀតណាម - ចិន បានខិតខំប្រឹងប្រែងឥតឈប់ឈរ ថែរក្សាខ្សែបន្ទាត់ ព្រំដែនសន្តិភាព ស្ថិរភាព។ ឆ្លើយបទសម្ភាសន៍សារព័ត៌ មាននាថ្ងៃទី ១៥ ខែ សីហា ឯកអគ្គ រដ្ឋទូត ចិន ហ៊ុង បា គូសបញ្ជាក់៖ "ទ្វេភាគីបានអនុវត្ត សន្ធិសញ្ញាព្រំដែនលើគោក ចិន - វៀតណាម បានល្អ ប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរមានជីវិតរស់នៅ ប្រកបរបរដោយសុខដុមរមនា រួមរស់ចុះសម្រុងជាមួយគ្នា ផ្សារភ្ជាប់ដូចបងប្អូនគ្រួសារ តែមួយជាដើម។
សកម្មភាពកិច្ចការបរទេសការពារជាតិ កិច្ចការបរទេសការពារព្រំដែន ការទូតប្រជាជន ត្រូវបានជំរុញយ៉ាងខ្លាំងក្លា បរិបូណ៌អំពីខ្លឹមសារ ដ៏សម្បូរបែបអំពីទម្រង់។ ចាប់ពីឆ្នាំ ២០១០ រហូតមកទល់ពេលនេះ ប្រទេសទាំងពីរបានរៀបចំ ការផ្លាស់ប្ដូរមិត្តភាពការពារព្រំដែន វៀតណាម - ចិនចំនួន ៨ ដងនិង ប្រាស្រ័យទាក់ទងគ្នាតំនប់ព្រំប្រទល់ ដិតដាមទៅដោយមនោសញ្ចេតនាមិត្តភាពចំនួន ៣ ដង។
នៅថ្នាក់មូលដ្ឋានព្រំដែន សកម្មភាពការទូតប្រជាជន ផ្លាស់ប្ដូរ សួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានរៀបចំជាប្រចាំ សកម្មភាព ផ្លាស់ប្តូរមិត្តភាពដោយមានទម្រង់បរិបូណ៌ជាច្រើនដូចជាចងសម្ពន្ធមេត្រីភាពភូមិ - និគម ប៉ុស្ដិ៍ - ស្ថានីយ៍ រួមគ្នាកសាងព្រំដែនសុខក្សេមក្សាន្តមិត្តភាព។ល។ សម្រេចលទ្ធផលលេចធ្លោ អាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនទាំងសងខាងបានចុះហត្ថលេខាចងសម្ពន្ធមេត្រីភាពចំនួន ៦៧ គូបណ្តុំលំនៅឋានទាំងសងខាងព្រំដែន។
យោងតាមលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការបរទេសលោក ឡេ ហ្វាយទ្រុង៖ "យើងនឹងបន្តកិច្ចសហការយ៉ាងសកម្មជាមួយភាគី ចិន ដើម្បី ខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនគោក វៀតណាម - ចិន ក្លាយជាខ្សែបន្ទាត់ព្រំដែនមួយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ ពិតប្រាកដ នាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជីវភាពរស់នៅដ៏សាន្តត្រាណ សុខសាន្ត កក់ក្តៅសម្បូរសប្បាយ សុភមង្គលជូនប្រជាជនប្រទេសទាំងពីរជាពិសេសគឺប្រជាជន នៅតាមមូលដ្ឋានព្រំដែន៕
អត្ថបទ៖ វៀតឌឹក រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺន ហេង