មានបំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការកសាងមនុស្សថ្មី
ជ្រួតជ្រាបទិសស្លោក "វប្បធម៌បំភ្លឺផ្លូវអោយប្រជាពលរដ្ឋដើរក្នុង អំឡុងពេលជាច្រើនឆ្នាំកន្លងទៅ ខេត្ត អៀនបាយ ផ្តោតសំខាន់ទៅលើការកសាងវប្បធម៌និងមនុស្សថ្មីដោយរបៀបធ្វើទាំងឡាយដ៏ជាក់ស្តែង ច្នៃប្រឌិត បត់បែនតាំងពីមូលដ្ឋានតែម្តង។ ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងកិច្ចការចលនាកសាងជនបទថ្មី ទីក្រុងស៊ីវិល័យត្រូវបានដំណើរការព្រមៗ គ្នា គ្រប់ជ្រុងជ្រោយបង្កើតបានឥទ្ធិពលខ្ពស់ សាយភាយយ៉ាងខ្លាំងក្លាក្នុងជីវភាពសង្គម។
កិច្ចការអប់រំ គិតគូរកសាងមនុស្សខេត្ត អៀនបាយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយ ត្រូវបានយកចិត្តទុកដាក់ ជាពិសេសគឺការកសាងមុខមាត់មនុស្ស អៀនបាយ ស្និទ្ធស្នាល មនុស្សធម៌ សាមគ្គីភាព ច្នៃប្រឌិត សមាហរណកម្ម។ បទដ្ឋានតម្លៃមនុស្សជាច្រើនត្រូវបានដាក់ចេញជាតួយ៉ាងគឺការកសាងសន្ទស្សន៍សុភមង្គលជូនប្រជាជន - សន្ទស្សន៍រង្វាស់ការពេញចិត្តក្នុងជីវភាពរស់នៅ អារម្មណ៍សុភមង្គលមួយរបស់ប្រជាជនឆ្លងតាមរយៈ សុខភាពផ្លូវចិត្ត និងកាយសម្បទារួមជាមួយបរិស្ថានរស់នៅនិងសុខុមាលភាពសង្គម។
ស្ថាប័នវប្បធម៌ចាំបាច់ទាំងឡាយនៅមូលដ្ឋានត្រូវបានកសាងឡើងក្នុងគោលបំណងគិតគូរអោយអ្នក អៀនបាយ អភិវឌ្ឍអំពីសីលធម៌ សតិបញ្ញា កាយសម្បទា វិចិត្រសិល្បៈ។ រហូតមកទល់ពេលនេះ ទូទាំងខេត្តមានក្លឹបគ្រួសារសុភមង្គលចំនួន ៦០០ គ្រួ ភូមិនិគមសុភមង្គលជាង ៧៣% ក្រុម គ្រួសារសម្រេចលក្ខណៈវិនិច្ឆ័យគ្រួសារសុភមង្គលជាង ៨៩% សាលារៀនសម្រេចលក្ខណៈវិនិច្ឆ័យសាលារៀនសុភមង្គលចំនួន ២៩៦ សាលា។
លោកស្រី ឡេ ធីថាញ់ប៊ិញ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត អៀនបាយ បានឲ្យដឹងថា យកមនុស្សជាស្នូល ខេត្ត អៀនបាយ បាននិងកំពុងខិតខំប្រឹងប្រែងកសាងគ្រួសារសុភមង្គលយ៉ាងសកម្ម ភូមិនិគម ក្រុមលំនៅឋានសុភមង្គល ឃុំសង្កាត់ទីរួមស្រុកសុភមង្គល មន្ទីរពេទ្យ សាលារៀនសុភមង្គល។ល។ ឆ្ពោះទៅរកខេត្តសុភមង្គល។ នោះគឺជាបំណងប្រាថ្នាកសាងបុគ្គលិកលក្ខណៈពិសេសដាច់ដោយឡែករបស់ មនុស្ស អៀនបាយ ក្នុងដំណាក់កាលថ្មី។
ប្រែក្លាយតម្លៃវប្បធម៌ទៅជាកម្លាំង
គឺជាដែនដីរស់នៅជាសហគមន៍នៃជនជាតិជាបងប្អូនជាង ៣០ ជនជាតិ ដោយមានបណ្តាតម្លៃវប្បធម៌ដ៏ល្អឯកស្តីពីភាសានិយាយ អក្សរសរសេរ មានបណ្តាពិធីបុណ្យប្រជាប្រិយដាច់ដោយឡែក បច្ចុប្បន្នខេត្ត អៀនបាយ មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥១០ រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌រូបីរាប់រយរបស់ជនជាតិភាគតិចត្រូវបានលត់ដំ អភិរក្សថែរក្សាតាំងពីប៉ុន្មានជំនាន់មកហើយ។
លោក ណុង វៀតអៀន លេខាគណៈកម្មាធិការបក្សស្រុក មូកាងចាយ ចែករំលែកថា ដើម្បីប្រែក្លាយតម្លៃបេតិកភណ្ឌវប្បធម៌ទៅជាប្រភពកម្លាំងបង្កើតលំហវប្បធម៌ដ៏ច្រើនបម្រើអោយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ស្រុក ផ្តោតសំខាន់លើការអភិរក្សវប្បធម៌ឆ្លងតាមរយៈរក្សាជាប្រចាំបណ្តាពិធីបុណ្យ ពិធីប្រលងមហោស្រព មហោស្រពសិល្បៈមហាជន រៀបចំព្រឹត្តិការណ៍ បង្ហាញម៉ូដសម្លៀកបំពាក់ ភោជនាហារ សិល្បៈប្រជាប្រិយដ៏វិសេសវិសាលក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ថែរក្សាទំនៀមទម្លាប់ ស្តារស្ថាបត្យកម្ម ដ៏ល្អឯកឡើងវិញ បង្ហាត់បង្រៀនចម្រៀងប្រជាប្រិយ ពីមូលដ្ឋានផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។
ដើម្បីពង្រីកសក្ដានុពល ប្រៀបខ្លាំង តម្លៃវប្បធម៌និងមនុស្សខេត្ត អៀនបាយ ក្នុងរយៈពេលខាងមុខបន្ថែមទៀត ខេត្តបន្តបញ្ជ្រាបការយល់ដឹងនិងអនុវត្ត ទស្សនៈគោលការណ៍ សេចក្តីសម្រេចរបស់បក្សប្រកបដោយប្រសិទ្ធភាពស្តីពីការអភិវឌ្ឍវប្បធម៌ចំណុចស្នូលគឺជាការអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច កសាងមនុស្ស អៀនបាយ ស្និទ្ធស្នាល មនុស្សធម៌ សាមគ្គីភាព ច្នៃប្រឌិត សមាហរណកម្ម៕
អត្ថបទ៖ ទៀនខាញ់
រូបថត៖ វៀតយុង - ទន់អាញ់ - ទីភ្នាក់ងារពត៌មាន វៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺន ហេង