សាយភាយចលនាលុបបំបាត់លំនៅឋានបណ្តោះអាសន្ននៅខេត្ត ក្វាងណាម

ដោយការខិតខំប្រឹងប្រែងរួមរបស់ខេត្ត ភូមិនិគម ជាច្រើននៅតំបន់ភ្នំខេត្ត កា្វងណាម បានរក្សាលំនឹង អំពីលំនៅឋាន
ដោយការខិតខំប្រឹងប្រែងរួមរបស់ខេត្ត ភូមិនិគម ជាច្រើននៅតំបន់ភ្នំខេត្ត កា្វងណាម បានរក្សាលំនឹង អំពីលំនៅឋាន

រួមបញ្ចូលប្រភពធនធានជាច្រើន ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៣ - ២០២៥ ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកថាជាមូលដ្ឋានឈានមុខគេក្នុងការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន បង្កើតលក្ខខណ្ឌរក្សាលំនឹងជីវភាពប្រជាជនលំបាកលំបិន ។ល។

នៅស្រុក ណាមត្រាមី ដោយការរួមបញ្ចូលប្រភពធនធាន មូលដ្ឋានតំបន់ភ្នំនេះកំពុងខិតខំប្រឹងប្រែងដាក់ដំណើរការកម្មវិធីទាំងឡាយឧបត្ថម្ភការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន។

ដំណាក់កាល ២០២៣ - ២០២៥ ចំនួនក្រុមគ្រួសារប្រជាជនត្រូវការឧបត្ថម្ភការលុបបំបាត់លំ នៅឋានបណ្តោះអាសន្នរបស់ស្រុក ណាមត្រាមី ច្រើនណាស់ ប្រហែល ២.២៨១ ក្រុមគ្រួសារ ក្នុងនោះសង់ផ្ទះថ្មីចំនួន ១.៨៤៤ ខ្នងនិងជួសជុលចំនួន ៤៣៧ ខ្នង ជាចម្បងគឺបងប្អូនជនជាតិ សេដាំង លំបាកលំបិន។

Anh nha 10.jpg
ផ្ទះថ្មីមួយត្រូវបានប្រគល់ជូនជួយបងប្អូនជនជាតិរក្សាលំនឹងជីវភាពរស់នៅយូរអង្វែង

លោក ត្រឹន វ៉ាន់ម៉ឹន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ណាមត្រាមី អោយដឹងថា ដើម្បីធានាការឧបត្ថម្ភលុបបំបាត់លំនៅឋាន បណ្តោះអាសន្ននេះ មូលដ្ឋានបានកៀរគរគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកចូលរួម ជាពិសេសគឺអាជ្ញាធរ ថ្នាក់ឃុំក្នុងការឧបត្ថម្ភ ជួយជ្រោមជ្រែងសាងសង់លំនៅ ឋានជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ។

ក្នុងនោះ លក្ខណៈវិនិច្ឆ័យ ជាអាទិភាពគឺត្រូវចាត់ចែងដើមទុនដើម្បីផ្តោតលើការឧបត្ថម្ភបណ្តាឃុំស្ថិតក្នុងផែនការកសាងឃុំសម្រេចស្តង់ដារជនបទថ្មីដំណាក់កាល ២០២១ - ២០២៥ ឃុំដែលមានលំនៅឋានបណ្តោះអាសន្ន ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រច្រើនដែលរងផលប៉ះពាល់ជាញឹកញាប់ ដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។

លោក ម៉ឹន អោយដឹងបន្ថែមថា "យើងខ្ញុំសំណូមពរឱ្យ មូលដ្ឋានទាំងឡាយ បន្តក្រើនរំលឹក ពិនិត្យមើល តាមដានការងារសង់ផ្ទះដើម្បីធានាអំពីផ្ទៃដី រចនាសម្ព័ន្ធ គុណភាពសំណង់លំនៅឋាននិងដំណើរការសង់ផ្ទះ គ្រប់គ្រង ប្រើប្រាស់ ទូទាត់ជម្រះថវិកាឧបត្ថម្ភសង់ផ្ទះធានាត្រឹមត្រូវ តាមគោលបំណងប្រសិទ្ធភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ។

Anh nha 8.JPG
ផ្ទះសំបែងថ្មីៗ ត្រូវបានសង់ឡើងនៅតំបន់តាំងទីលំនៅឡើងវិញនៅតំបន់ភ្នំខេត្ត ក្វាងណាម

ស្របពេលនោះដែរ លើកជាសំណើដល់ខេត្តចាត់ចែងប្រភព ទុនអនុវត្តគម្រោង ចំនួន ៥ គ្រប់គ្រាន់ស្ថិតក្នុងកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពអំពីការឧបត្ថម្ភលំនៅ ឋានជូនក្រុមគ្រួសារ ក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រតាមសេចក្តីសម្រេចចិត្តលេខ ១២៤៥ ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ នៃគណៈកម្មាធិការ ប្រជាជនខេត្តដើម្បីអនុវត្តក្នុងឆ្នាំ ២០២៤។

មិនត្រឹមតែស្រុក ណាមត្រាមី ប៉ុណ្ណោះទេ មូលដ្ឋានជាច្រើននៅខេត្ត ក្វាងណាម ជាពិសេសគឺបណ្តាស្រុកតំបន់ភ្នំដូចជា៖ ដុងយ៉ាង តីយ៉ាង ណាមយ៉ាង ភឿកសឺន ។ល។ កំពុងខិតខំប្រឹង ប្រែងដាក់ដំណើរការ ភារកិច្ចលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ក្នុងគោលបំណងធានាការ តាំងទីលំនៅដោយស្ថិរភាពជូនបងប្អូនជនជាតិលំបាកលំបិនទៀតផង។

មូលដ្ឋាន ជាច្រើនរួមបញ្ចូលបណ្តាប្រភពធនធាន សង្គមូបនីយកម្មប្រភព ធនធានប្រកបដោយ ភាពបត់បែនជួយ "ជំនួយកម្លាំង" បន្ថែមសម្រាប់គោលដៅ សុខុមាលភាពសង្គម បង្កើតភាពសាយភាយចលនា ឧបត្ថម្ភដល់ការលុបបំបាត់ លំនៅឋានបណ្តោះអាសន្ន នៅលើភូមិសាស្ត្រតំបន់ភ្នំ។

លោក ត្រឹន អាញ់ទន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្វាងណាម បានឲ្យដឹងថា យោងតាមសេចក្តីសម្រេចចិត្តលេខ ១៣ របស់ក្រុមប្រឹក្សាប្រជាជន ខេត្ត គោលដៅរបស់ខេត្ត ក្វាងណាម ក្នុងដំណាក់កាល ២០២៣ - ២០២៥ ឧបត្ថម្ភការលុបបំបាត់លំនៅឋានបណ្តោះអាសន្នចំនួន ១៥.៧៣៥ ខ្នងជូន ក្រុមគ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់នឹង បដិវត្តន៍ សាច់ញាតិ យុទ្ធជនពលី ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាព ក្រីក្រសម្រេច ជាស្ថាពរ ថវិកាសរុបជាង ៤០៧ ពាន់លានដុង។

បច្ចុប្បន្ននេះ ខេត្ត ក្វាងណាម កំពុងជួយឧបត្ថម្ភការលុបបំបាត់លំនៅឋានបណ្តោះអាសន្នតាមកម្មវិធីចំនួនពីរដោយមានផ្ទះសរុបចំនួន ១២.១៧០ ខ្នង។ ក្នុងនោះឧបត្ថម្ភសាងសង់ថ្មីនិងជួសជុលលំនៅឋាននៅលើភូមិសាស្ត្របណ្តាស្រុកក្រីក្រតាមសេចក្តីសម្រេចចិត្តលេខ ១២៤៥ គឺចំនួន ៧.៦៥៨ ខ្នង ឧបត្ថម្ភអោយក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ ក្រុមគ្រួសារអ្នកមានគុណ បំណាច់ សាច់ញាតិយុទ្ធជនពលីតាមសេចក្តីសម្រេចចិត្តលេខ ១៣ របស់ក្រុម ប្រឹក្សាប្រជាជនខេត្តគឺចំនួន ៤.៥១២ ខ្នង។

Anh nha 5.JPG
ដើម្បីសម្រេចគោលដៅរួចរាល់ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកចុះទៅមូលដ្ឋានជាប្រចាំពិនិត្យមើល ក្រើនរំលឹកការលុបបំបាត់លំនៅឋានបណ្តោះអាសន្នដោយផ្ទាល់

ចំនួនផ្ទះត្រូវការអោយជួយឧបត្ថម្ភដ៏ច្រើនបានជាដើម្បីកិច្ចការដាក់ដំណើរការអនុវត្តការឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដល់ដំណាច់ឆ្នាំ ២០២៥ ធានាទាន់ពេលវេលាត្រឹមត្រូវតាមការកំណត់និងពាំនាំមកនូវប្រសិទ្ធភាព ជាក់ស្តែងត្រូវការចូលរួមយ៉ាងសកម្ម ប្រកបដោយទំនួលខុសត្រូវចាត់ទុកថា នេះជាការប្ដេជ្ញាចិត្តខាងនយោបាយដ៏ធំធេងរបស់បក្ខភាគអាជ្ញាធរខេត្តក្នុងការធានាសុខុមាលភាពសង្គមជូនប្រជាជន៕

អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែកក្កដា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍