ដោយមានសក្តានុពលដ៏ធំអំពីកម្តៅព្រះអាទិត្យ ខ្យល់រួមជាមួយនឹងយន្តការ គោលនយោបាយងាយស្រួលផ្សេងៗ ខេត្ត និញធន់ ទាក់ទាញបានសហគ្រាសជាច្រើនអញ្ជើញមកវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញអនុវត្តបនីយកម្មនូវគោលដៅក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំងប្រទេសជាជំហានៗ។
ក្រោយរយៈពេលជាច្រើនឆ្នាំដំណើរការទាក់ទាញវិនិយោគ មកទល់ពេលនេះ ខេត្ត និញធន់ បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់ ៣៤ គម្រោងអគ្គិសនីពន្លឺព្រះអាទិត្យដោយមានផលិតភាពសរុប ២.៣៤៣ មេហ្កាវ៉ាត់ ទុនសរុបជាង ៦២.០០០ ពាន់ លានដុង។ ក្នុងនោះ មានគម្រោងចំនួន ២២ ត្រូវបានដាក់អោយដំណើរការប្រតិបត្តិពាណិជ្ជកម្ម ផលិតភាពសរុបប្រមាណជា ១.៣៧៥ មេហ្កាវ៉ាត់។
ខេត្តខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ នឹងមានគម្រោងបន្ថែមចំនួន ៩ ទៀតត្រូវបានដាក់ឲ្យដំណើរការប្រតិបត្តិពាណិជ្ជកម្ម ផលិតភាពសរុប ៧៤៨ មេហ្កាវ៉ាត់ បង្កើនចំនួនសរុបនៃគម្រោងប្រតិបត្ដិពាណិជ្ជកម្មឡើងដល់ ៣១ គម្រោងផលិតភាពសរុប ២.១២៣ មេហ្កាវ៉ាត់ បរិមាណអគ្គិសនីសរុបប៉ាន់ប្រមាណសម្រេចបាន ២.៥៥៧ លានគីឡូវ៉ាត់ម៉ោង។
ចំពោះវាយោអគ្គិសនី ខេត្ត និញធន់ ក៏បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់ ៨ គម្រោង ផលិតភាពសរុប ៥១៤ មេហ្កាវ៉ាត់ ទុនវិនិយោគសរុបប្រមាណជា ១៩.៧០២ ពាន់លានដុង ក្នុងនោះ មានគម្រោងចំនួន ៤ ត្រូវបានបើកដំណើរការកសាងដោយមានផលិតភាពសរុប ២០៨,១ មេហ្គាវ៉ាត់។ ការទាក់ទាញបានគម្រោងវិនិយោគជាច្រើនក្នុងវិស័យថាមពលកកើតឡើងវិញបានជួយខេត្ត និញធន់ មានឱកាសអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រួមចំណែកផ្លាស់ប្តូរជីវភាពប្រជាជន ជាពិសេសគឺ តំបន់ចុងកាត់មាត់ញក តំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិច។
ជាពិសេស ក្នុងអំឡុងពេល ៣ ឆ្នាំថ្មីៗ នេះ ការប្រមូលថវិការដ្ឋរបស់ខេត្តតែងតែ លើសពីសន្ទស្សន៍ដែលបានដាក់ចេញ បង្កកម្លាំងចលករសម្រាប់ទីផ្សារអចលនទ្រព្យ ឧស្សាហកម្មសំណង់ ពាណិជ្ជកម្ម សេវាកម្មអភិវឌ្ឍន៍។ គម្រោងថាមពលកកើតឡើងវិញទាំងនោះនៅថែម ទាំងជួយខេត្ត និញធន់ ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនូវតំបន់ដីវាលចោលទំនេរ ក្រៀមក្រោះស្ងួតហែងទាំងឡាយ ព្រមទាំងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ បម្រើដល់ការ គ្រប់គ្រងការប្រតិបត្តិរោងចក្រផង ហើយបម្រើសកម្មភាព ផលិតកម្មនិងតម្រូវ ការធ្វើដំណើរទៅមករបស់ប្រជាជនទៀតផង។
យោងតាមលោក ផាមវ៉ាន់ហូវ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និញ ធន់ អាស្រ័យដោយទាក់ទាញបានគម្រោង វិនិយោគអភិវឌ្ឍន៍អគ្គិសនីពន្លឺព្រះអាទិត្យ វាយោអគ្គិសនីជាច្រើន ខេត្ត និញធន់ កំពុងក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំង ប្រទេសជាជំហានៗ តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 115/NQ-CP ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ នៃរដ្ឋាភិបាលស្តីពីការអនុវត្តយន្តការ គោលនយោបាយពិសេសដាច់ដោយឡែកមួយចំនួនដើម្បី អភិវឌ្ឍសេដ្ឋកិច្ច - សង្គមខេត្ត និញធន់ ដំណាក់កាល ២០១៨ - ២០២៣។
ខេត្ត និញធន់ នឹងបន្តពន្លឿនដំណើរការនៃគម្រោងអគ្គិសនីពន្លឺព្រះអាទិត្យ វាយោអគ្គិសនីទាំងឡាយ ធានាដល់ដំណាច់ឆ្នាំ ២០២០ សម្រេចបានចំនួន ២.២០០ មេហ្គាវ៉ាត់ភ្ជាប់ចូលនឹងបណ្តាញអគ្គិសនីជាតិ ព្រមទាំងពន្លឿនដំណើរការនៃគម្រោងរោងចក្រអគ្គិសនីពន្លឺព្រះអាទិត្យ ៤៥០ មេហ្កាវ៉ាត់នៅឃុំ ភឿកមិញ ស្រុក ធន់ណាម គួបផ្សំនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃការបញ្ជូនអគ្គិសនី ខិតខំប្រឹងប្រែងសម្រេចជាស្ថាពរនិងដាក់អោយដំណើរការក្នុងឆ្នាំ ២០២០...៕
កុងធឺ