៉"ក្រពើកំណាច" ដ៏ធំសម្បើម ធ្លាប់រស់នៅលើផែនដីយ៉ាងហោចណាស់ ៧៥ លានឆ្នាំមុន ប៉ុន្តែនៅតែជាអាថ៌កំបាំងក្នុងចំណោមសហគមន៍វិទ្យាសាស្ត្ររហូតមកទល់ពេលនេះ។
ក្រុមអ្នកជំនាញខាងហ្វូស៊ីលសត្វនិងរុក្ខជាតិបានពិនិត្យមើលថ្គាមផូស៊ីលដែលជាកម្មសិទ្ធិរបស់ក្រពើ Deinosuchus ដោយបង្ហាញសត្វកំណាចនេះមានធ្មេញ "ប៉ុន ចេក" ដែលមានថាមពលអាចសម្លាប់ដាយណូស័រធំៗ បាន។
គ្រោងឆ្អឹងក្រពើនេះបង្ហាញវាមានច្រមុះធំហើយវែងនិងមានរាងកំប៉ោងនៅជុំវិញច្រមុះវា ដែលពុំមានទេចំពោះក្រពើដទៃទៀត ទាំងក្រពើនៅរស់ និង ក្រពើផុតពូជ។
ក្រុមអ្នកជំនាញជឿថា ក្រពើ Deinosuchus បានបំភ័យរាល់សត្វទាំងឡាយណាដែលមកដល់មាត់ទឹករបស់វា ដោយចាត់ទុកសត្វដទៃទៀតជាសត្វប្រមាញ់ឱកាសនិយម។
ក្រពើ Deinosuchus មាន ៣ ប្រភេទគឺ Deinosuchus Hatcheri, Deinosuchus Riograndensis និង Deinosuchus Schwimmeri ។
ហ្វូស៊ីលក្រពើទាំងនេះត្រូវបានរកឃើញតែនៅទ្វីប អាម៉េរិក ខាងជើងប៉ុណ្ណោះជាពិសេសនៅភាគខាងលិចនិងតាមបណ្តោយឆ្នេរអាត្លង់ទិក៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ