ដោយមានឆ្នេរសមុទ្រប្រវែង ១៩២ គីឡូម៉ែត្រ តំបន់ដែនសមុទ្រមានទំហំធំជាង ៥២.០០០ គីឡូម៉ែត្រការ៉េ ខេត្ត ប៊ិញធន់ គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានមានដែននេសាទអំណោយផល ធនធានជលផលសម្បូរបែប។
ការទាញយកផលនេសាទជលផលសមុទ្រ តែងតែដើរតួនាទីដ៏សំខាន់ក្នុងជីវភាពសេដ្ឋកិច្ចរបស់ខេត្ត។ សព្វថ្ងៃ ខេត្ត ប៊ិញធន់ មាននាវានេសាទសមុទ្រជាង ៦.៩០០ គ្រឿងដោយមានអានុភាពសរុបជិត ១,២ លានកម្លាំងសេះ ក្នុងនោះ មាននាវានេសាទខ្នាតធំចំនួន ១.៩៤៨ គ្រឿង។
ការនេសាទទាញយកជលផលនៅតំបន់សមុទ្រខាងក្រៅត្រូវបានជំរុញខ្លាំងក្លា ត្រឹមត្រូវទៅតាមការកំណត់ទិសដៅរៀបចំរចនាសម្ព័ន្ធផ្នែកនេសាទជលផលឡើងវិញ កងនាវានេសាទដែលមានអានុភាពខ្លាំងកើនឡើងជាបន្តៗ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងបរិមាណផលនិងតម្លៃផលិតផល ទន្ទឹមនឹងនោះ បង្កើតការងារធ្វើនិងប្រាក់ចំណូលអោយពលកររាប់ម៉ឺននាក់។
អាស្រ័យមកពីអាកាសធាតុនិងដែននេសាទអំណោយផលផងដែរ បរិមាណ ផលសរុបដែលរុករកទាញយកបានក្នុងរយៈពេល ៨ ខែដើមឆ្នាំនៅលើភូមិសាស្រ្តខេត្តសម្រេចបានជាង ១២០.០០០ តោន។
ខេត្ត ប៊ិញធន់ ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលធំអំពីវិស័យទាញយកផលសមុទ្រ សេវាកម្មព័ស្តុភាររបរនេសាទត្រី ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មផលិតកូនពូជជលផលសមុទ្រនៃតំបន់មាត់សមុទ្រ ប៉ែកខាងត្បូងនៃភូមិភាគកណ្ដាលនិងប៉ែកខាងកើតនៃភូមិភាគខាងត្បូងក្នុងពេលខាងមុខ៕
អត្ថបទនិងរូបថត៖ ង្វៀនថាញ់