រុស្ស៊ី​ នឹង​លក់​វ៉ាក់សាំង​ កូវី​ដ​-១៩ ​នៅ​ទីផ្សារ​អន្តរជាតិ​

រុស្ស៊ី​ នឹង​លក់​វ៉ាក់សាំង​ កូវី​ដ​-១៩ ​នៅ​ទីផ្សារ​អន្តរជាតិ​

កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា រុស្ស៊ី បានបញ្ចេញលទ្ធផលថ្មីហើយអះអាងថា វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ ហើយសន្យាថា វ៉ាក់សាំងនឹងលក់លើទីផ្សារអន្តរជាតិទាបជាងវ៉ាក់សាំងរបស់ដៃគូប្រជែងមកពីបស្ចិមប្រទេស។

រុស្ស៊ី​ នឹង​លក់​វ៉ាក់សាំង​ កូវី​ដ​-១៩ ​នៅ​ទីផ្សារ​អន្តរជាតិ​ ảnh 1

យោងតាមមូលនិធិវិនិយោគផ្ទាល់របស់ រុស្ស៊ី ដែលគ្រប់គ្រងការផលិតវ៉ាក់សាំងបានឱ្យដឹងថា វ៉ាក់សាំង Sputnik V នឹងមានតម្លៃទាបជាងគូប្រជែងត្រឹមតែ ១០ ដុល្លារក្នុងមួយដូស ឬតិចជាង ២០ ដុល្លារសម្រាប់ពីរដូស នៅ លើទីផ្សារអន្តរជាតិ។ មូលនិធិនេះបានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងនេះនឹងមិនគិតថ្លៃសម្រាប់ប្រជាជន រុស្ស៊ី នោះទេ។

មូលនិធិនេះបានសន្យានៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាក់វ៉ាក់សាំងពីរដូសនឹងមានតម្លៃទាបជាង ២ ដងឬច្រើនដងធៀបនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬក្រុមហ៊ុន Moderna ដែលលក់ថ្លៃជាងប្រហែល ២០ ដុល្លារ និង ១៥ ដល់ ២៥ ដុល្លារក្នុងមួយដូស ដោយផ្អែកលើកិច្ចព្រមព្រៀងដែលក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខា ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេទៅ រដ្ឋាភិបាលអាម៉េរិក។

លោក គីរីល ឌីមីទ្រីវ ប្រធានមូលនិធិនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា វ៉ាក់សាំងជាង ១ ពាន់លានដូសរំពឹងផលិតនៅឆ្នាំក្រោយ។

លោកស្រីឧបនាយករដ្ឋមន្ត្រី តាតយ៉ាណា ហ្គោលីកូវ៉ា មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេស រុស្ស៊ី ត្រូវបានរំពឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយវ៉ាក់សាំង Sputnik V ចំនួនជាង ២ លានដូសនឹងត្រូវផលិតនៅក្នុងប្រទេស រុស្ស៊ី ក្នុងឆ្នាំនេះ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព៌ត័មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍