អាស្រ័យដោយអនុវត្តល្អកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ជីវភាពរស់នៅរបស់បងប្អូនបណ្ដាជន ជាតិនៅលើភូមិសាស្ត្រខេត្ត ដាក់ឡាក់ បានមានការវិវត្តគួរឲ្យកត់សម្គាល់ មុខមាត់ជនបទមានការប្រែថ្មី យ៉ាងពិតប្រាកដ។
ក្នុងដំណាក់កាល ២០១៦ - ២០២០ ខេត្ត ដាក់ឡាក់ បានកៀរគរថវិកាបានជាង ៥០៤ ពាន់លានដុងដើម្បីវិនិយោគសាងសង់ថ្មីនិងដំឡើងចំនួនសំណង់ ១.០៩៦ ថែទាំប្រចាំនិងជួសជុលខួបនូវចំនួន ១១៣ សំណង់ហេដ្ឋារចនាសម្ព័ន្ធអនុវត្តគម្រោងអភិវឌ្ឍន៍ផលិតកម្មចំនួន ៥៥៣ ពង្រីកទូលាយទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រអោយជាង ១១.០០០ ក្រុមគ្រួសារនៅតាមបណ្ដាឃុំលំបាកលំបិនពិសេសឃុំជាប់ព្រំប្រទល់ បណ្ដាភូមិ និគម លំបាកលំបិនពិសេស។
ខេត្តក៏បានដំណើរការគម្រោងឧបត្ថម្ភការអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទូលាយទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រផ្សេងៗ ជួយបងប្អូនជនជាតិចេះ អនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការបង្កបង្កើនផលឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
អាស្រ័យហេតុដូច្នេះ អត្រាគ្រួសារក្រីក្រនៅលើភូមិសាស្ត្រ ខេត្តនៅត្រឹមតែ ៤,៩៩% ប៉ុណ្ណោះ អត្រាគ្រួសារក្រីក្រនៅបណ្ដាឃុំលំបាកលំបិនពិសេសតំបន់ បងប្អូនជនជាតិភាគតិចបានថយចុះជាមធ្យម ៥% ក្នុងមួយឆ្នាំ។
ក្នុងដំណាក់កាល ២០២១ - ២០២៥ ខាងមុខខេត្ត ដាក់ឡាក់ នឹងខិតខំប្រឹងប្រែងកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រពី ១,៥ ដល់ ២% ក្នុងមួយឆ្នាំ រីឯក្រុមគ្រួសារក្រីក្រជាជនជាតិភាគតិចថយចុះពី ៣ ដល់ ៤% ក្នុងមួយឆ្នាំ ប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់ដល់ឆ្នាំ ២០២៥ នឹងសម្រេច បាន ៥៩,៦៩ លានដុងក្នុងមួយឆ្នាំ៕
អត្ថបទនិងរូបថត៖ ហា្វយធូ - ទន់អាញ់