វ៉ាក់សាំង ​កូ​វីដ​-១៩ ចំនួន​ពីរ ត្រូវបាន ​ឥណ្ឌា ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ មួយ​ជា​ផលិតផល​ក្នុងស្រុក

វ៉ាក់សាំង ​កូ​វីដ​-១៩ ចំនួន​ពីរ ត្រូវបាន ​ឥណ្ឌា ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ មួយ​ជា​ផលិតផល​ក្នុងស្រុក

និយ័តករឱសថរបស់ ឥណ្ឌា បានអនុម័តវ៉ាក់សាំង កូវីដ-១៩  ចំនួនពីរដើម្បីការប្រើប្រាស់បន្ទាន់ក្នុងការចាក់ឲ្យប្រជាជន។ ក្នុងចំណោមវ៉ាក់សាំងទាំងពីរមានមួយបង្កើតឡើងដោយក្រុមហ៊ុន អង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford និងមួយទៀតអភិវឌ្ឍក្នុងស្រុកផ្ទាល់។

វ៉ាក់សាំង ​កូ​វីដ​-១៩ ចំនួន​ពីរ ត្រូវបាន ​ឥណ្ឌា ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ មួយ​ជា​ផលិតផល​ក្នុងស្រុក ảnh 1គំរូវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។ រូបថត AFP

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ លើពិភពលោក ឥណ្ឌា បានផ្ដល់ការយល់ព្រមលើវ៉ាក់សាំងម្ដងពីរតែម្ដង។ V.G. Somani ប្រធានគ្រប់គ្រងឱសថ ឥណ្ឌា បាននិយាយនៅថ្ងៃទី ៣ ខែ មករា ថា ឥណ្ឌា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca របស់ អង់គ្លេស និងវ៉ាក់សាំងរបស់ក្រុមហ៊ុនក្នុងស្រុក Bharat Biotech។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក V.G. Somani បញ្ជាក់ថា វ៉ាក់សាំងរបស់ AstraZeneca ដែលអភិវឌ្ឍរួមគ្នាជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព៧០.៤២ ភាគរយ ចំណែកវ៉ាក់សាំងរបស់ Bharat Biotech ក៏មានសុវត្ថិភាពនិងផ្ដល់នូវប្រព័ន្ធភាពស៊ាំល្អផងដែរ។

វ៉ាក់សាំងរបស់ AstraZeneca ដែលចាក់នៅ ឥណ្ឌា ជាផលិតផលក្នុងស្រុកផ្ទាល់ ដែលត្រូវផលិតដោយវិទ្យាស្ថាន សេរ៉ូមឥណ្ឌា។ ចំណែកវ៉ាក់សាំងមួយទៀត ក្រុមហ៊ុន Bharat Biotech នឹងសហការផលិតជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ ឥណ្ឌា ដែលគ្រប់គ្រងដោយរដ្ឋ។ 

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Somani បញ្ជាក់ថា វ៉ាក់សាំងរបស់ Bharat Biotech ត្រូវបានអនុញ្ញាតឲ្យប្រើដោយមានកម្រិតក្នុងករណីបន្ទាន់។ នាយករដ្ឋមន្ត្រី ឥណ្ឌា

នារិន្ទ្រា ម៉ូឌី បានសាទរព័ត៌មាននេះដែរ។ លោកសរសេរលើ Twitter ថា ពលរដ្ឋ ឥណ្ឌាមានមោទកភាពដែលវ៉ាក់សាំងទាំងពីរសុទ្ធតែត្រូវបានផលិតក្នុងស្រុក ដែលជាសញ្ញានៃការពឹងផ្អែកលើខ្លួនឯង។

ព័ត៌មាននៃការផ្ដល់ភ្លើងបៃតងលើការប្រើប្រាស់វ៉ាក់សាំងនេះ បានលេចឮច្រើនថ្ងៃមកហើយនៅ ឥណ្ឌា។ លោក Prakash Javadekar រដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វ ផ្សាយបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ២ ខែ មករា ថាវ៉ាក់សាំង AstraZeneca និងសាកលវិទ្យាល័យ Oxford ទទួលបានការអនុញ្ញាតនៅថ្ងៃទី ១ ខែ មករា។ 

រដ្ឋមន្ត្រីរូបនេះបន្ថែមថា យ៉ាងហោចណាស់វ៉ាក់សាំងចំនួន ៣ បន្ថែមទៀតកំពុងរង់ចាំទទួលបានការអនុញ្ញាតដែរដូចជាវ៉ាក់សាំង COVAXIN របស់ក្រុមហ៊ុនក្នុងស្រុក BAXIT Biotch's  វ៉ាក់សាំង ZyCoV-D របស់ក្រុមហ៊ុន Zydus Cadila និង Sputnik-V របស់ រុស្ស៊ី។ និយតករ ឥណ្ឌា ក៏បានទទួលការស្នើសុំប្រើបន្ទាន់សម្រាប់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer Inc ជាមួយក្រុមហ៊ុន BioNTech របស់ អាល្លឺម៉ង់ ផងដែរ។

លោក Javadekar ឥណ្ឌា ប្រហែលជាប្រទេសតែមួយគត់ ដែលមានវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ៤ បានត្រៀមរួចរាល់  

គួរបញ្ជាក់ថា វិទ្យាស្ថាន សេរ៉ូមឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកបានស្តុកទុកវ៉ាក់សាំង AstraZeneca ប្រហែល ៥០ លាន ដូសរួចស្រេចហើយ។

វ៉ាក់សាំងនេះនឹងត្រូវលក់ទៅឱ្យរដ្ឋាភិបាលក្នុងតម្លៃប្រហែល ៣,៤២ ដុល្លារអាមេរិកក្នុងមួយដូសនិង ១៣,៦៨ ដុល្លារលើទីផ្សារឯកជន។ ឥណ្ឌា សង្ឃឹមថានឹងចាក់វ៉ាក់សាំងឲ្យប្រជាជនចំនួន ៣០០ លាននាក់ ក្នុងរយៈពេល ៦ ទៅ ៨ ខែដំបូងនៃឆ្នាំនេះ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍