ក្នុងគោលបំណងអភិរក្ស រីកសាយភាយភាសាក៏ដូចជាអក្សររបស់បងប្អូនជនជាតិ ថៃ ក្រោមការជួយឧបត្ថម្ភពីសំណាក់គ្រូបង្រៀននិងអ្នកស្រាវជ្រាវវប្បធម៌ជនជាតិ ថៃ នៅលើភូមិសាស្រ្តខេត្ត សិស្សសាលាមួយក្រុមនៃវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានស្រាវជ្រាវ រចនាគេហទំព័រនិងចងក្រងដោយជោគជ័យនូវកម្រងឯកសារជំនួយស្មារតីសម្រាប់រៀនសរសេរអក្សរជនជាតិ ថៃ ដោយខ្លួនឯងលើបណ្តាញអ៊ីនធើណិត។
ជាមួយនឹងចំណុចប្រសព្វ (interface) រស់រវើកគួបផ្សំនឹងវិធីសាស្រ្តរៀនសូត្រទំនើប គេហទំព័រ "Hocchuthai.com" បានជួយអ្នកទាំងឡាយណាដែលមានតម្រូវការស្វែងយល់ពីអក្សរជនជាតិ ថៃ អាចភ្ជាប់ខ្លួនយ៉ាងងាយស្រួល ស្វែងយល់ពីអក្ខរក្រម វិធាននៃការផ្គូផ្គងសំឡេង… នៅលើកុំព្យូទ័រឬស្មាតហ្វូន។
មិនត្រឹមតែជួយឱ្យអ្នកសិក្សាផ្លាស់ប្តូរថ្មីនូវការរិះគិត វិធីរៀនសូត្រ ពង្រីកភាពវិជ្ជមានបុរេសកម្មច្នៃប្រឌិតប៉ុណ្ណោះទេ គេហទំព័រ Hocchuthai.com នៅថែមទាំងរួមចំណែកដល់ការថែរក្សា អភិរក្សនិងពង្រីកអត្តសញ្ញាណជនជាតិ ថៃ នៅ ដៀនបៀន ផងដែរ។
ជាមួយនឹងអត្ថន័យនិងប្រសិទ្ធភាពដ៏ជាក់ស្តែង Hocchuthai.com បានដណ្ដើម ជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រឡង ប្រណាំងការច្នៃប្រឌិតសម្រាប់យុវជនជំទង់និងកុមារថ្នាក់ជាតិលើកទី ១៥ ឆ្នាំ ២០១៩៕
អត្ថបទនិងរូបថត៖ ទន់អាញ់