ផ្ដើមពីគោលការណ៍ធំៗ គោលនយោបាយជាក់ស្តែងរបស់បក្សនិងរដ្ឋ ក្រោមការចង្អុលបង្ហាញណែនាំយ៉ាងដិតដល់របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សឺនឡា បក្ខភាគ អាជ្ញាធរស្រុកតំបន់ខ្ពស់ បាក់អៀន បានពង្រីកតួនាទីដឹកនាំលើ ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ធានាកិច្ចការពារជាតិ - សន្តិសុខ បង្កកម្លាំងរីក សាយ ទាក់ទាញបងប្អូនបណ្ដាជនជាតិភាគតិចអនុវត្តតាម...។

ការផ្លាស់ប្តូរថ្មីនៅតំបន់ដីលំបាកលំបិន
បាក់អៀន (ខេត្ត សឺនឡា) ជាស្រុកមួយសម្បូរនូវប្រពៃណីប្រវត្តិសាស្រ្តនិងមនុស្សសាស្រ្តស្ថិតនៅជម្រាលប៉ែកខាងនិរតីនៃជួរភ្នំ ហ្វាងលៀនសឺន មានបងប្អូនជនជាតិចំនួន ៧ រួមរស់ជាមួយគ្នា ក្នុងនោះ បងប្អូនជនជាតិ ម៉ុង មានចំនួន ៤២%។

ពីមុន ផ្លូវធ្វើដំណើរទៅកាន់ បាក់អៀន ត្រូវបានប្រដូចទៅនឹង "ផ្លូវធ្វើដំណើរឡើងទៅលើមេឃ" រថយន្តមិនអាចទៅដល់បានឡើយ។ មកដល់ពេលនេះ ទូទាំងស្រុកមាន ១៦ ឃុំនិងទីរួមស្រុកគឺមាន ១៣ ឃុំនិងទីរួមស្រុកមានផ្លូវរថយន្តទៅ ដល់មជ្ឈមណ្ឌល ៩៦% ក្រុមគ្រួសារបានប្រើប្រាស់ភ្លើងពីបណ្តាញអគ្គិសនីជាតិ ៩៧% នៃចំនួនប្រជាជននៅជនបទមានទឹកស្អាតប្រើប្រាស់ស្របអនាម័យ អត្រានៃបន្ទប់រៀនល្អមាំទាំសម្រេច ៦៩,៨% អត្រាក្រុមគ្រួសារក្រីក្រនៅ ១៩%...។

គឺដោយសារកម្លាំងដ៏ខ្លាំងក្លានៃ "គំនិតបក្សទឹកចិត្តប្រជាជន" នេះហើយដែលបានបង្កើតឡើងនូវសមិទ្ធផលគួរអោយកត់សម្គាល់ទាំងនោះ! ដើម្បីអោយបងប្អូនជនជាតិកែលម្អជីវភាពរស់នៅ បក្ខភាគស្រុក បាក់អៀន បានរួសរាន់ផ្សព្វ ផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃបក្ខភាគ ព្រមទាំងពង្រីកសក្តានុភាពនិងឧត្តមភាពរបស់មូលដ្ឋាន។

ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់បក្ខភាគស្រុក រចនាសម្ព័ន្ធកសិកម្មផ្លាស់ប្តូរតាមទិសដៅវិជ្ជមាន៖ កាត់បន្ថយផ្ទៃដីដាំពោតជាបណ្តើរៗ ដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព ងាកមកអភិវឌ្ឍដំណាំហូបផ្លែ ដំណាំយកមើមនិងដំណាំឧស្សាហ កម្មវិញ។
អាស្រ័យហេតុដូច្នេះ ទូទាំងស្រុកមានផ្ទៃដីដាំដំណាំហូបផ្លែចំនួន ៥.៨៦៨ ហិកតា ផលិតផលតែឋានពពក តាសួ និងទំពាំងព្រិចត្រាំទឹកអំបិលម្ទេស ហាងដុង សម្រេចបានស្តង់ដារកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ផលិតផលចំនួន ២ ដែលត្រូវបានទទួលស្គាល់ស្លាកសញ្ញាគឺហ័រថន សឺនឡា និងតែ តាសួ។

អញ្ជើញមកកាន់សហករណ៍ បាវឡឹម នៅឃុំ ភៀងបាន អាចសម្លឹងឃើញអំពកដីខ្សោះជីជាតិពីមុន ឥឡូវនេះត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងនៃបណ្ដាចម្ការផ្លែឈើ កសិដ្ឋានចិញ្ចឹមបសុសត្វ។
ក្រោមការជួយឧបត្ថម្ភរបស់បក្ខភាគស្រុក សហករណ៍ បាវឡឹម កំណត់បានទិស ដៅធ្វើសេដ្ឋកិច្ច ថ្មីហើយបច្ចុប្បន្នបានផលចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំៗ ។

លោក កឹមវ៉ាន់គឿង ជនជាតិ ថៃ ជាបក្ខជន នាយកសហករណ៍ បាវឡឹម បានឲ្យដឹងថា៖ "កំណត់ថាបក្ខជនត្រូវតែជាអ្នកនាំមុខជានិច្ច យើងខ្ញុំបានបង្កើត សហករណ៍ បាវឡឹម ដើម្បីអោយប្រជាជនឃើញពីប្រសិទ្ធភាពនៃទម្រង់រូបភាពសេដ្ឋកិច្ចថ្មីផង បង្កើតការងារធ្វើអោយពួកគាត់ផង។ ផ្តើមពីនោះ បងប្អូនជនជាតិទុកចិត្តលើមាគ៌ា គោលការណ៍របស់បក្ស"។
ភក្តីភាព "គុណបក្ស - ទឹកចិត្តប្រជាជន"
ជ្រួតជ្រាបពាក្យទូន្មានរបស់លោកអ៊ំ ហូ៖ "ងាយស្រួលរាប់រយដងបើគ្មានប្រជា ជនក៏មិនអាចទៅរួច ពិបាករាប់ម៉ឺនដងប្រជាជនគិតគូរគង់នឹងបានសម្រេច"។

នៅមូលដ្ឋាន បក្ខភាគស្រុក បាក់អៀន បានបំផុសកម្លាំងដ៏ខ្លាំងក្លារបស់បងប្អូនជនរួមជាតិក្នុងការកសាងជនបទថ្មី លើកកម្ពស់ស្មារតីនាំមុខធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ប្រមូលផ្តុំការចូលរួមដ៏សកម្មពីសំណាក់រាល់អង្គការមហាជននៅក្នុងភូមិធ្វើជា អង្គភាពស្នូលដើម្បីបង្កើតនូវការឯកភាពក្នុងការយល់ដឹង ការប្តេជ្ញាចិត្តក្នុងរាល់សកម្មភាព។ ផ្តើមពីនោះ បងប្អូនជនរួមជាតិបានរួមកម្លាំង ស្រុះចិត្ត បរិច្ចាគដីរាប់ពាន់ម៉ែត្រការ៉េសម្រាប់បើកផ្លូវគមនាគមន៍ សង់អាគារវប្បធម៌។

បណ្ដាផ្ទះមហាសាមគ្គី "ជម្រកកក់ក្តៅសម្រាប់កសិករ"... លេចឡើងកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃមិនត្រឹមតែរួមចំណែកកែលម្អមុខមាត់ជនបទប៉ុណ្ណោះទេ ថែមទាំងជួយអោយបងប្អូនជនជាតិមានជីវភាពរស់នៅស្ថិរភាពទៀតផង។ នៅ ពេលមានការស្រុះចិត្តស្រុះគំនិតគ្នាហើយ រាល់គោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្សបានជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស។

មកដល់ភូមិ ប៉ត ឃុំ មឿងខ្វា ងាយនឹងយល់ឃើញថាជីវភាពរស់នៅរបស់បងប្អូនជន ជាតិ ថៃ នៅទីនេះមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ បក្ខជនក្នុងភូមិតែងតែជាគំរូនាំមុខ សកម្មចលនាបងប្អូនជនជាតិអនុវត្តល្អរាល់ចលនាប្រឡងប្រណាំង។

ដោយយល់ដឹងថាការចិញ្ចឹមបសុសត្វ បក្សីស្រុកនៅក្រោមផ្ទះគឺបំពុលបរិស្ថាន ធ្វើ ឱ្យប៉ះពាល់ដល់សុខភាព ១០០% ក្រុមគ្រួសារបងប្អូនជនជាតិបានសង់ក្រោលដាច់ដោយ ឡែកសម្រាប់ គោ ក្របី ធានាអនាម័យបរិស្ថានផង បង្ការជំងឺតម្កាត់ផង។
លោក លឺវ៉ាន់ឌឹក លេខាសាខាបក្សភូមិ ប៉ត ឃុំ មឿងខ្វា បានចែករំលែកថា៖ "បច្ចុប្បន្ន សាខាបក្ខភូមិ ប៉ត មានបក្ខជនចំនួន ២៣ រូប។ ក្នុងរាល់ពេលប្រជុំជីវភាព យើងខ្ញុំតែងតែឯកភាពផ្សព្វផ្សាយវិធីធ្វើសមស្រប ជួយកែ លម្អជីវ ភាពរស់នៅរបស់បងប្អូនជនជាតិក្នុងភូមិបានយ៉ាងច្រើន។"

នៅជិតនឹងប្រជាជន នៅជាប់នឹងប្រជាជន "ស្តាប់ប្រជាជននិយាយ និយាយប្រជាជនយល់ ធ្វើអោយប្រជាជនជឿ" នោះគឺជាវិធីដែលបក្ខភាគនិងអាជ្ញាធរស្រុក បាក់ អៀន រក្សានិងពង្រីកបាននូវប្រពៃណី "គុណបក្ស - ទឹកចិត្តប្រជាជន" ដ៏ល្អ ផូរផង់ដែលបានលត់ដំតាំងពីអតីតកាលដ៏ក្លៀវក្លានៃដែនដីស្រុកកំណើតនៃ "ប្តីប្រពន្ធ អា ភូ" កាលពីជំនាន់ដើម៕
អត្ថបទនិងរូបថត៖ ហ្វាងតឹម - ហ្វាងហា - វៀតហ្វាង