តាំងពីព្រឹកព្រលឹមថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ មានគ្រួសារជនជាតិ ចាម ប្រមាណជា ១៥០ គ្រួដោយមានមនុស្សជិត ៥០០ នាក់នៅភូមិ ហ្វាឡុក ឃុំ មិញហ្វា ស្រុក យ៉ូវទៀង ខេត្ត ប៊ិញយឿង បានមានវត្តមានគ្រប់ៗ គ្នាសម្រាប់ធ្វើអត្តសញ្ញាណបណ្ណតាមគំរូថ្មី។
សព្វថ្ងៃ ក្រៅពីធ្វើសេដ្ឋកិច្ចនៅឯមូលដ្ឋាន មានកូនក្មួយបងប្អូនជនជាតិ ចាម ជាច្រើននាក់បានចំណាកស្រុកទៅធ្វើជាកម្មករតាមក្រុមហ៊ុនផ្សេងៗ នៅខេត្ត ប៊ិញយឿង ប៊ិញ ភឿក ហេតុដូច្នេះហើយការណ៍មានលិខិតស្នាមផ្សេងៗ ភ្ជាប់ខ្លួនពិតជាសំខាន់ណាស់៕
ដំណឹងនិងរូបថត៖ ហ្វៀនត្រាង
ប្រែសម្រួលដោយ៖ សិរី - បឹងឈូក