បច្ចុប្បន្ន បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូងឬហៅថាតំបន់ ណាមបូ មានវត្តជាង ៤៦០ វត្ត ដោយមានបណ្ដាលក្ខណៈរូបចម្លាក់សិល្បៈគំនូរដ៏ល្អឯក ពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ ចូលឆ្នាំថ្មី សែនដូនតា អកអំបុក ។ល។ ព្រមជាមួយទម្រង់សិល្បៈដ៏ល្អឯកជាច្រើនប្រភេទដូចជា៖ ល្ខោនយូកេ របាំ ភ្លេងពិណពាទ្យ... ។ល។ នេះជាមូលដ្ឋានគ្រឹះដើម្បីខេត្ត ក្រុងទាំងឡាយស្ថាបនាអោយលេចចេញជារូបរាងបណ្តើរៗ នូវផលិតផលទេសចរណ៍ដោយឡែកផ្សេងៗ ទាក់ទាញភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយ។

ពង្រីកឧត្តមភាពអំពីស្ថាបត្យកម្ម វប្បធម៌ខាងព្រលឹងវិញ្ញាណ ខេត្ត ត្រាវិញ បានបង្កើតខ្សែទេសចរណ៍មានលក្ខណៈដាច់ដោយឡែកជាច្រើននិងគោលដៅ ទេសចណ៍ដ៏ទាក់ទាញផ្សេងៗ តួយ៉ាងដូចជា៖ វត្ត កំពង់ និគ្រោធ (កំពង់ជ្រៃ) នៅទីរួមស្រុក ចូវ ថាញ់ (ស្រុក ចូវថាញ់) វត្ត កំពង់ ពោធិព្រឹក្សបង្រៃចាស់ នៅឃុំ ហាមតឹន (ស្រុក ត្រាគូ) ភូមិទេសចរណ៍វប្បធម៌ ខ្មែរ នៅឃុំ លឿងហ្វា (ស្រុក ចូវថាញ់) ។ល។

ពេលចូលរួមសកម្មភាពទេសចរណ៍ទាំងនោះ បងប្អូនជនជាតិ ខ្មែរ មានចំណូលបន្ថែមផងហើយថែមទាំងមានឱកាសផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ជនជាតិទៀតផង។ ជាមួយនឹងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្សេងៗ ខេត្ត ត្រាវិញ ឆ្ពោះទៅរកគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥ លានលើកនាក់ក្នុងឆ្នាំ ២០២៥ ចំណូលសរុបសម្រេចជាង ១.៦០០ ពាន់លានដុង។

ត្រូវបានចាត់ទុកថាជាដែនដីសម្បូរទៅដោយបុណ្យទានផ្សេងៗ ខេត្ត សុកត្រាំង ផ្តល់អាទិភាពទៅលើការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌បុណ្យទាន ទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយព្រមទាំង អភិវឌ្ឍបណ្តុំ ខ្សែ កម្មវិធីផ្សារភ្ជាប់ទៅនឹងតម្លៃវប្បធម៌រូបីយនិងអរូបីយរបស់បងប្អូនជនជាតិ ខ្មែរ ។ល។


អញ្ជើញមកកាន់ខេត្ត សុកត្រាំង ភ្ញៀវទេសចរអាចចូលរួមពិធីបុណ្យមួយចំនួនដូចជា៖ បុណ្យសែនដូនតា អកអំបុក - ប្រណាំងទូក - ង កឋិនទាន... អញ្ជើញទស្សនាវត្តអារាមដ៏ល្អឯកផ្សេងៗ ដូចជា៖ វត្ត ស្រឡូង នៅឃុំ ដាយ តឹម (ស្រុក មីស្វៀន) វត្ត សិរីតេជោ មហាទុប នៅសង្កាត់លេខ ៣ (ទីក្រុង សុក ត្រាំង) ។ល។ ឬអញ្ជើញទៅកាន់ចំណុចទេសចរណ៍សហគមន៍ដ៏គួរឱ្យទាក់ ទាញ៖ បណ្តុំទេសចរណ៍ សហគមន៍ភូមិ ភឿងអាន ៣ នៅ ឃុំ ហ៊ឹងភូ (ស្រុក មីទូ) បណ្តុំសហគមន៍ទេសចរណ៍កូនកោះ មីភឿក នៅឃុំ ញើនមី (ស្រុក កេសាច់) ។ល។


ការទាញយកផលពីភាពខុសប្លែក លក្ខណៈដ៏វិសេសវិសាលដើម្បីធ្វើពិពិធកម្មផលិត ផលទេសចរណ៍ កំពុងជាទិសដៅសមស្រប ជួយកំណត់ជំហរនៃពាណិជ្ជសញ្ញាទេសចរណ៍ដោយឡែក សម្រាប់ខេត្តក្រុងនីមួយៗ ផងហើយរួមចំណែក ក្នុងការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ទៀត ផង៕
អត្ថបទនិងរូបថត៖ ថាញ់ត្រា - ភុកថាញ់ - យាញ់ឡើយ - អៀនថាញ់
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ មេសា (ឆ្នាំ ២០២១) ដោយ៖ ជ័យពិសិដ្ឋ