ជាដែនដីមានវប្បធម៌ចម្រុះពណ៌ ក្នុងរយៈពេលកន្លងទៅ ការអភិរក្សនិងពង្រីកតម្លៃប្រពៃណីផ្សេងៗ រួមទាំង មុខរបរដេរ ប៉ាក់សម្លៀកបំពាក់តែងតែត្រូវបានស្រុក វុឹនហូ (ខេត្ត សឺនឡា) យកចិត្តទុកដាក់ជាពិសេស។
ឃុំ ឡុងលួង មានប្រជាជន ៨៣,៦ ភាគរយជាជនជាតិ ម៉ុង។ នារីជនជាតិ ម៉ុង នៅទីនេះនៅតែរក្សាបានទំនៀមទម្លាប់នៃការដេរ ប៉ាក់និងប្រើសម្លៀកបំពាក់ប្រពៃណីក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
នាពេលជិតដល់ថ្ងៃចូលឆ្នាំថ្មីនារីជនជាតិ ម៉ុង ផ្តោតការយកចិត្តទុកដាក់ទៅលើការ ដេរប៉ាក់សម្លៀកបំពាក់សម្រាប់ខ្លួន ក្រុមគ្រួសារឬសម្រាប់លក់ឱ្យភ្ញៀវទេសចរ។
បងស្រី ត្រាងធីយួ នៅភូមិ ប៉ាខា មានប្រសាសន៍អោយដឹងថា៖ "ក្រុមគ្រួសារខ្ញុំមានប្រពៃណីប្រកបមុខរបរដេរ ប៉ាក់។ ក្នុងឱកាសបុណ្យឯករាជជាតិ បុណ្យប្រពៃណី ជួនកាលមានថ្ងៃខ្ញុំលក់សម្លៀកបំពាក់បានជិត ១០០ សម្រាប់ក្នុងតម្លៃពី ១ រហូតដល់ ២ លានដុងក្នុងមួយសម្រាប់។ ខ្ញុំគ្រោងនឹងបង្កើតក្រុមនារីដេរ ប៉ាក់ ដោយមានសមាជិកាពី ១៥ ទៅ ២០ នាក់ដើម្បីបង្កើតការងារធ្វើសម្រាប់ បងប្អូននារីក្នុងភូមិ។"
យោងតាមលោកស្រី ង្វៀនធីលឺ ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក វុឹនហូ បងប្អូនជនជាតិ ម៉ុង មានប្រមាណជា ៣០ ភាគរយនៃចំនួនប្រជាជនក្នុងស្រុក។
ដូច្នេះហើយ ការថែរក្សានិងពង្រីកតម្លៃវប្បធម៌ជនជាតិនឹងបើកឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ស្រុក។ ស្រុក វុឹនហូ កំពុងចាត់តាំងបណ្ដាសកម្មភាពឃោសនា ផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍យ៉ាងសកម្មក្នុងគោលបំណង ពាំនាំសម្លៀកបំពាក់ របស់ជនជាតិ ម៉ុង ឱ្យក្លាយទៅជាផលិតផលទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សសម្រស់វប្បធម៌ទាំងឡាយនៃបងប្អូនជនជាតិ៕
អត្ថបទនិងរូបថត៖ ក្វាងគ្វៀត
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ