ប្រជុំកោះ ទ្រឿងសា ស្ថិតលើដែនទឹកនៃ ខេត្ត ខាញ់ហ្វា រួមមាន ជួរកោះដោយមានកោះ តំបន់វាលក្រោមទឹក វាលផ្កាថ្មជាង ១០០ កន្លែងដែលព័ទ្ធជុំវិញតំបន់សមុទ្រដ៏ធំទូលាយមួយ។
ប្រជុំកោះត្រូវបានបែងចែកចេញជាបណ្តុំកោះទាំង ៨ គឺ៖ សុងទឺ ឡយតា ធីទឺ ណាមអៀត ស៊ិញតូន ទ្រឿងសា ថាមហៀម និង ប៊ិញង្វៀន។
ប្រឈមមុខនឹងធម្មជាតិដ៏កាចសាហាវជាមួយនឹងកម្តៅព្រះអាទិត្យនិងខ្យល់ភ្លៀងព្យុះរលកបក់បោកក៏ប៉ុន្តែប្រជុំកោះ ទ្រឿងសា នៅតែលេចឡើងនូវសម្រស់ដ៏មោះមុតនិងភាពរឹងមាំមិនព្រមចុះចាញ់ចំពោះមុខមហាសាគរ។ នោះគឺជាសម្រស់នៃអធិបតេយ្យភាពសមុទ្រ កោះដ៏ពិសិដ្ឋនៃមាតុភូមិ វៀតណាម៕
អត្ថបទនិងរូបថត៖ ថាញ់ដាត
បញ្ចូលអត្ថបទដោយ៖ អៀនថាញ់