ក្រោយរយៈពេលជាង ៦ ឆ្នាំរុះរើពីអាងទឹកនៃបឹងវារីអគ្គិសនី មករស់នៅនៅភូមិ ហាយកាន់ ឃុំ ភូងៀ ចំណុះស្រុកព្រំដែន ប៊ូយ៉ាម៉ឹប (ខេត្ត ប៊ិញភឿក) ប្រជាជនជិត ១២០ គ្រួសារនៅតំបន់តាំងទីលំនៅលេខ ១១៩ មានជីវភាពរស់នៅសុខដុមរមនាប្រកបមុខរបរចិញ្ចឹមជីវិតសមល្មមនៅលើដែនដីថ្មីជាបណ្ដើៗ ហើយ។
នៅពេលបង្កើតឡើង តំបន់តាំងទីលំនៅលេខ ១១៩ ប្រមូលផ្តុំភាគច្រើនគឺគ្រួសារក្រីក្រជាបងប្អូនជនជាតិភាគតិចដែលមានស្ថានភាពលំបាកលំបិន។ ក្នុងគោលបំណងជួយអោយបងប្អូនជនជាតិលំនឹងជីវភាព ស្រុក ប៊ូយ៉ាម៉ឹប បានសហការជាមួយអង្គភាពសេដ្ឋកិច្ចការពារជាតិ ៧៧៨ (យោធភូមិភាគ លេខ ៧) គួបបញ្ចូលប្រភពទុនផ្សេងៗ ជួយឧបត្ថម្ភអោយគ្រួសារនីមួយៗ នូវផ្ទៃដីទំហំ ៤០០ ម៉ែត្រការ៉េនិងផ្ទះលំនៅដែលមានតម្លៃពី ៦០ ដល់ ៨០ លាន ដុងក្នុងមួយខ្នង ក្រាលកៅស៊ូចាក់បេតុងខ្សែផ្លូវជាច្រើនក្នុងតំបន់ ផ្តល់ពូជដំណាំ ពូជសត្វចិញ្ចឹមដោយឥតគិតថ្លៃ ជួយឧបត្ថម្ភទុនកម្ចីជាដើម។
យោងតាមលោក ឌៀវលឺ ជនជាតិ ស្ទៀង កាលពីមុន គ្រួសារលោកនៅក្រុមលេខ ៦ ភូមិ តឹនឡឹប។ នៅទីនោះ ពេលចូលរដូវភ្លៀង ការធ្វើដំណើរទៅមកជួបការលំបាកលំបិនខ្លាំងណាស់ដល់រដូវប្រាំងខ្វះទឹកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីមករស់នៅនៅតំបន់តាំងទីលំនៅលេខ ១១៩ នេះ ជីវភាពរស់នៅរបស់គ្រួសារលោកមានការផ្លាស់ប្តូរច្រើនណាស់ មានភ្លើងអគ្គិសនី ផ្លូវមនាគមន៍ទឹកប្រើប្រាស់គ្រប់គ្រាន់... ជីវភាពរស់នៅបានលំនឹងជាងពេលមុន។
ការផ្លាស់ប្តូរទាំងនេះគឺជាសក្ខីកម្មសម្រាប់ភាពជោគជ័យរបស់ស្រុក ប៊ូយ៉ា ម៉ឹប ក្នុងការងារគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ៕
អត្ថបទនិងរូបថត៖ កាហ្គឿយហ៍
បញ្ចូលអត្ថបទដោយ៖ ធីតា