ឡាយចូវ គឺជាខេត្តជាប់ព្រំដែន តំបន់ខ្ពស់ស្ថិតនៅភាគពាយព្យនៃមាតុ ភូមិ។ ទូទាំងខេត្តមានជនជាតិរស់នៅចំនួន ២០ ក្រុម ក្នុងចំណោមនោះ បងប្អូនជនជាតិភាគតិចមានអត្រាជាង ៨០ ភាគរយ។
ដោយបានកំណត់ថា ការថែទាំសុខភាពសហគមន៍ជាកត្តាកំណត់មួយក្នុងចំណោមកត្តាកំណត់ចំពោះការអភិវឌ្ឍនៃមូលដ្ឋានខេត្ត ឡាយចូវ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រីកតួនាទីរបស់ កងកម្លាំងបុគ្គលិកសុខាភិបាលនៅតាមភូមិនិគម។
លោក ប៊ួយទៀនថាញ់ វេជ្ជបណ្ឌិតឯកទេសកម្រិត ២ ប្រធានមន្ទីរសុខាភិ បាលខេត្ត ឡាយចូវ មានប្រសាសន៍អោយដឹងថា៖ "បច្ចុប្បន្ននេះ ទូទាំងខេត្តមានបុគ្គលិកសុខាភិបាលតាមភូមិនិគមជាង ៩០០ រូប។ កងជួរនេះត្រូវបានប្រៀបធៀបដូចជា "ភ្នាក់ងារជំនួយពីចម្ងាយ" នៃផ្នែកសុខាភិបាល។ ពួកគាត់ជាអ្នកមានការយល់ដឹង យ៉ាងជ្រៅជ្រះអំពីភូមិសាស្រ្ត ផ្សារភ្ជាប់ជិតស្និទ្ធជាមួយភូមិឋាន មានបំណិនខាងផ្សព្វផ្សាយព័ត៌មាននិងប្រាស្រ័យទាក់ទង់សមស្របជាមួយបងប្អូនជនជាតិភាគតិច។ អាស្រ័យហេតុដូច្នេះ គុណភាពនៃការថែទាំសុខភាពសហគមន៍កាន់តែបានបង្កើនខ្ពស់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺនៅតាមភូមិនិគមតំបន់ខ្ពស់"។
ក្នុងរយៈពេលខាងមុខ ផ្នែកសុខាភិបាលខេត្ត ឡាយចូវ នឹងបន្តពង្រឹង បង្កើនការងារហ្វឹកហ្វឺន បំប៉នចំណេះដឹង បំណិនផ្សព្វផ្សាយព័ត៌មានអប់រំសុខភាពនៅតាមសហគមន៍សម្រាប់កងកម្លាំងបុគ្គលិកសុខាភិបាលនៅតាមភូមិនិគម។ ព្រមទាំង បំពេញបន្ថែមបុគ្គលិកសុខាភិបាលនៅតាមភូមិនិគមទាំង ឡាយដែលនៅខ្វះ…៕
អត្ថបទនិងរូបថត៖ ង្វៀនអ្វាញ់
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ