ជាកោះជួរមុខមួយក្នុងចំណោមកោះជួរមុខផ្សេងៗ នៃមាតុភូមិ ស្រុក កោះ លីសឺន មានទីតាំងស្ថិតនៅប៉ែកឦសាននៃខេត្ត ក្វាងង៉ាយ ចម្ងាយពីដីគោក ១៥ ម៉ៃល៍ មានចំនួនប្រជាជនជាង ២២.០០០ នាក់។
ក្នុងប៉ុន្មានឆាំ្នថ្មីៗ កន្លងទៅនេះ ស្រុកបានពង្រីកសក្តានុពល ឧត្តមភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅវឌ្ឍនភាព អភិវឌ្ឍប្រកបដោយចីរភាព បង្កើនសមាមាត្រនៃផ្នែកពាណិជ្ជកម្ម សេវាកម្មបន្តិចម្តងៗ ក្នុងចំណោមនោះ ផ្នែកសេវាកម្មទេសចរណ៍មាន ការអភិវឌ្ឍដោយមានលក្ខណៈទម្លុះទម្លាយភាពទ័លច្រក បានក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។
ជានិច្ចកាល ស្រុកតែងតែផ្ដោតការយកចិត្តទុកដាក់ទៅលើការបង្កើនសក្តានុពលទាំងឡាយនៅក្នុងតំបន់ការពារទប់ទល់ ពង្រឹងវិស័យការពារជាតិ សន្តិសុខនៅលើភូមិសាស្ត្រ បំផុសប្រពៃណីស្នេហាជាតិ ឆន្ទៈមោះមុតរបស់ដែនដីកំណើតនៃកងសេនាជនសមុទ្រដ៏អង់អាចក្លាហាន ហ្វាងសា ភាពស្វាហាប់ ច្នៃប្រឌិតនិងបំណងប្រាថ្នាអភិវឌ្ឍន៍រីកចម្រើនរបស់កងទ័ព និងប្រជាជន លីសឺន បន្តកិច្ចខិតខំប្រឹងប្រែងកសាងស្រុកអោយខ្លាំងពូកែខាងសេដ្ឋកិច្ច រឹងមាំលើវិស័យការរពារជាតិ សន្តិសុខ រួមចំណែកដល់ការការពារយ៉ាងរឹងមាំអធិបតេយ្យភាពសមុទ្រ កោះដ៏ពិសិដ្ឋនៃមាតុប្រទេស៕
អត្ថបទនិងរូបថត៖ ង្វៀនហ្វាងអាញ់ - ត្រឹនវៀត - ភឿកង៉ុក - ង៉ុកហា
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ