ក្នុងបរិបទនៃដំណើរវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ - ១៩ ឆ្នាំនេះ ខេត្ត បាក់យ៉ាង បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងវិធានការផ្សេងៗ ដើម្បីជួយឧបត្ថម្ភប្រជាកសិករក៏ដូចជាបងប្អូនជនជាតិក្នុងការលក់ផ្លែគូលែន។
តាមរយៈនោះ ផ្លែគូលែននៃខេត្ត បាក់យ៉ាង ត្រូវបានចែកចាយជាលើកដំបូងនៅលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកធំៗ របស់ វៀតណាម ដូចជា៖ Sendo, Voso Tiki, Shopee, Postmart... ជាមួយនឹងតម្លៃអនុគ្រោះនិងការដឹកជញ្ជូនយ៉ាងឆាប់រហ័សក្នុងទូទាំងប្រទេសឆ្លងតាមរយៈ "ស្តង់លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកថ្នាក់ជាតិ"។ ការផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់លក់កសិផលតាមមធ្យោបាយឌីជីថលត្រូវបានវាយតម្លៃថាជាដំណោះស្រាយដ៏មានប្រសិទ្ធិភាព ទន្ទឹមនឹងវិធានការលក់ទំនិញតាមបែបប្រពៃណី ជួយអោយបងប្អូនជនរួមជាតិពង្រីកទីផ្សារលក់ចេញ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត បាក់យ៉ាង ក្នុងរដូវកាលដំណាំគូលែនឆ្នាំ ២០២១ ទូទាំងខេត្តមានផ្ទៃដីដាំដំណាំគូលែនទំហំ ២៨.១០០ ហិកតា បរិមាណផលប៉ាន់ប្រមាណ ១៨០.០០០ តោន គឺកើនឡើង ១៥.០០០ តោនបើប្រៀបធៀបជាមួយនឹងឆ្នាំមុន។
ផ្សារទំនើប Co.opmart នៅបណ្តាខេត្តភាគខាងជើង
បច្ចុប្បន្ននេះ បងប្អូនជនជាតិបានអនុវត្តដោយជោគជ័យនូវការជឿន លឿនផ្នែកវិទ្យាសាស្ត្របច្ចេកទេសចូលទៅក្នុងការថែទាំដំណាំគូលែន ហើយបានជាគុណភាពផ្លែគូលែនត្រូវបានកើនឡើងយ៉ាងច្បាស់ក្រឡែត។ អាស្រ័យដូច្នេះ ការលក់ផ្លែគូលែននៃបងប្អូនជនជាតិកាន់តែមានភាពងាយស្រួលជាង ប្រាក់ចំណេញច្រើនជាង រួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សេដ្ឋកិច្ច៕
អត្ថបទ៖ ង្វៀនហ្វាងអាញ់
រូបថត៖ យ៉ាញ់ឡាម - ផានទន់អាញ់
បញ្ចូលអត្ថបទដោយ៖ អៀងថាន់