ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង

ក្នុងរដូវកាលកូវីដ-១៩ សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ប៉ាថែន សិក្សាតាមប្រព័ន្ធអនឡាញ ធ្វើលំហាត់ រំលឹកមេរៀនឡើងវិញនៅឯផ្ទះ
ក្នុងរដូវកាលកូវីដ-១៩ សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ប៉ាថែន សិក្សាតាមប្រព័ន្ធអនឡាញ ធ្វើលំហាត់ រំលឹកមេរៀនឡើងវិញនៅឯផ្ទះ

ជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ១៦ ដែលមានចំនួនមនុស្សតិចតូច (ក្រោមមួយម៉ឺននាក់) នៅ វៀតណាម ជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង មានប្រជាជនចំនួន ២៦៧ គ្រួសារដែលរស់នៅប្រមូលផ្តុំនៅតាមឃុំលំបាកលំបិនខ្លាំងផ្សេងៗ ដូចជា ហុងក្វាង (ស្រុក ឡឹមប៊ិញ) លិញភូ (ស្រុក ចៀមហ្វា) កៀនធៀត និង ទ្រុងសឺន (ស្រុក អៀនសឺន)។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ជនជាតិ ប៉ាថែន បានផ្លាស់ប្តូរច្រើនហើយ…។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 1ភូមិនិគមរបស់បងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង មានការផ្លាស់ប្តូរឥតឈប់ឈរដោយមានផ្ទះសម្បែងសមរម្យធំទូលាយជាច្រើនខ្នង ផ្លូវចាក់បេតុងទើបបានសាងសង់ កសាងក្នុងពេលថ្មីៗ នេះ

ប្រសិទ្ធភាពពីគោលនយោបាយទាំងឡាយ

ជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង រស់នៅប្រមូលផ្តុំនៅតាមបណ្ដាឃុំនានាដូច ជា ហុងក្វាង (ស្រុក ឡឹមប៊ិញ) លិញភូ (ស្រុក ចៀមហ្វា) កៀនធៀត និង ទ្រុងសឺន (ស្រុក អៀនសឺន) កាលពីមុន ជីវភាពរស់នៅប្រចាំថ្ងៃនៅ មានការលំបាកលំបិនយ៉ាងច្រើន។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 2"អាស្រ័យដោយបានរៀបចំដាក់ដំណើរការអនុវត្តយ៉ាងល្អរាល់គោលនយោបាយជនជាតិ ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិភាគតិចនិយាយរួមនិងបងប្អូនជនជាតិ ប៉ាថែន និយាយដោយឡែកនៅខេត្ត ទ្វៀនក្វាង ត្រូវបានកែលម្អប្រសើរឡើងយ៉ាងច្បាស់ក្រឡែត។ ជីវភាពថ្មីត្រូវបានបង្ហាញឡើងយ៉ាងច្បាស់នៅតាមផ្ទះសម្បែងនីមួយៗ នៅគ្រប់ច្រកល្ហក ក្នុងផ្នត់គំនិតម្នាក់ៗ ក្នុងរបៀបធ្វើរបស់ជនជាតិ ប៉ាថែន ម្នាក់ៗ"– លោកស្រី ហ្វាងធីថាំ អនុប្រធានគណៈកម្មការជនជាតិខេត្ត ទ្វៀនក្វាង។

ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលបំផុតឲ្យបងប្អូនជនជាតិ ប៉ាថែន អភិវឌ្ឍ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋបានមានគោលនយោបាយជាច្រើនដើម្បីវិនិយោគ ជួយឧបត្ថម្ភលើគ្រប់ៗ វិស័យទាំងសេដ្ឋកិច្ច - វប្បធម៌ - អប់រំ - សុខា ភិបាល... ជួយអោយបងប្អូនជនជាតិ ប៉ាថែន ឈោងឈានឡើង កែលម្អជីវភាពរស់នៅ។

ក្នុងចំណោមនោះ ត្រូវតែរៀបរាប់ដល់កម្មវិធី ១៣៥ (កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតាមបណ្ដាឃុំលំបាកលំបិនខ្លាំងនៅតំបន់ភ្នំនិងតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល) កម្មវិធី ៣០a (កម្មវិធីជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងចីរភាពសម្រាប់ស្រុកក្រីក្រទាំង ៦១)...។ 

ជាពិសេសគឺ "គម្រោងការណ៍ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសម្រាប់បណ្ដាជនជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដំណាក់កាលឆ្នាំ ២០១៦ - ២០២៥" តាមសេចក្តីសម្រេចលេខ ២០៨៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 3គ្រួសារជនជាតិ ប៉ាថែន មានជីវភាពរស់នៅសុភមង្គលដើម្បីបន្តពូជពង្សនិងកសាងគ្រួសារវប្បធម៌

គម្រោងការណ៍នេះបានរួមចំណែកដ៏មានសារៈសំខាន់សម្រាប់ដោះស្រាយរាល់បញ្ហាលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ប៉ាថែន ជាពិសេសគឺការបង្កើតការងាររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់ប្រាក់ចំណូលនិងអភិរក្សលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែកនៃជនជាតិ។

កត់សម្គាល់នៅឃុំ ហុងក្វាង (ស្រុក ឡឹមប៊ិញ) កន្លែងដែលមានបងប្អូនជនជាតិ ប៉ាថែន ចំនួន ១២៧ គ្រួសាររស់នៅនោះ បានបង្ហាញឲ្យឃើញថា៖ ផ្ដើមពីការអនុវត្ត "គម្រោងការណ៍ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្ដាជនជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដំណាក់កាលឆ្នាំ ២០១៦ - ២០២៥" រួមជាមួយនឹងកម្មវិធីគោលនយោបាយជាច្រើនផ្សេងៗ ទៀត ជីវភាពរស់នៅរបស់បងប្អូនជន ជាតិ ប៉ាថែន មានការប្រែមុខមាត់ថ្មីជាច្រើន។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 4យុវជនយុវតីជនជាតិ ប៉ាថែន នៅឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង) ត្រៀមលក្ខណៈសម្រាប់ធ្វើអនាម័យបរិស្ថានអគារវប្បធម៌ឃុំក្នុងរដូវកាលកូវីដ-១៩

អាជ្ញាធរឃុំបានជួយឧបត្ថម្ភបងប្អូនជនជាតិក្នុងការអភិវឌ្ឍទម្រង់រូបភាព ផលិត កម្មថ្មីផ្សេងៗ ដូចជាចិញ្ចឹមគោ ក្របីបន្តពូជ ចិញ្ចឹមពពែ ចិញ្ចឹមត្រីកាបសាមញ្ញ... លើកស្ទួយចំណេះដឹង សមត្ថភាពបង្កបង្កើតផលកសិកម្ម ស្តារពិធីបុណ្យលោតភ្លើងឡើងវិញនិងរក្សាមុខរបរសិប្បកម្មប្រពៃណីទាំងឡាយដូចជាត្បាញសំពត់សង្កិម តម្បាញរវៃ ។ល។ អោយដំណើរការដដែលៗ។

លោក ភូឌឹកឡឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំ ហុងក្វាង មានប្រសាសន៍ឲ្យដឹងថា៖ "អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ បងប្អូនជនជាតិ ប៉ាថែន បានទទួលផលយ៉ាងច្រើនពីកម្មវិធី គោលនយោបាយជនជាតិ។ ផ្តើមពីនោះ បងប្អូនជនជាតិមានការងារប្រកបមុខរបរចិញ្ចឹមជីវិតយូរអង្វែង មានផ្ទះសម្បែងល្អមាំទាំដើម្បីស្នាក់នៅ បានប្រើប្រាស់ភ្លើងអគ្គិសនីពីបណ្តាញអគ្គិសនី មានទឹកប្រើប្រាស់ស្របអនាម័យ ហើយបានភ្ជាប់ខ្លួនទៅនឹងវប្បធម៌ ព័ត៌មាន..."។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 5ក្នុងរដូវកាលកូវីដ-១៩ សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ប៉ាថែន សិក្សាតាមប្រព័ន្ធអនឡាញ ធ្វើលំហាត់ រំលឹកមេរៀនឡើងវិញនៅឯផ្ទះ

ទន្ទឹមនឹងនោះ គោលនយោបាយពិសេសដាច់ដោយឡែកជួយ ឧបត្ថម្ភបងប្អូនបណ្ដាជនជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដែលកំពុងត្រូវបានអនុវត្តក្នុងកម្រិតជួយឧបត្ថម្ភចំពោះក្រុមគ្រួសារក្រីក្រមិនលើសពី ១៥ លានដុងក្នុងមួយឆ្នាំ ចំពោះក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រមិនលើសពី ១២ លានដុងក្នុងមួយឆ្នាំ ហើយចំពោះក្រុមគ្រួសារដែលនៅសល់ទាំងឡាយគឺមិនលើសពី ១០ លាន ដុងក្នុងមួយឆ្នាំនោះ បានជួយអោយបងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង អភិវឌ្ឍផលិតកម្ម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងបង្កើនជីវភាពរស់នៅអោយប្រសើរឡើងពីមួយជំហានទៅមួយជំហាន។

ជីវភាពផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ
ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ មកទល់សព្វថ្ងៃនេះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង បានភាពខុសប្លែកពីអតីតកាលយ៉ាងច្រើនណាស់។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 6គ្រួសារបង ភូឌឹកមិញ ជនជាតិ ប៉ាថែន នៅភូមិ ធឿងមិញ ឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង) ដាំប្រភេទឫស្សីយកទំពាំង បាតដូ លើផ្ទៃដីចំនួន ៣ ហិកតា រកបានប្រាក់ចំណូលពី ៣០ លានដល់ ៤០ លានដុងក្នុងមួយរដូវកាល

ភូមិនិគមកំពុងតែ "ប្រែប្រួលមុខមាត់ថ្មី" ជាបណ្តើរៗ អត្រាក្រុមគ្រួសារ ក្រីក្រ ធ្លាក់ចុះបន្តិចម្តងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ។ ជាពិសេស ភូមិ ធឿងមិញ ឃុំ ហុងក្វាង (ស្រុក ឡឹមប៊ិញ) លែងមានក្រុមគ្រួសារក្រីក្រណាមួយជាជនជាតិ ប៉ាថែន ទៀតឡើយ។

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 7ខេត្ត ទ្វៀនក្វាង ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការថែរក្សានិងអភិវឌ្ឍមុខរបរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ប៉ាថែន

អញ្ជើញមកសួរសុខទុក្ខក្រុមគ្រួសារបង ភូឌឹកមិញ ជនជាតិ ប៉ាថែន នៅភូមិ ធឿងមិញ យើងខ្ញុំបានដឹងថាទន្ទឹមជាមួយនឹងការងារស្រែចម្ការជាទម្លាប់រាល់ថ្ងៃនោះ ក្រុមគ្រួសារបងថែមទាំងដាំប្រភេទឫស្សីយកទំពាំង បាតដូ (Dendrocalamuls latiflorus) លើផ្ទៃដី ៣ ហិកតា ផ្តល់ប្រាក់ចំណូលពី ៣០ លានដល់ ៤០ លានដុងក្នុងមួយរដូវ។

បង មិញ បានចែករំលែកទាំងសោមនស្សរីករាយថា៖ "កាលពីមុននេះ គ្រួសារខ្ញុំធ្វើតែស្រែ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ប៉ុណ្ណោះ ជីវភាពប្រចាំថ្ងៃមានការលំបាកលំបិនខ្លាំងណាស់។ ទទួលបានការជួយឧបត្ថម្ភពីបណ្ដាកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រផ្សេងៗ ក្រុមគ្រួសារខ្ញុំបានដាំប្រភេទឫស្សីយកទំពាំង បាតដូ ចិញ្ចឹមក្របីបន្តពូជបន្ថែម ពាំនាំមកប្រាក់ចំណូលពី ៨០ លានដល់ ១០០ លានដុងក្នុងមួយឆ្នាំ ឈានឡើងធូរធារ មានបានបន្តិចម្តងៗ"

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 8ពិធីបុណ្យលោតភ្លើងគឺជាលក្ខណៈវប្បធម៌ដ៏ល្អឯកមួយរបស់បងប្អូនជនជាតិ ប៉ាថែន នៅស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង)

បច្ចុប្បន្ននេះ បងប្អូនជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ទទួលបានគ្រប់គ្រាន់រាល់គោលនយោបាយសម្រាប់ជនជាតិភាគតិចដែលមានចំនួនមនុស្ សតិចតូចទទួលបានការយកចិត្តទុកដាក់ក្នុងការថែទាំ ពិនិត្យព្យាបាលជំងឺនិងការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ បានជំនួយក្នុងការអភិរក្សរាល់តម្លៃវប្បធម៌ប្រពៃណី...។

លោកស្រី ហ៊ុងធីត្រាង (អាយុ ៧០ ឆ្នាំ) ជនជាតិ ប៉ាថែន នៅឃុំ ហុងក្វាង (ស្រុក ឡឹមប៊ិញ) សំណេះសំណាលថា៖ "ទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋ ឃុំបាន បើកថ្នាក់បង្រៀនត្បាញសំពត់សង្កិមឲ្យយើងខ្ញុំ។ បានអញ្ជើញ ឱ្យចូលរួមក្នុងការបង្ហាត់បង្រៀន ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដោយហេតុថាសព្វថ្ងៃនេះ មានយុវជនយុវតីជនជាតិ ប៉ាថែន ជាច្រើន ចូលចិត្តរៀនត្បាញសំពត់សង្កិមយ៉ាងខ្លាំងដើម្បីថែរក្សាមុខរបរប្រពៃណីនៃជនជាតិ"

ជីវភាពថ្មីនៃជនជាតិ ប៉ាថែន នៅខេត្ត ទ្វៀនក្វាង ảnh 9ខេត្ត ទ្វៀនក្វាង បានរៀបចំនិងដំណើរការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវគោលនយោបាយសុខាភិបាលចំពោះ បងប្អូនជនជាតិ ប៉ាថែន ដែលរស់នៅលើភូមិសាស្ត្រ

លោកស្រី ហា្វងធីថាំ អនុប្រធានគណៈកម្មការជនជាតិខេត្ត ទ្វៀនកា្វង មានប្រសាសន៍ឱ្យដឹងថា៖ "អាស្រ័យដោយបានរៀបចំ ដាក់ដំណើរការអនុវត្តយ៉ាងល្អនូវគោលនយោបាយជនជាតិ ជីវភាពរស់នៅរបស់បងប្អូន បណ្តាជន ជាតិភាគតិចនិយាយរួមនិងបងប្អូនជនជាតិ ប៉ាថែន និយាយដោយឡែកនៅខេត្ត ទ្វៀនក្វាង ត្រូវបានកែលម្អប្រសើរឡើងយ៉ាងច្បាស់ក្រឡែត។ ជាពិសេស "គម្រោងការណ៍ជួយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្ដាជន ជាតិភាគតិចដែលមានចំនួនមនុស្សតិចតូចដំណាក់កាលឆ្នាំ ២០១៦ - ២០២៥" តាមសេចក្ដីសម្រេចលេខ ២០៨៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋា ភិបាលបានជួយអោយបងប្អូនជនជាតិ ប៉ាថែន មានការវិវត្តគួរឱ្យកត់ សម្គាល់អំពីការយល់ដឹង ត្រៀមលក្ខណៈជាមុនដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ លុបបំបាត់ទំនៀមទម្លាប់អន់ថយផ្សេងៗ បន្តពូជពង្ស រួមចំណែកក្នុងការធ្វើឲ្យផ្លាស់ប្តូរមុខមាត់ជនបទតំបន់ភ្នំលើភូមិសាស្ត្រខេត្ត ទ្វៀនក្វាង"

អត្ថបទ៖ ហ្វាងតឹម - ណាមសឿង
រូបថត៖ អានថាញ់ដាត
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនមាមីងបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង)

"ជម្រកដ៏សែនកក់ក្តៅជូនជនរួមជាតិខ្ញុំ"

លុបបំបាត់ផ្ទះបណ្ដោះអាសន្នមិនត្រឹមតែបង្ហាញស្មារតីសាមគ្គីភាព ស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេថែមទាំងជាទង្វើជាក់ស្តែងគោលបំណងបញ្ចប់កិច្ចការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកអនាគតមួយគ្មាននរណាត្រូវបោះបង់ចោលនៅខាងក្រោយក្នុងយុគសម័យឈោងឈានឡើងនៃប្រជាជាតិឡើយ។

ឈុតឆាកដកចេញពី "ពិធីប្រសូត្រពីលើរាន" ក្នុងពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ សានជី នៅភូមិ ខូវដឹង ឃុំ បុកបូ ស្រុក ប៉ាកណាំ ខេត្ត បាក់កាន

លើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីបណ្តាជនជាតិតំបន់ភាគឦសាន

ក្រោមប្រធានបទ "វប្បធម៌តំបន់ភាគឦសាន - ប្រកបដោយអត្តសញ្ញាណ សមាហរណកម្មនិងឈោងឈានទៅឆ្ងាយ" ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភាគឦសានលើកទី ១១ ឆ្នាំ ២០២៤ ប្រព្រឹត្តឡើងដោយមានសកម្មភាពដ៏វិសេសវិសាល ទាក់ទាញជាច្រើន លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិតំបន់ភាគឦសាន។ល។

អ្នកស្រី ម៉ា ធីបឹម ជក់ចិត្តនឹងរបរប៉ាក់ ត្បាញប្រពៃណីរបស់ជនជាតិ ប៉ាថែន

នារីជនជាជតិ តៃ ជក់ចិត្តនឹងសម្លៀកបំពាក់ ប៉ាថែន

ភូមិ ធឿងមិញ ឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ ខេត្ត ត្វៀនក្វាង មានក្រុមគ្រួសារចំនួន ១៧០ គ្រួ ក្នុងនោះជាង ៩០% នៃចំនួនក្រុមគ្រួសារជាបងប្អូនជនជាតិ ប៉ាថែន។

ពិធីកិច្ចស្រង់សុគន្ធវារីអាសនៈលិង្គ - យោនីនិងគ្របដណ្តប់ព្រះពស្រ្តាអាសនៈលិង្គ - យោនីនៅប្រាសាទមេ ពោសាហ៍អ៊ីនឺ នៅទីក្រុង ផានធៀត

ទទួលស្គាល់លិង្គមាសជារតនវត្ថុជាតិនិងបើកពិធីបុណ្យ កាតេ ឆ្នាំ ២០២៤

ថ្ងៃទី ២ ខែ តុលា នៅកេរដំណែលប្រាសាទ ប៉ូសាហ៍អ៊ីនឺ ទីក្រុង ផានធៀត ខេត្ត ប៊ិញធន់ បានប្រព្រឹត្តឡើងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការទទួលស្គាល់រតនវត្ថុជាតិចំពោះលិង្គមាស ប៊ិញធន់ និងបើកពិធីបុណ្យ កាតេ ឆ្នាំ ២០២៤។

នៅក្នុងសាកលវិទ្យាល័យ និស្សិតនារី ស៊ុង ធីវ៉ឹន ចូលរួមសកម្មភាពសម្ព័ន្ធយុវជនយ៉ាងសកម្ម សម្រេចបានកិត្តិនាមជាច្រើនដូចជា៖ និស្សិតឆ្នើមនៃជំនាន់សិក្សាទាំងមូល ជ័យលាភីលេខមួយការប្រឡង "ស្វែងយល់អំពីរដ្ឋធម្មនុញ្ញនិងច្បាប់"

ដំណើរការស្វែងរកតួអក្សររបស់និស្សិតនារីជនជាតិ ឡូឡូ

ស៊ុង ធីវ៉ឹន (អាយុ ១៩ ឆ្នាំ) ជនជាតិ ឡូឡូ បច្ចុប្បន្នជានិស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានរដ្ឋបាលជាតិ ក្លាយជាប្រភពចំណាប់អារម្មណ៍សម្រាប់សិស្ស និស្សិតជាច្រើនដោយមានរឿងរ៉ាវជម្នះការលំបាកនិងលទ្ធផល សិក្សារៀនសូត្រដ៏ឆ្នើមរបស់ខ្លួន។

សហគមន៍ជនជាតិ កាយ៉ុង បង្ហាញក្តីរីករាយត្រេកអរ បន្ទាប់ពីត្រូវបានអាទិទេពយល់ព្រមដោយមានការ នាំប្រភពទឹកមក

បុណ្យសែនទទឹករបស់ជនជាតិ កាយ៉ុង

ចរន្តទឹកទាំងឡាយដ៏ត្រជាក់ថ្លាត្រូវបាននារីៗ ត្រងពេញៗ ក្នុងបំពង់ឫស្សីពីងពង់ហើយយកមកប្រើសម្រាប់ការងារចម្អិនដាំស្លក្នុងគ្រួសារ។ ខណៈនេះគឺជាការរង់ចាំចុងក្រោយរបស់សហគមន៍ប្រជាជនតំបន់លំនៅឋាន ម៉ាំងគ្រី នៅភូមិ ១ ឃុំ ត្រាលិញ ស្រុក ណាមត្រាមី ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកជាសមិទ្ធផលក្រោយពិធីកិច្ចសែនទទឹករបស់ជនជាតិ កាយ៉ុង (មែកធាងមួយនៃជនជាតិ សេដាំង)។ល។

សិប្បការិនី អ៊ីធូត កើតឆ្នាំ ១៩៥៤ ប្រធានក្រុមតម្បាញសំពត់សង្កិមភូមិ ដាក់តៀងគើទូ ក្បែរកីតម្បាញ

ជនជាតិ បាណា ថែរក្សានិងពង្រីកតម្លៃរបរត្បាញសំពត់សង្កិម

ក្រុមសហការភូមិ ដាក់តៀងគើទូ ឃុំ ដាក់ឡា ស្រុក ដាក់ហា (ខេត្ត កនទុម) ត្រូវបានបង្កើតឡើងពីឆ្នាំ ២០១៦ ដោយមានសមាជិកចំនួន ៤០ ជាជនជាតិ រើង៉ាវ (មែកធាងមួយនៃជនជាតិ បាណា)។ សិប្បការិនី អ៊ីធូត ប្រធានក្រុមតម្បាញសំពត់សង្កិមបានអោយដឹងថា៖ "សមាជិកទាំងឡាយក្នុងក្រុមជាមធ្យមត្បាញក្នុងមួយខែបានពី ៣ ទៅ ៤ ផ្ទាំង ប្រាក់ចំណូលពី ២ លានដុងឡើងទៅក្នុងមួយខែ។ របរត្បាញសំពត់សង្កិមបានជួយជនជាតិ រើង៉ាវ ក្នុងភូមិចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រួសារផង"។

កូនក្រមុំ កូនកំលោះរួមជាមួយនឹងក្បួនដង្ហែនៅតាមផ្លូវទៅផ្ទះខាងប្តី

លក្ខណៈទំនៀមទម្លាប់ស្តីដណ្តឹង រៀបមង្គលការដ៏ល្អប្រពៃរបស់ជនជាតិ យ៉ៃ

ប្រសិនបើមានឱកាសស្វែងយល់ទំនៀមទម្លាប់ស្តីដណ្តឹង រៀបមង្គលការរបស់ជនជាតិ យ៉ៃ នៅខេត្ត ឡាយចូវ អ្នកនឹងចាប់អារម្មណ៍ដោយមានរូបភាពកូនក្រមុំ កូនកំលោះក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតទាក់ភ្នែក។

ចូលឆ្នាំថ្មីនៅលើភ្នំមុនពេលកំណត់គួរឱ្យស្រស់ស្រាយ សំពត់អាវខ្លីកន្តុបរបស់កុមារីជនជាតិ ម៉ុង កំពុងលេងនៅបរិវេណធ្លាផ្ទះ

ចូលឆ្នាំថ្មីនៅលើតំបន់ភ្នំមុនពេលកំណត់

សម្រាប់ខ្ញុំ លើកទី ៩ ឡើងទៅ តាសួ ឃុំមួយតំបន់ភ្នំចំណុះស្រុក បាក់អៀន ខេត្ត សឺនឡា មិនត្រឹមតែដើម្បី "ប្រមាញ់" ត្រួយតែ សាន "ផ្លេកៗ" ព្រឹលនាចុងរដូវប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើរប្រញាប់នៅតាមភូមិ ជុងជិញ ម៉ុងវ៉ាង បែ... ចូលរួមសប្បាយរីករាយ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង។

យុវនារីវ័យក្មេងជនជាតិ ម៉ុង នៅស្រុក ដុងវ៉ាន់ ខេត្ត ហាយ៉ាង

យុវនារីវ័យក្មេងជនជាតិ ម៉ុង នៅស្រុក ដុងវ៉ាន់ ខេត្ត ហាយ៉ាង

យុវនារីវ័យក្មេងជនជាតិ ម៉ុង មួ ធីប៉ា អាយុ ១៨ ឆ្នាំ នៅភូមិ លុងកឹម ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ ដោយមានកាផាផ្កាស្ពៃលឿងឆើតស្រស់បំព្រងបង្កើតជាផ្ទាំងគំនូរនិទាឃរដូវតំបន់ភ្នំថ្មនៃខេត្ត ហាយ៉ាង។ 

ម្តាយនិងកូនជនជាតិ លឺ នៅភូមិ ហន ឃុំ បានហន ស្រុក តាមដឿង ខេត្ត ឡាយចូវ ចូលរួមទិវាបុណ្យវប្បធម៌បណ្តាជនជាតិដែលមានចំនួនប្រជាជនក្រោម ១០.០០០ នាក់លើកទីមួយ។

ជនជាតិ លឺ នៅស្រុក តាមដឿង

ម្តាយនិងកូនជនជាតិ លឺ នៅភូមិ ហន ឃុំ បានហន ស្រុក តាមដឿង ខេត្ត ឡាយចូវ ចូលរួមទិវាបុណ្យវប្បធម៌បណ្តាជនជាតិដែលមានចំនួនប្រជាជនក្រោម ១០.០០០ នាក់លើកទីមួយ។
ជនជាតិ កឺទូ ចាត់ទុក ហ្គឿល ដូចជានិមិត្តរូបនៃសាមគ្គីភាពសហគមន៍

ហ្គឿល - និមិត្តរូបផ្សារភ្ជាប់នឹងសហគមន៍ កឺទូ

ត្រូវបានសាងសង់ឡើងផ្តើមចេញពីស្មារតីសាមគ្គីភាព ច្នៃប្រឌិត ហ្គឿល (ផ្ទះភូមិ) គឺជាសក្ខីភាពឱ្យកម្លាំងសហគមន៍ដ៏ខ្លាំងក្លា ប្រមូលផ្តុំលក្ខណៈវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ។
សិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ឌាន់កេត ស្រុក ត្រាងឌិញ (ខេត្ត ឡាងសឺន) អានសៀវភៅក្នុង "លម្ហអំណានសៀវភៅ ធ្វើអន្តរកម្ម និងប្រជុំជីវភាពកងកុមារ" ទើបតែត្រូវបានសម្ពោធនាឱកាសឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤។ រូបថត៖ ផ្សាយដោយទីភ្នាក់ង

សិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ឌាន់កេត ស្រុក ត្រាងឌិញ 

សិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ឌាន់កេត ស្រុក ត្រាងឌិញ (ខេត្ត ឡាងសឺន) អានសៀវភៅក្នុង "លម្ហអំណាន សៀវភៅ ធ្វើអន្តរកម្ម និងប្រជុំជីវភាពកងកុមារ" ទើបតែត្រូវបានសម្ពោធនាឱកាសឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤។ រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម
អ្នកស្រី អ៊ីលីម បង្ហាត់បង្រៀនចង្វាក់រាំរបស់ជនជាតិ  សេដាំង ឱ្យយុវជនយុវវ័យជំនាន់ក្រោយ

សិប្បការិនី អ៊ីលីម ជក់ចិត្ត "រក្សាភ្នក់ភ្លើង" វប្បធម៌ សេដាំង

អ្នកស្រី អ៊ីលីម នៅភូមិ ​កនព្រីង ទីរួមស្រុក មាំងដែន ស្រុក កនប្លុង (ខេត្ត កនទុម) ជាអ្នកក្តាប់បច្ចេកទេស បំណិនសម្តែងប្រគំគងឃ្មោះជាច្រើន។ ទន្ទឹមនឹងនោះ អ្នកស្រីក៏បានចេះចាំស្ទាត់រត់មាត់បទចម្រៀងប្រជាប្រិយ មិនតិចទេនិងបណ្តារបាំ ស្វង របស់ជនជាតិ សេដាំង (ក្រុម មើណាំ) ទៀតផង។
សរសៃធ្មៃបន្ទាប់ពីប្រមូលផលរួចនឹងត្រូវបានចៀរចេញទៅជាសរសៃតូច

របរត្បាញធ្មៃនៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង

ចំពោះជនជាតិ ម៉ុង នៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង សំពត់ធ្មៃជានិមិត្តរូបនៃវប្បធម៌មួយ ជួយផ្សារភ្ជាប់កូន ចៅជាមួយនឹងបុព្វបុរស។ ក្រមុំជនជាតិ ម៉ុង ពេលដល់អាយុពេញវ័យសុទ្ធតែត្រូវចេះដាំធ្មៃនិងត្បាញធ្មៃ។
ព្រឹទ្ធាចារ្យភូមិ លី ស្វៀនភូ នៅឃុំ ស៊ីនធៅ ស្រុក មឿងញ៉ែ (ខេត្ត ដៀនបៀន) ផ្តែផ្តាំ ពិភាក្សាជាមួយយុទ្ធជនវ័យក្មេងនៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ តាមផ្លូវដើរល្បាត ត្រួតពិនិត្យបង្គោលតម្រុយ ខ្សែបន្ទាត់ព្រំដែន

ព្រឹទ្ធាចារ្យភូមិជាមនុស្សមានកិត្យានុភាព រួមកម្លាំងរក្សាជាយដែនចុងប៉ូចប៉ែកខាងលិចនៃមាតុភូមិ

ខេត្ត ដៀនបៀន មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេស ឡាវ និងប្រទេស ចិន ជាង ៤៥៥ គីឡូម៉ែត្រ ដោយមានឃុំព្រំដែនចំនួន ២៩ មានក្រុមគ្រួសារជាង ២៥.៧០០ រស់នៅក្នុងភូមិ និគមចំនួន ៣១០ និងបណ្តុំលំនៅឋានចំនួន ៣ នៅលើភូមិសាស្ត្រ ស្រុកចំនួន ៤។
នាថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៣ នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បងប្អូនជនជាតិ ខ្មែរ រៀបចំបង្ហាញពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញ

ភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ វៀតណាម

នាថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៣ នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បងប្អូនជនជាតិ ខ្មែរ រៀបចំបង្ហាញពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញ។
អ្នកដែលត្រូវបានផ្តល់ស័កពេញវ័យធ្វើពិធីកិច្ចឡើងរាន

ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង

តាមជំនឿរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង បុរសចាំបាច់ត្រូវតែឆ្លងកាត់ពិធីផ្តល់ស័កពេញវ័យ។ មានតែអ្នកត្រូវបានផ្តល់ស័កទេទើបចាត់ទុកថាពេញវ័យ។ អ្នកដែលបានឆ្លងកាត់ផ្តល់ស័កពេញវ័យនោះ ទោះបីអាយុតិចក៏នៅតែបានចូលរួមពិធីសំខាន់របស់គ្រួសារនិងសហគមន៍ដែរ។
ពិធីបុណ្យ ឡុងតុង បាបេ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដើមនិទាឃរដូវមានទ្រង់ទ្រាយធំបំផុតនៅតំបន់ភ្នំនៃភូមិភាគខាងជើង

រួតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង បាបេ

ចាប់ពីថ្ងៃទី ៣០ ខែ មករា ដល់ថ្ងៃទី ១ ខែ កុម្ភៈ នៅភូមិ បលូ ឃុំ ណាមមៅ គណៈកម្មាធិការប្រជាជនស្រុក បាបេ (ខេត្ត បាក់កាន) បានប្រារព្ធពិធីបុណ្យ ឡុងតុង (ចុះទៅស្រែ) បាបេ និទាឃរដូវឆ្នាំថោះបញ្ចស័ក ២០២៣។ នេះគឺជាពិធីបុណ្យដ៏ធំ ដ៏សំខាន់មួយក្នុងជីវិតខាងព្រលឹងវិញ្ញាណ ការប្រជុំជីវភាពជំនឿរបស់បងប្អូនជនជាតិ តៃ។
ពេលកូនក្មេងឈានដល់អាយុអនីតិជន ជនជាតិ ចាម ប្រារព្ធពិធីកោរជុក

ពិធីកិច្ចឆ្លងវ័យរបស់ជនជាតិ ចាម នៅខេត្ត និញធន់

ជនជាតិ ចាម មានជីវភាពវប្បធម៌ដ៏សម្បូរបែប ហើយពិពិធភាព ក្នុងនោះមានពិធីកិច្ចឆ្លងវ័យផ្សារភ្ជាប់ជាមួយវដ្ដចាប់កំណើត ធំដឹងក្តី ហើយចែកឋានទៅរបស់មនុស្សម្នាក់។
តារាសម្ដែងមហាជនជនជាតិ ចិន ស្លៀកពាក់តែងខ្លួនជាតួអង្គក្នុងរឿងព្រេង

ជនជាតិ ចិន ទទួលស្វាគមន៍ពិធីបុណ្យ ហែអ្នកតា

ក្នុងវប្បធម៌ជនជាតិ វៀតណាម និយាយរួមនិងសហគមន៍ជនជាតិ ចិន និយាយដោយឡែក ពិធីបុណ្យ ហែអ្នកតា គឺជាឱកាសបុណ្យដ៏សំខាន់ដើម្បីមនុស្សម្នានាំគ្នាបួងសួងសុំសេចក្តីសុខ ភ្លៀងខ្យល់អំណោយផល ឆ្នាំថ្មីសុខសាន្ត សុភមង្គល។
បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស

ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស

ថ្មីៗ នះ បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ បានមានវត្តមាននៅសុ្រក គ្វិញញ៉ាយ (ខេត្ត សឺនឡា) ឆ្លងកាត់ការពិសោធចូលរួមពិធីកក់សក់ និងលេងល្បែងប្រជាបិ្រយរបស់ជនជាតិ ថៃ ស។ ជនជាតិ ថៃ ស មានទស្សនទានថា មុនពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីតូ្រវកក់សក់ដើម្បីឱ្យភាពវេទនាតោកយ៉ាក ជំងឺតម្កាត់ អពមង្គលទាំងពួងនៃឆ្នាំចាស់រសាត់ទៅតាមទឹក។ ទន្ទឹមនឹងនោះ បួងសួងសុំអោយឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល...
នៅក្នុងឈុតសម្តែងប្រគំតន្ត្រីច្រៀងរាំប្រជាប្រិយ ស្គរ ហ៊ី្គណាំង គឺជាប្រភេទឧបករណ៍ភ្លេងបានបង្កើតឡើងជាលក្ខណៈដោយឡែក ពោរពេញដោយលក្ខណៈវប្បធម៌ជនជាតិ ចាម

អឺងកងចង្វាក់ស្គរ ហ៊ី្គណាំង

ចំពោះជនជាតិ ចាម ព្រមជាមួយនឹងស្រឡៃ សារ៉ាណាយ និងស្គរ ប៉ារ៉ានឹង ស្គរ ហ៊ី្គណាំង គឺជាឧបករណ៍ភ្លេងមួយក្នុងចំណោមឧបករណ៍ភ្លេងទាំងបីដែលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ស្មារតី។ ពេលសំឡេងស្គរ ហ៊ី្គណាំង លាន់ឮឡើង នោះគឺជាសំឡេងលាន់ឮដ៏ពិសិដ្ឋ បន្លឺឡើងជាសញ្ញានៃរដូវបុណ្យទានជិតមកដល់ គ្រប់ៗ គ្នាសប្បាយចិត្តសោមនស្សរីករាយ សម្របខ្លួនចូលទៅក្នុងពិធីបុណ្យទានរបស់សហគមន៍ជាមួយគ្នា។
ជនជាតិ ម៉ុង នៅឃុំ គឺពូយ ស្រុក ក្រុងបុង រាំគែននៅរៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីនិទាឃរដូវឈានចូលមកដល់ម្តងៗ

បុណ្យចូលឆ្នាំថ្មីជនជាតិ ម៉ុង នៅលើខ្ពង់រាបខេត្ត ដាក់ឡាក់

ជារៀងរាល់ឆ្នាំ អោយតែដល់ប្រហែលថ្ងៃទី ២៥ ខែទី ១២ (ថ្ងៃទី ២៥ ខែទី ១២ ចន្ទគតិ) ជនជាតិ ម៉ុង នៅស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) ក៏ផ្អាកការងារស្រែចម្ការជាបណ្ដោះអាសន្នវិញសម្រាកត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មី។ ជនជាតិ ម៉ុង តែងតែទទួលស្វាគមន៍ចូលឆ្នាំថ្មីរហូតដល់ដាច់ថ្ងៃពេញបូណ៌មីនៃខែទី ១ (ថ្ងៃទី ១៥ ខែទី ១ ចន្ទគតិ)។