បច្ចុប្បន្ន ទីក្រុង ហាណូយ មានប្រជាជនជាបងប្អូនជនជាតិភាគតិចជិត ១០៨.០០០ នាក់រស់នៅប្រមូលផ្តុំជាសហគមន៍នៅឃុំទាំង ១៤ ចំណុះស្រុកចំនួន ៥ គឺ៖ បាវី ថាច់ថឹត ក្វឹកអ្វាយ មីឌឹក និង ជឿងមី។
![បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ) បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f6fa1341384e0b72ff3465e0fd6452d207d5a0fd9b92837b7d46b37d95e7cbb4/01.jpg)
ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ទីក្រុងបានចំណាយប្រភពធនធានមិនតិចឡើយសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ក្នុងនោះជានិច្ចកាលតែងតែផ្ដល់អាទិភាពក្នុងការចាត់ចែងបែងចែកប្រភពដើមទុនអោយបណ្ដាគម្រោងអភិវឌ្ឍតំបន់ជនជាតិនិងតំបន់ភ្នំ។
គិតពីឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ ក្រុង ហាណូយ បានវិនិយោគទឹកប្រាក់ជាង ២.០០០ ពាន់លានដុងអោយឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំ។
![ការបង្កបង្កើនផលបន្លែបង្ការសរីរាង្គនៅលើភូមិសាស្ត្របណ្ដាឃុំតំបន់ជនជាតិនិងតំបន់ភ្នំនៃទីក្រុង ហាណូយ បាននិងកំពុងពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f6fa1341384e0b72ff3465e0fd6452d2e31b1da1428d3c48546093f3328037f5910c9eaf659e3baaf4f817023bcc839f94d46d1bc48b4ef990320593ca0546ca/7_mo_hinh_rau_huu_co_thach_that_hn.jpg)
គម្រោងទាំងនោះសុទ្ធតែឆ្ពោះទៅរកគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សម្រេចរួចរាល់លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី ជាពិសេសគឺប្រភេទសំណង់ផ្សេងៗ ដូចជា៖ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត សុខាភិបាលអប់រំ ។ល។
ដោយមានរបៀបធ្វើការរៀបរយត្រឹមត្រូវតាមក្បួនខ្នាត មានឃុំចំនួន ១៤ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំលើភូមិសាស្ត្រទីក្រុង ហាណូយ តែងតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចប្រមាណជា ៣៥ លានដុងក្នុងមួយឆ្នាំ។
ជាពិសេស ក្រុង ហាណូយ មានឃុំចំនួន ៩ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំបានសម្រេចជាស្ថាពរនូវគោលដៅកសាងជនបទថ្មីហើយ។
![មុខមាត់ជនបទថ្មីនៅស្រុក សុកសឺន (ទីក្រុង ហាណូយ) ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f6fa1341384e0b72ff3465e0fd6452d27295a0c1a710cd130bc3f5c4bc9bfd0a/02.jpg)
លោក លេហុងសឺន អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ឱ្យដឹងថា៖ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ក្រុង ហាណូយ ខិតខំប្រឹងប្រែងឱ្យបាន ១០០% នៃចំនួនឃុំនៅតំបន់ជនជាតិនិងតំបន់ភ្នំនឹងសម្រេចជាស្ថាពរនូវគោលដៅកសាងជាជនបទថ្មី ក្នុងចំណោមនោះមានយ៉ាងហោចណាស់ឃុំចំនួន ៣ នឹងសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់។
![ផ្នែកកសិកម្ម ហាណូយ បានដាក់ដំណើរការទម្រង់រូបភាពចិញ្ចឹមសត្វពពែបន្តពូជនៅបណ្តាឃុំតំបន់ភ្នំលើភូមិសាស្ត្រ ស្រុក ថាច់ថឹត មីឌឹក ក្នុងគោលបំណងប្រែក្លាយគោលដៅឧបត្ថម្ភមកជាសកម្មភាពជាក់ស្តែងជួយអោយបងប្អូនជនជាតិរក្សាលំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 4](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f6fa1341384e0b72ff3465e0fd6452d2dfe3522b73d9a6ebd9b63b1816db1f0f/03.jpg)
ដើម្បីសម្រេចរួចរាល់គោលដៅដែលបានលើកឡើងនោះ ទីក្រុង ហាណូយ នឹងគួបផ្សំបូកបញ្ចូលកម្មវិធីគម្រោងផ្សេងៗ ប្រយោជន៍គឺលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ ហើយផ្ដោតគោលដៅអាទិភាពនៃការវិនិយោគទៅលើចំណុចស្នូល ចំណុចដៅ...៕
អត្ថបទ៖ ទ្រុងស៊ន់
រូបថត៖ ទ្រុងស៊ន់ - ង៉ុកគី
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ