ជាស្រុកតំបន់ខ្ពស់មួយដែលមានការលំបាកលំបិនខ្លាំងនៃខេត្ត ទ្វៀនក្វាង ក៏ប៉ុន្តែស្រុក ឡឹមប៊ិញ បែរជាមានអត្រាគម្របព្រៃឈើធំជាបង្គួរវិញទៅដល់ជិត ៧៨ ភាគរយ។
ដើម្បីទទួលបានលទ្ធផលនេះ ស្រុក ឡឹមប៊ិញ បានអនុវត្តវិធានការជាច្រើន ក្នុងចំណោមនោះ មានវិធានការពឹងផ្អែកលើប្រជាពលរដ្ឋក្នុងការថែរក្សាការពារព្រៃឈើ។
ព្រៃឈើត្រូវបានរក្សាការពារជីវភាពរស់នៅរបស់បងប្អូនជនជាតិល្អប្រសើរឡើង អាស្រ័យដោយបានទទួលផលពីបណ្ដាគោលនយោបាយ ទទួលម៉ៅការការពារព្រៃឈើ ទូទាត់ប្រាក់សេវាកម្មបរិស្ថានព្រៃឈើនិងការបង្កបង្កើនផលកសិកម្មក្រោមម្លប់ព្រៃឈើ...។
ដោយមានផ្ទៃដីព្រៃឈើធំ (ព្រៃការពារចំនួន ៤៣.១៦៥,៨៩ ហិកតា ព្រៃផលិតកម្មចំនួន ២៦.៨៩២,០៣ ហិកតា) អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ បានសហការជាមួយគណៈកម្មការគ្រប់គ្រងព្រៃការពារ ឡឹមប៊ិញ ក្នុងការងារចាត់កម្មាភិបាលចុះមកភូមិ និគមជាប្រចាំដើម្បីជួបប្រាស្រ័យ ស្តាប់មតិយោបល់ពីបងប្អូនជនជាតិ ឃោសនាផ្សព្វផ្សាយច្បាប់អំពីកិច្ចការការពារព្រៃឈើ រួមជាមួយយន្តការ គោលនយោបាយទាំងឡាយរបស់ខេត្ត ស្រុកស្ដីអំពីការងារអភិវឌ្ឍព្រៃ ឈើ។
អាស្រ័យដោយបានផ្សារភ្ជាប់ជាមួយបងប្អូនជនជាតិ កងកម្លាំងរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ បានបំពេញល្អប្រសើរការងារគ្រប់គ្រងការពារនិងការអភិវឌ្ឍព្រៃឈើ។
ក្នុងរយៈពេលខាងមុខ ខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ នឹងសហការជា មួយគណៈកម្មការគ្រប់គ្រងព្រៃការពារស្រុក អាជ្ញាធរដែនដីនៅឃុំទាំង ឡាយសម្រាប់បន្តការងារឃោសនាចលនាបងប្អូនជនជាតិអោយបង្កើនការយល់ដឹងក្នុងការការពារព្រៃឈើ រួមចំណែកសម្រាប់ថែរក្សាពណ៌បៃតង លើដងព្រៃទាំងឡាយ៕
អត្ថបទ៖ ហ្វាងតឹម
រូបថត៖ អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ