ទីរួមស្រុក ទ្រឿងសា និងឃុំកោះទាំងឡាយនៅប្រជុំកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា) នាពេលបច្ចុប្បន្ននេះត្រូវបានបណ្ដាក់ទុនវិនិយោគ ពង្រឹងដោយឥតឈប់ឈរ។
អង្គភាពរដ្ឋបាលទាំង ៣ នៅលើកោះសុទ្ធសឹងតែមានសាលារៀន មជ្ឈ មណ្ឌល សុខភាព មណ្ឌលលេងកម្សាន្តសម្រាប់កុមារ ទេសភាពបរិស្ថានបៃតងស្រស់ស្អាតបម្រើប្រជាជននៅលើកោះកាន់តែប្រសើរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
មានពលរដ្ឋដ៏តូចច្រឡឹងជាច្រើន ក្នុងចំណោមនោះ មានកុមារីកុមារាអាយុទើបតែ ១ ឆ្នាំ ប៉ុណ្ណោះត្រូវបានគ្រួសារ សហគមន៍ ប្រជាជន កម្មា ភិបាល យុទ្ធជននៅលើកោះមើលថែនិងបង្ហាត់បង្រៀនចិញ្ចឹមបីបាច់ដ៏ល្អ ប្អូនៗ កុមារីកុមារាសុទ្ធសឹងតែស្លូតបូត ចេះស្តាប់បង្គាប់សុភាពរាបសា ហើយរៀនសូត្រពូកែ។ល៕
អត្ថបទនិងរូបថត៖ ស៊ីទ្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ