ត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ រៀបចំដាក់ដំណើរការអនុវត្តន៍នៅឆាំ្ន ២០០៦ ដោយមានទឹកប្រាក់វិនិយោគសរុបជិត ២៥ ពាន់ លានដុងនោះ ក្រោយរយៈពេល ១៥ ឆ្នាំកកើតភូមិយុវជនកសាងអាជីព អៀ ឡូប (ភូមិ អៀឡូប) បានប្រែមុខមាត់ថ្មីដោយមានផ្ទះសម្បែងដ៏ធំទូលាយជាច្រើនខ្នង ផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួល ជនជាតិជាបងប្អូនចំនួន ៩ បានសាមគ្គីរួមគា្នអភិវឌ្ឍសេដ្ឋកិច្ច។
ស្ថិតនៅចម្ងាយពីគណៈកម្មាធិការប្រជាជនឃុំ អៀឡូប ស្រុក អ៊ាអាស៊ុប (ខេត្ត ដាក់ឡាក់) ប្រមាណជា ២០ គីឡូម៉ែត្រ គម្រោងភូមិ អៀឡូប ជាទីកន្លែងទាក់ទាញយុវជនជាច្រើនមកចាប់ផ្តើមអាជីពកសាងជីវភាពថ្មី។
ពេលទើបតែបង្កើតឡើងថ្មី កន្លែងនេះគ្រាន់តែជាតំបន់ដីមួយដែលគ្មានមនុស្សរស់ នៅ គ្មានផ្លូវថ្នល់ អគ្គិសនី ទឹកប្រើប្រាស់។
អាស្រ័យដោយការគាស់រានដីនិងភាពស្វិតស្វាញនៃកម្លាំងយុវជនវ័យក្មេង ភូមិ អៀ ឡូប នាពេលបច្ចុប្បន្ននេះ បានមានផ្លូវគមនាគមន៍ប្រវែង ១៤ គឺឡូម៉ែត្រ បណ្ដាញអគ្គិសនីតង់ស្យុងមធ្យមនិងទាបចំនួន ១៧ គីឡូម៉ែត្រ អណ្តូងស្នប់ចំនួន ៧០ អាងស្តុកទឹកស្អាតចំនួន ១២០ មានសាលារៀន មណ្ឌលសុខភាព... និងប្រជាជនចំនួន ១៥៣ គ្រួសារដោយមានមនុស្សចំនួន ៦៥៤ នាក់។
ពេលជ្រើសរើសផ្តើមអាជីពនៅទីនេះ ក្រុមគ្រួសារប្រជាជននីមួយៗ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ លានដុង ដីលំនៅឋានចំនួន ៥០០ ម៉ែត្រនិងដីបង្កបង្កើនផលចំនួន ១,៥ ហិកតា។
ដោយបានផ្សារភ្ជាប់ជាមួយនឹងគម្រោងភូមិ អៀឡូប តាំងពីប៉ុន្មានថ្ងៃដំបូងនោះ បង ហ្វាងក្វឹកបាវ អនុប្រធានការិយាល័យសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ដាក់ឡាក់ បានវាយតម្លៃថា៖ ភូមិ អៀឡូប សម្រេចគោលដៅដែលបានដាក់ចេញប្រហែល ៩០% ហើយ។
ប្រជាជនបានចេះរបៀបដាំប្រភេទរុក្ខជាតិផ្សេងៗ ដែលមានឧត្តមភាពដើម្បីក្លាយជាអ្នកមាន ប្អូនៗ កុមារទទួលបានការថែទាំ សិក្សារៀនសូត្រគ្រប់គ្រាន់៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ