ការសិក្សា៖ អូ​មី​ក្រុង​ ប្រែ​រូប​លឿន​ជាង​ដែល​តា ៧០ ដង

អូមីក្រុង ចម្លងលឿនតែពុំសូវមានភាពធ្ងន់ធ្ងរដូចមេរោគដែលតា
អូមីក្រុង ចម្លងលឿនតែពុំសូវមានភាពធ្ងន់ធ្ងរដូចមេរោគដែលតា

មេរោគ អូមីក្រុង ប្រែរូបលឿនជាងមេរោគដែលតានិងកូវីដដើមរហូត ៧០ ដង តែទោះយ៉ាងណាភាពធ្ងន់ធ្ងរនៃការបង្កជំងឺទំនងជាទាបជាង នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ ហុងកុង ដែលបន្ថែមទម្ងន់ដល់ការសង្កេតដំបូងពីវេជ្ជបណ្ឌិតនៅ អាហ្វ្រិកខាងត្បូង។

កាលពីថ្ងៃទី ១៥ ខែ ធ្នូ យោងតាមសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ ហុងកុង បានឱ្យដឹងថា ល្បឿននៃការរីករាលដាលរបស់ អូមីក្រុង នៅក្នុងទងសួតរបស់មនុស្សនៅក្នុងផ្លូវដង្ហើមខាងក្រោមត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការឆ្លង។

ការសិក្សា៖ អូ​មី​ក្រុង​ ប្រែ​រូប​លឿន​ជាង​ដែល​តា ៧០ ដង ảnh 1អូមីក្រុង ចម្លងលឿនតែពុំសូវមានភាពធ្ងន់ធ្ងរដូចមេរោគដែលតា

ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ៃឃើល ចាន់ ជីវ៉ៃ បានរកឃើញថា មេរោគបំប្លែងថ្មីនេះបានបំប្លែងខ្លួនតិចជាង ១០ ដងនៅក្នុងជាលិកាសួតរបស់មនុស្ស ធៀបនឹងមេរោគដើមដែលអាចជាសញ្ញាថាវា “មានភាពធ្ងន់ធ្ងរទាបជាង”។

ការសិក្សាបង្ហាញថា អូមីក្រុង លោតលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែមិនធ្វើឱ្យខូចជាលិកាសួតដូចមេរោគមុនៗ នោះទេ បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យពីអ្នកស្រាវជ្រាវគ្នាឯងសម្រាប់ការបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រមួយ។

ខណៈអ្នកវិទ្យាសាស្ត្រកំពុងប្រណាំងប្រជែងពេលវេលាដើម្បីកំណត់ថាតើ អូមីក្រុង ឆ្លងលឿននិងអាចគេចពីប្រព័ន្ធភាពស៊ាំយ៉ាងដូចម្តេចនោះ មេរោគនេះបានធ្វើដំណើរទៅប្រទេសយ៉ាងហោចណាស់ ៧៧ រួចហើយក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីគេរកឃើញវាដំបូងនៅ អាហ្វ្រិកខាងត្បូង។

ការស្រាវជ្រាវថ្មីចេញពីទីក្រុង ហុងកុង នេះអាចបន្ថែមទម្ងន់លើការអធិប្បាយដោយគ្រូពេទ្យមួយចំនួនថា រហូតមកទល់ពេលនេះ ការឆ្លង អូមីក្រុង ភាគច្រើនគឺស្រាល ហើយមិនតម្រូវឱ្យចូលព្យាបាលនៅមន្ទីរពេទ្យទេ។

ឥឡូវនេះ អ្នកស្រាវជ្រាវជាច្រើនកំពុងមើលថាតើមេរោគប្រែរូបលឿនបំផុតនេះនឹងវ៉ាដាច់មេរោគបំប្លែងផ្សេងទៀត និងត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់ជំងឺរាតត្បាតបានឬអត់ ខណៈពិភពលោកកំពុងរៀនរស់នៅជាមួយមេរោគ កូរ៉ូណា៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍