ខេត្ត បាកលៀវ មានកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញជាច្រើនដូចជាទីសក្ការៈបូជា អ៊ំ ហូ កេរដំណែល ដុងណុកណាង មណ្ឌលអនុស្សាវរីយ៍សិល្បៈ ចម្រៀងចាប៉ី ឌើនកាតាយទឺ ណាមបូ (ភូមិភាគខាងត្បូង) និង កវីនិពន្ធ បទចម្រៀង កាវ វ៉ាន់ឡូវ វត្ត គម្ភីរសាគរព្រែកជ្រៅ វត្ត យ៉ាកហ្វា... មានបេតិកភណ្ឌវប្បធម៌រូបីចំនួន ៤៧ ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ រួមជាមួយនឹងរតនវត្ថុជាតិជាច្រើនដូចជារូបសំណាក ព្រះម៉ែបវ៌តី រូបសំណាកសទាសិវៈ រូបសំណាកសិរសាព្រះសិវៈ...។

ដោយបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌ប្រជាជាតិ ចាប់ពីដើមឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ ខេត្ត បាកលៀវ បានជួសជុលស្ថាបនាកេរដំណែលចំនួន ៦ អោយ ល្អប្រសើរជាងមុន រៀបចំការធ្វើសមុច្ច័យវត្ថុតឹកតាងបានចំនួន ៥៥ ធ្វើសមុច្ច័យរូបថតថ្មីបានចំនួន ១៤៨ សន្លឹក រៀបចំការដាក់តាំងតាមប្រធានបទពិសេស តាំងពិព័រណ៍សារមន្ទីរចំនួន ៣ លើក ទទួលស្គាល់កេរដំណែលថ្នាក់ ខេត្តចំនួន ៣ គឺមូលដ្ឋានតស៊ូនៃគណៈកម្មាធិការបក្សទីរួមស្រុក បាកលៀវ វត្ត ខាញ់ឡុងអាន វត្ត វិញភឿក អាន។

នាពេលខាងមុខនេះ ខេត្តក៏រៀបចំដំណើរការវិនិយោគសម្រាប់ជួសជុល ស្ថាបនាទ្រង់ទ្រាយធំលើកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសមូលដ្ឋានតស៊ូ កាយចាញ់ ឲ្យល្អប្រសើរជាងមុនក៏ដូចជាបណ្តាកេរដំណែល ប្រវត្តិសាស្ត្រ - វប្បធម៌ ស្ថាបត្យកម្មសិល្បៈជាតិដែលកំពុងរងការទ្រុឌទ្រោម ជំនួយសម្រាប់ទប់ស្កាត់ការទ្រុឌទ្រោម ជួសជុលជាបន្ទាន់សម្រាប់កេរដំណែលជាតិយ៉ាងហោចណាស់ចំនួន ៦ ផ្សេងទៀត។ល។

ដោយបានផ្តោតការយកចិត្តទុកដាក់ជា សំខាន់ទៅលើការងារអភិរក្ស កេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រជាច្រើន នៅខេត្ត បាកលៀវ កាន់តែទាក់ទាញភ្ញៀវទេសចរ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន៕
អត្ថបទ៖ ញ៉ឹតប៊ិញ - អានហៀវ - ថាញ់គឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង