សុងម៉ា ជាស្រុកជាប់ព្រំដែននៃខេត្ត សឺនឡា មានសណ្ឋានដីដ៏គ្រោះថ្នាក់ ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកលំបាកលំបិនខ្លាំង បានជានៅពេលមានអ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខ្សែរយៈលើ ឬក៏សង្គ្រោះបន្ទាន់នោះ ការដឹកជញ្ជូនត្រូវចំណាយពេលច្រើន បង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នកជំងឺ។
ហេតុដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ មន្ទីរពេទ្យពហុព្យាបាលស្រុក សុង ម៉ា បានធ្វើនវានុវត្តន៍យ៉ាងសកម្ម បង្កើនគុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ ធានាឆ្លើយតបបានយ៉ាងល្អប្រសើរនូវតម្រូវការថែទាំសុខភាព បង្កើតក្តីទុកចិត្តស្រឡាញ់រាប់អានរបស់បងប្អូនជនជាតិ រួមចំណែកកាត់បន្ថយបន្ទុកអោយបណ្តាមន្ទីរពេទ្យខ្សែរយៈលើ។
នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា មានគ្រែសម្រាកព្យាបាលជំងឺជិត ២០០ ដោយមានផ្នែក ការិយាល័យឯកទេសចំនួន ១៨។ ចាប់តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មន្ទីរពេទ្យបានពិនិត្យ ព្យាបាលជំងឺអោយប្រជាជនជាង ២៤.០០០ លើកនាក់ ក្នុងចំណោមនោះ មានជាង ៦.០០០ លើកនាក់ដេកពេទ្យព្យាបាលនិងជិត ១៨.០០០ លើកនាក់ព្យាបាលដោយមិនបាច់ដេកពេទ្យ៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ អៀនថាញ់