ក្នុងបំណងចង់អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីអភិវឌ្ឍផលិតផលផ្សេងៗ សម្រាប់វិស័យទេសចរណ៍បង្កើនប្រាក់ចំណូលអោយប្រជាជន រយៈពេលកន្លងទៅមិនយូរប៉ុន្មានឡើយ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង)បានរៀបចំកសាងគំរូអភិរក្សរបរប៉ាក់ តម្បាញសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម។
មានវត្តមាននៅភូមិវប្បធម៌ទេសចរណ៍ដែលស្ថិតលើភូមិសាស្ត្រភូមិ ណឹមហុង ឃុំ ថុងង្វៀន ក្រៅពីការធ្វើដំណើរទស្សនាទេសភាព ភ្ញៀវទេសចរថែមទាំងបានសម្របខ្លួនចូលទៅក្នុងបរិយាកាសវប្បធម៌ របស់បងប្អូនជនជាតិ យ៉ាវ ឆ្លងកាត់បទពិសោធន៍ក្នុងការប្រជុំជីវភាពសាមញ្ញ គន់មើលស្រ្តីជនជាតិ យ៉ាវ ក្រហម ដែលអង្គុយក្បែរកី កំពុងតម្បាញសំពត់សង្កិមជាច្រើនផ្ទាំងដែលពោរពេញទៅដោយលក្ខណៈចម្រុះពណ៌ជនជាតិ។
លោកត្រៀវ វ៉ានឃ្វាន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ថុងង្វៀន មានប្រសាសន៍ឲ្យដឹងថា៖ "តាំងពីពេលត្រូវ បានរដ្ឋជួយឧបត្ថម្ភសាងសង់អគារ សហគមន៍ កសាងគំរូអំពីមុខរបរប៉ាក់ តម្បាញសំពត់សង្កិមរបស់ បងប្អូនជនជាតិ យ៉ាវ ក្រហម មក មុខរបរប៉ាក់តម្បាញសង្កិមរបស់បងប្អូនជនជាតិបានស្តារឡើងវិញជាជំហានដំបូងហើយ។
ជាពិសេសជនជាតិ យ៉ាវ ស្លៀកពាក់សំលៀកបំពាក់របស់ជនជាតិខ្លួនកាន់ តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជំនួសអោយឈុតសម្លៀកបំពាក់បែបឧស្សាហកម្មផ្សេងៗ"។
គំរូអភិរក្សរបរប៉ាក់ តម្បាញសំពត់ សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម នៅស្រុក ហ្វាងស៊ូភី បានរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីផ្សេងៗ បង្កើតការ ងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាពអោយបងប្អូនជនជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ង្វៀនចៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ សឺន ហេង