ស្រុក ឡាយវុង (ខេត្ត ដុងថាប) ត្រូវបានស្គាល់ថាជា "អាណាចក្រ" នៃក្រូចឃ្វិចក្រហមដោយមានផ្ទៃដីដាំដំណាំកូ្រចឃិ្វចក្រហមបមើ្របុណ្យចូលឆ្នាំថ្មី ឆាំ្ន ខាល ចតា្វស័ក ២០២២ ទំហំ ៣១៨ ហិកតា។
ក្រូចឃ្វិចក្រហម ឡាយវុង ត្រូវបានដាំច្រើនបំផុតនៅបណ្តាឃុំ ឡុងហូវ តឹន ភឿក និង តឹនថាញ់ បរិមាណផលផ្លែប៉ានប្រមាណសម្រេចបានជាង ១.៥០០ តោនគឺខ្ពស់ជាងពី ៤ ដល់ ៥ ដង បើប្រៀបធៀប ជាមួយឆ្នាំទៅ ពាំនាំប្រាក់ចំណូលអោយប្រជាកសិករពី ១០០ ដល់ ២០០ លានដុងកុ្នងមួយគួ្រសារ។
កុ្នងគោលបំណងលើកបងើ្កនតម្លៃក្រូចឃិ្វចក្រហម អ្នកចមា្ករមួយចំនួនបានសិក្សា ដាំកូ្រចឃិ្វចក្រហមនៅក្នុងផើងដោយជោគជ័យ។
លោក ហា ថាញ់ហុង នៅឃុំ វិញធើយ មាន ប្រសាសន៍អោយដឹងថា៖ "ឆ្នាំនេះ ក្រុមគ្រួសារខ្ញុំមានក្រូចឃ្វិចក្រហមដាំក្នុងផើងជាង ២០០ ដើម ទុំចំឱកាសបុណ្យចូលឆាំ្នថី្មប្រពៃណី តមៃល្ល ក់ចេញគឺប្រែបួ្រលចាប់ពី ១ ដល់ ៦ លាន ដុងកុ្នងមួយផើង អាស័្រយទៅលើទំហំខ្នាត រាងរៅដើម ចំនួនផ្លែ។ល។
ដើម្បីជួយគ្នាឈានឡើងក្លាយជាអ្នកមានពីមុខរបរប្រពៃណីនេះ គ្រួសារខ្ញុំតែងតែផ្លាស់ប្តូរបទពិសោធន៍ដាំដុះ វិធីសាស្ត្រប្រមូលផលជាមួយប្រជាកសិករក្នុងតំបន់ជារឿយៗរួមចំណែកលើកបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចពីមុខដំណាំក្រូចឃ្វិចក្រហម"។
ដើម្បីបង្កើនប្រាក់ចំណូលអោយប្រជាកសិករ ស្រុក ឡាយវុង ក៏បានរៀបចំចម្ការក្រូច ឃ្វិចរាប់សិបកន្លែងធ្វើជាគោលដៅទេសចរណ៍ជូនភ្ញៀវទេសចរអញ្ជើញមកទស្សនា។
នៅតាមចម្ការក្រូចឃ្វិចក្រហម នាអំឡុងពេលចូលឆ្នាំថ្មីខិតចូលមកដល់ ឃើញកូ្រចឃិ្វចក្រហមជាជួរៗ ដែលមានផែរ្លយោងរយានដោយផា្ទល់នឹងភ្នែក គយគន់ទិដ្ឋភាពប្រមូលផល ភ្ញៀវទេសចរទទួលបានអារម្មណ៍យល់ឃើញពីបរិយាកាសឆ្នាំថ្មីនៅភាគខាងត្បូង៕
អត្ថបទ៖ ង្វៀន វ៉ាន់ទ្រី
រូបថត៖ ង្វៀន វ៉ាន់ទ្រី - ជឿងដាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង