បងបូ្អនជនជាតិ ខែ្មរ ណាមបូ (ភូមិភាគខាងត្បូង) មានពិធីបុណ្យប្រពៃណីជាច្រើន។ ទោះជាយ៉ាងណាក្តី នៅខេត្ត សុកត្រាំង ក្រៅពីពិធីបុណ្យទូទៅរបស់ជនជាតិ បងបូ្អនជនជាតិ ខែរ្ម នៅទីនេះនៅមានបណ្តាពិធីបុណ្យដ៏ល្អឯកដាច់ដោយឡែករបស់ខួ្លន ជាក់សែង្ត ដូចជាពិធីបុណ្យ ធាក់គង។

ពិធីបុណ្យ ធាក់គង ត្រូវបានហៅតាមប្រជាប្រិយថាពិធីបុណ្យថ្វាយស្លាធម៌ ដូងផងដែរព្រោះគ្រឿងតង្វាយសំខាន់ជាងគេបំផុតនៅក្នុង ពិធីបុណ្យនេះគឺផ្លែដូងខ្ចី។ ពិធីបុណ្យជាធម្មតាគឺប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៣ ទី ១៤ និងទី ១៥ ខែ ចេត្រ តាមប្រតិទិនកសិកម្ម ខ្មែរ (កណ្តាលខែ មេសា)។ ពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅភូមិ អានត្រាច់ ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។

គ្រឿងតង្វាយថ្វាយក្រៅពីស្លាធម៌ដូងខ្ចីនៅមានផ្លែ ឈើ ម្លូស្លា ផ្កាឈូកតំណាងអោយភាពបរិសុទ្ធនិងភាពពិសិដ្ឋ។ ក្រៅពីនេះ អ្នកចូលរួមពិធីបុណ្យថែមទាំងរៀបរណ្តាប់លើអាសនៈបូជានូវបណ្តាគ្រាប់ពូជបន្លែបង្ការ ដបប្រេងខ្យល់ អំបោះ ក្រហមទៀត

ផងជាមួយនឹងបំណងប្រាថ្នាសុំអោយមានសុខភាពមួនមាំ សុខក្សេមក្សាន្តក្នុងជីវភាពរស់នៅ។ ក្រោយពេលឆ្លងបុណ្យ ពួកគេយកដីខ្លះៗ ទៅបាចលើស្រែចម្ការដោយមានជំនឿថានឹងមានរដូវ កាលមួយអំណោយផលទេដ្វង។

ពិធីបុណ្យធាក់គង បង្ហាញពីក្ដីប៉ង ប្រាថ្នារបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង អំពីសេចក្តីសុខសាន្ត សុភមង្គល បួងសួងសុំអោយ ភ្លៀងខ្យល់អំណោយផល រដូវកាលបានផលជាទ្វេដង ម្នាក់ៗមានជីវភាពរស់នៅសុខសាន្ត សុខដុមរមនានិងស្រលាញ់គ្នាទៅវិញទៅមកបន្ថែមទៀត៕
អត្ថបទនិងរូបថត៖ មិញលី - កាវឡុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង