ឱ្យតែដល់ពេលមានបុណ្យទាន បុណ្យចូលឆ្នាំថ្មី មង្គលការជាដើម បងប្អូនជនជាតិ សានយីវ នៅខេត្ត ក្វាងនិញ តែងតែធ្វើប្រភេទនំដ៏ល្អឯកមួយតាមទម្លាប់មិនដែនអាក់ខាន នោះគឺនំ បាកដូវ។
គ្រឿងផ្សំសម្រាប់ធ្វើនំ បាកដូវ គឺកសិផលដ៏ជិតដិតផ្សេងៗ ដូចជា៖ អង្ករដំណើប ល្ង សណ្តែកដីជាដើម។ អង្ករដំណើបត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ត្រាំក្នុងទឹករយៈពេលពី ១០ ទៅ ១៥ នាទី រួចដាក់ចូលក្នុងត្បាល់ដាល់ឬកិនយ៉ាងម៉ដ្ឋសម្រាប់ធ្វើសម្បកនំ។
រីឯស្នូលនំវិញ ធ្វើពីសណ្តែកដី ល្ងដែលបានលីងឲ្យឡើងក្លិនឈ្ងុយ ហើយយកទៅលាយជាមួយស្ករស។ ម្សៅដំណើបបន្ទាប់ពីកិនឲ្យម៉ដ្ឋហើយនោះយកទៅលាយជាមួយនឹងទឹកក្តៅឧណ្ហៗ ច្របាច់យ៉ាងហ្មត់ចត់ ហើយកាត់ចំណិតតូចៗ រួចស្ងោរអោយឆ្អិន។
នៅពេលនំអណ្តែតឡើង អ្នកធ្វើនំនឹងស្រង់វាចេញ លុញជាដុំមូលៗ ដាក់ស្នូលនៅកណ្តាល សង្កត់ឲ្យសំប៉ែតរួចរោយម្សៅមួយស្រទាប់ស្តើងខាងក្រៅ។ ដោយសារតែស្រទាប់ម្សៅពណ៌សខាងក្រៅនោះហើយ បានជាជនជាតិ សានយីវ ហៅប្រភេទនំនេះថា នំ បាកដូវ ដើម្បីស្រួលចាំ។
ជាមួយនឹងក្លិនក្រអូបរបស់អង្ករដំណើប សណ្តែកដី ល្ង រសជាតិផ្អែមស្រាលរបស់ស្ករ ស្រួលញ៉ាំ តែមិនទ្រលាន់ នំ បាកដូវ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនមិនអាចបំភ្លេចបានសម្រាប់អតិថិជនជិតឆ្ងាយ៕
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ អៀងថាន់