ដោយមានផ្ទៃដីធម្មជាតិជាង ៥២.០០០ ហិកតា ក្នុងនោះ ផ្ទៃដីរុក្ខកម្មមានអត្រាជាង ៦៥% ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន) បានជ្រើសរើសទេព្វិរូជាដំណាំចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកូនភ្នំព្រៃឈើ។
![កម្មាភិបាលគណៈកម្មការគ្រប់គ្រងព្រៃឈើតំបន់ ATK ឌិញហ្វា ពិនិត្យមើលគុណភាពដើមទេព្វិរូពូជមុនពេលផ្គត់ផ្គង់ជូនបងប្អូនជនជាតិដាំព្រៃឈើ ស្រុក ឌិញហ្វា ជឿទុកចិត្តយ៉ាងរឹងមាំទៅលើមុខដំណាំទេព្វិរូ ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0462da3b922603938e0f125fbb62fa488a99375c20562e198888cc4ddf61c47a0d/1.jpg)
ការអភិវឌ្ឍដំណាំទេព្វិរូបានបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិផង ថែមទាំងរួមចំណែកក្នុងការការពារបរិស្ថានអេកូឡូស៊ី ប្រភពទឹក បង្កើនគម្របព្រៃឈើទៀតផង។
នាពេលបច្ចុប្បន្ននេះ ទូទាំងស្រុកដាំទេព្វិរូបានជាង ២.៩០០ ហិកតាលើភូមិសាស្ត្រឃុំចំនួន ២២ ហើយ ក្នុងចំណោមនោះ មានឃុំជាច្រើនមានផ្ទៃដីដាំទេព្វិរូច្រើនដូចជាឃុំ លិញថុង គ្វីគី តឹនធិញ គីមភឿង។ល។
ផ្ទៃដីដាំទេព្វិរូជាច្រើនដែលមានអាយុកាលពី ៥ ដល់ ៦ ឆ្នាំនៅលើភូមិ សាស្ត្រ បានផ្តល់ផលដោយកាត់តម្រឹមមែក ស្លឹក ត្រូវបានសហគ្រាសប្រមូលទិញក្នុងតម្លៃ ១.៤០០ ដុងក្នុងមួយគីឡូក្រាម។
![លោក ត្រៀវ ថាញ់ប៊ិញ នៅភូមិ ដុងឌិញ ឃុំ គីមផឿង ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន) មានប្រាក់ចំណូលរាប់ រយលានដុងក្នុងមួយឆ្នាំពីការកាត់តម្រឹមលក់មែក ស្លឹកទេព្វិរូ ស្រុក ឌិញហ្វា ជឿទុកចិត្តយ៉ាងរឹងមាំទៅលើមុខដំណាំទេព្វិរូ ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0462da3b922603938e0f125fbb62fa488af3c32b0e8517ddc4d78f70e5f4bae2c6/2.jpg)
តាមការគណនា ជាមធ្យមក្នុងមួយហិកតាកាត់តម្រឹមមែក ស្លឹក បងប្អូនជនជាតិប្រមូលបាន ១៥ តោន ប្រាក់ចំណូលជាមធ្យមចំនួន ២១ លាន ដុងក្នុងមួយហិកតា។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនស្រុក ឌិញហ្វា លោក ង្វៀន មិញទូ តាមប្លង់គោលស្រុក ឌិញហ្វា មានផ្ទៃដីព្រៃឈើផលិតកម្មជាង ១៣.៧០០ ហិកតា។ ព្រោះហេតុដូច្នេះ សក្តានុពល ដើម្បីអភិវឌ្ឍដំណាំទេព្វិរូនៅធំខ្លាំងណាស់។
![ការកែច្នៃផលិតផលពីដើមទេព្វិរូនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត វូហ្វា នៅទីរួមស្រុក ជើជូ ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន) ស្រុក ឌិញហ្វា ជឿទុកចិត្តយ៉ាងរឹងមាំទៅលើមុខដំណាំទេព្វិរូ ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0462da3b922603938e0f125fbb62fa488a1de693e99e49ad6aff30c0cb7fb6c59b/3.jpg)
ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ស្រុកលើកផែនការដាំទេព្វិរូចំនួន ២.៩០០ ហិកតា បង្កើតតំបន់ដាំទេព្វិរូប្រមូលផ្តុំ កសាងគំរូផលិតកម្ម កែច្នៃទេព្វិរូមួយចំនួនសម្រេចស្តង់ដារសរីរាង្គដើម្បីបង្កើតចេញផលិតផលដោយមានគុណភាព តម្លៃខ្ពស់ ឈានទៅរកការនាំចេញ៕
អត្ថបទនិងរូបថត៖ ហ្វាង ថាវង្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ