អស់ពីចិត្តពីថ្លើមក្នុងការបង្ហាត់បង្រៀន ជិតស្និទ្ធ ចុះសម្រុងគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លោកគ្រូ ង្វៀន វៀតឡឹន (កើតឆ្នាំ ១៩៨៧) គ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យានៅសាលាមធ្យមសិក្សាចំណេះទូទៅ ក្រុង បុង ស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) តែងតែទទួលបានការគោរពរាប់ អានពីមិត្តរួមការងារនិងកូនសិស្ស។
ចាប់កំណើតនៅលើតំបន់ដែនដីបដិវត្តន៍ ត្រៀវ ផុង (ខេត្ត ក្វាងទ្រី) បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគរុកោសល្យ ហ្វេ ឆ្នាំ ២០១៤ លោកគ្រូ ឡឹន ដាក់ពាក្យសុំមកបង្រៀននៅស្រុក ក្រុងបុង។
ដើម្បីឱ្យកូនសិស្សងាយស្រួលក្នុងការក្រេបយកចំណេះដឹង លោកគ្រូ ឡឹន បានមានគំនិតផ្ដួចផ្ដើមប្រើកម្មវិធី CROCODILE ICT 605 កសាងបណ្ណា ល័យត្រាប់តាមបណ្តាក្បួនដោះស្រាយក្នុងកម្មវិធីព័ត៌មានវិទ្យាថ្នាក់ទី ១០ ថ្នាក់ទី ១១។
ទន្ទឹមនឹងនោះ លោកគ្រូ ឡឹន ក៏បានចូលរួមយ៉ាងសកម្មរាល់កម្មវិធីប្រឡងប្រណាំង ស្វែងយល់អំពីលោកប្រធាន ហូ ជីមិញ ត្រូវបានក្រសួងអប់រំនិងបណ្តុះបណ្តាល មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្តប្រគល់ជូនពានរង្វាន់ ប័ណ្ណសរសើរជាច្រើនទៀតផង។
ស្រលាញ់អាណិតកូនសិស្សក្នុងតំបន់លំបាកលំបិន លោកគ្រូ ឡឹន ចលនារៀបចំកម្មវិធី "អាវរងារដូវរងា" ប្រគល់ជូនអំណោយអោយភូមិករចង សម្ពន្ធមេត្រីភាពរៀងរាល់ពេលបុណ្យទាន បុណ្យចូលឆ្នាំថ្មីម្តងៗ...។
យោងតាមលោកគ្រូ យឿង គីមថាច់ នាយកសាលាមធ្យមសិក្សាចំណេះទូទៅ ក្រុងបុង លោកគ្រូ ង្វៀន វៀត ឡឹន ជាគ្រូបង្រៀនវ័យក្មេង ស្វាហាប់ មានមនសិការ ទំនួលខុសត្រូវខ្ពស់ មានជំនាញល្អ អស់ពីចិត្តពីថ្លើមជាមួយនឹងអាជីពនិងកូនសិស្សជាទីស្រលាញ់ជានិច្ចកាល។ ក្នុងនាមជាប្រធានសមាគមសហព័ន្ធយុវជន វៀតណាម របស់សាលា លេខានៃសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ គ្រូបង្រៀនសាលា លោកគ្រូ ឡឹន បានជម្រុលទឹកចិត្តដល់គ្រូបង្រៀននិងកូនសិស្សក្នុងការសិក្សារៀនសូត្រ៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ